Tuesday, 26 April 2016

ជីវប្រវត្តិ ព្រះបាឡាត់ធម្មបតិ​​​ កុក ប៉ុក

                                                          ជីវប្រវត្តិ
ព្រះបាឡាត់ធម្មបតិ​​​ កុក ប៉ុក
       ព្រះបាឡាត់ធម្មបតិ កុកប៉ុក ប្រសូត្រនៅថ្ងែព្រហស្បតិ ខែ កក្តឹក ឆ្នាំម្សាញ់ ពស ២៤២៣ គ ស ១៨៨១ អង្គលោក ជាកូននៃត្រកូលកសិករមួយ ដែលស្ថិតនៅក្នុងភូមិ អង្រ្គង ឃុំព្រែរំដេង ស្រុកបាភ្នំ ខេត្តព្រែវែង។មាតារបស់លោក នាម ម៉ី បិតា នាម កុក អ្នកទាំងពីរបានដាក់ឈ្នោះឲ្យកូន ថា ប៉ុក(កុក ប៉ុក) ។
      
កាលនៅវ័យកុមារភាព កុមារ ប៉ុក ជាក្មេង មានអត្តចរិក ស្លូតបូតសុភាពរាបសារ និងមានភាពវៃឆ្លាតជាងក្មេង ទាំងពួង ។ ប៉ុន្តែគួរអោយសោកស្តាយ និងគួរអោយអា ណិតអាសូរជាទីបំផុតដោយកុមារ ប៉ុក ពុំបានឳកាសចូលទៅសិក្សារៀនសូត្រអក្សរនៅ
តាមវត្តអារាមដូចក្មេងផងទាំងពួងឡើយ ព្រោះខ្លួនជាកុមារ កំព្រាឥតមានម្ដាយតាំងពី អាយុ៧ឆ្នាំមកម្លេះលុះដល់អាយុ១៦ឆ្នាំកុមារ ប៉ុក ត្រូវបានលោកឪពុកដ៏កំសត់ ឆក់យក ឪកាសដ៏មានតំលៃមកជួយបង្ហាត់បង្រៀនដល់កូនធ្វើឲ្យកុមារប៉ុកមានសមត្ថភាពអាចចេះអាននិងចេះសរសេរជាមធ្យម។បន្ទាប់មកកុមារប៉ុកត្រូវបានលោកឪពុកនាំយកទៅប្រគេនលោកគ្រូសូត្រព្រះនាម ណុប សឹង ក្នុង វត្តពោធិមង្គល ឃុំ រំដេង  ស្រុក បាភ្នំ ខេត្ត ព្រែវែង ដើម្បីរៀនចំណេះវិជ្ជាជាបន្ដទៅទៀត។
       ចាប់តាំងពីពេលនោះមក  កុមារ ប៉ុក បានខិតខំប្រឹងប្រែងរៀនសូត្រអក្សរសាស្រ្ត និង ធម៏វិន័យ ក្នុងសំណក់លោកគ្រូ ណុប សឹង  យ៉ាងយកចិត្តទុកដាក់ជាទីបំផុត​ ។
ថ្ងៃមួយលោកណុបសឹងដោយយល់ឃើញថាកុមារ ប៉ុក មានលទ្ធភាពអាចបួសហើយ
នោះលោកក៏អនុញ្ញាតិឲ្យកុមារ ប៉ុក ទៅលាលោកឪពុកនិងញាតិសន្ដានព្រមទាំង
ព្រមទាំងនព្រមទាំងនព្រមទាំងនព្រមទាំងនព្រមទាំងនព្រមទាំងនព្រមទាំងនព្រមទាំងស្វែងរកត្រៃចីវរបន្ទាបមកលោកក៏បានបំបួសកុមារ ប៉ុក ឲ្យឡើងទៅជាសាមណេរភាព
ដោយព្រះអង្គព្រះឧបជ្ឃាយ៍ផ្ទាល់។ចាប់តាំងពីបានបួសជាសាមណេរភាពមកសាមណេរប៉ុកបានខិតខំរៀនសូត្រធម៍វិន័យនិងបំពេញកិច្ចវត្តផ្សេងៗមានឧបជ្ឃាយ៍វត្តជា
ដើម្បីយ៉ាងខ្ជាប់ខ្លួនពុំមានធ្វេសប្រហែសោឡើយ។ ចាប់តាំងពីបួសបាន១វស្សាក្រោម
មកសាមណេរ ប៉ុក ក៏បានលាចាកសិក្ខាបទមកជាគ្រហស្ថវិញដើម្បីទៅបំរើបិតាពោះ
ម៉ាយដែលសិ្ថតក្នុងភាពចាស់ជរាណាស់មកហើយ។
       ឆ្នាំ១៩០៣ ស្របពេលដែលបណ្ឌិតប៉ុក មានអាយុ ២១ ឆ្នាំ និងដោយបិតា ដ៏កំសត់មិនអស់ចិត្តនិងព្រះផ្នួសរបស់កូន លោកក៏បានឲ្យបណ្ឌិត ប៉ុក ទៅបំបួសជាភិក្ខុ
ភាពនាពទ្ធសីមា វត្តពោធិមង្គលដដែល  ក្នុងថ្ងៃព្រហស្បតិ៍ ៤រោច ខែ អាសាឍ  ឆ្នាំឆ្លូវ ព.ស២៤៤៥ ដោយបាននិមន្តលោកគ្រូខែកជាឧបជ្ឃាយ៍លោកព្រះនាមសឹងជាអនុស្សា
វនាចារ្យនិងព្រះបាឡាត់សង្ឃវង្សព្រះនាម​​​​​​​​​  ភោគ សូរ  ជាកម្មវាចាលុះឧបសម្បទារួច
ស្រេចហើយៗ ភិក្ខុ ប៉ុក បាននាមឆាយាថា( សុវណ្ណមុនីបញ្ញា)
       ក្រោយពីបានបំពេញឧបសម្បទាបាន១ព្រះវស្សា មក ព្រះភិក្ខុ កុក ប៉ុកក៏បាន
សុំការអនុញ្ញាតិពីគ្រូឧបជ្ឃាយ៍ធ្វើដំណើរទៅទីក្រុងភ្នំពេញហើយសុំស្នាក់នៅ ក្នុងបន្ទុក
លោកគ្រូសង្ឃវង្ស ភោគ សូរ វត្តឧណ្ណាឡោមដើម្បីសិក្សារៀនព្រះបរិយត្តិធម៍។ បន្ទាបពីបានកន្លែងស្នាក់នៅយ៉ាងសមរ្យហើយព្រះភិក្ខុ ប៉ុក ក៍បានចូលសិក្សារៀន
សូត្រព្រះបតិយត្តិធម៍ជាមួយនិងពួកសមណទាំងពួង។ក្រោយពីបានសិក្សាហើយនោះលោកក៏បានខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងយកចិត្តទុកដាក់រហូតដល់បាននិទេ្ទសល្អៗគួរជាទីកោតសើរនិងជាទីកោតក្រែងអំពីសំណក់គ្រូអាចារ្យនិងមិត្រផងគ្នា។
       រយៈកាល១០ឆ្នាំក្រោយមកក្នុងរវាង ព .ស ២៤៥៦ គ .ស១៩១៣ ព្រះភក្ខិ កុក ប៉ុកមានចំណេះវិជ្ជាជ្រៅជ្រះហើយក៏បានចូលទៅប្រលងដេញ ប្រយោគ ក្នុងព្រះវហារ ព្រះកែវមកត៍ក្នុងក្រុងភ្នំពេញ ដែលមានព្រះបាទសម្ដេច ស៊ី  សុវត្ថិ ជាព្រះអធិបតី ព្រះមហាថេរថ្នាក់រាជាគណៈជាមេប្រយោគ។បន្ទាប់ពីការប្រលងចប់ហើយព្រះភិក្ខុ ប៉ុក បានទទួលលទ្ធផលចំនួន៤ ប្រយោគ ហើយក៏បានឋានៈជាព្រះមហា៤ប្រយោគ» (ក្នុងកាលនោះកំរិតនៃការសិក្សាមានតែត្រឹមបួនប្រយោគប៉ុណ្ណោះ) ។ ក្រោយពីបានទត ឃើញលទ្ធផលមានភាពអស្ចារ្យដូច្នោះ ព្រះមហាក្សត្រក៏បានប្រទានថង់យាមមួយនិង ផ្លិតមួយជាសមណសក្ដិ។ក្រោយមកដោយភិក្ខុប៉ុកមានចំណេះវិជ្ជាជ្រៅជ្រះនិងមាន
ចរិយាដល់ប្រពៃលោកក៏បានឡើងឋានៈព្រះបាឡាត់ធម្មបតិ គឺជាព្រះបាឡាត់នៃព្រះ
ធម្មលិខិតភោគសូរ។ ពេលនោះព្រះមហាក្សត្រក៏បានប្រទានផ្លិតមួយទុកជាសមណ
សក្ដិ។
       ព្រះបាឡាត់ធម្មបតិ កុក ប៉ុក កាលបើបានបញ្ចាប់ការសិក្សា ហើយក៏បាននៅធ្វើ ជាអាចារ្យក្នុងវត្ត ឧណ្ណាលោម បន្ទាប់មកបាននិមន្ដបង្រៀននៅវត្តធ្លក ឃុំ ពញាលៀង ស្រុក កំពង់ត្របែក (សព្វថ្ងៃឃុំ សេនាជរាឧត្តម) ស្រុក ព្រះស្ដេច  ខេត្ត ព្រែវែង តាមថថេរ បញ្ជារបស់ព្រះមហាវិមលធម្មព្រះនាមគង់ដោយតំរង់តំណែងជាព្រះធម្មកវិ វង្ស បន្ទាប់មកទៀតបាននិមន្ដទៅបង្រៀននៅវត្តប្រាង្គ ឃុំ វាំងចាស់ ស្រុក ឧដុង ខេត្ត កំពង់ស្ពឺ តាមការនិមន្ដរបស់ព្រះពោធិវង្ស ហួត តាត ដោយតំរង់តំណែងជាព្រះគ្រូ សង្ឃ។ មិនតែប៉ុណ្ណោះ ព្រះធម្មតិ កុក ប៉ុក លោកបាន ធ្វើជា អធិបតិក្នុងពិធីបុណ្យឈា ន បនកិច្ចបូជាព្រះសព្វព្រះធម្មលិខិត ភោគ សូរ និងលោកគ្រូព្រះនាម សឹង ផងដែរ ។
       ក្នុងអបរកាលក្រោយមកនៅថ្ងៃ២រោជ ខែ មាឃ ឆ្នាំ ថោះ ព ស  ២៤៨១
គ ស ១៩៣៥ លោកអាចារ្យ ចាន់ ១  អាចារ្យ អ៊ិម១ អាចារ្យ ជុំ១ បានទៅនិមន្ដព្រះអង្គ មកបង្រៀនព្រះបរិយត្តិធម៍នៅវត្តកណ្ដាលយើងនេះដែលស្ថិតនៅក្នុងភូមិ លិង្គ ឃុំ ពញាលៀង ស្រុក កំពង់ត្របែក(សព្វថ្ងៃឃុំអង្គរាជ្យ ស្រុក ព្រះស្ដេច ) ខេត្ត​ព្រែវែង​ក្រោយពីបង្រៀនបានមួយឆ្នាំ ព្រះសង្ឃអាចារ្យ  គណៈកម្មកា និងពុទ្ធបរិសទ័ ចំណុះ
ជើងបានឯកភាពគ្នានិមន្ដពីពុទ្ធបរិសទ័មកព្រះបាឡាត់ ធម្មបតិ កុក ប៉ុក លោកបំពេញ កត្តព្វកិច្ច នឹងតួនាទី ជាព្រះចៅអធិការយ៉ាងខ្ជាប់ខ្ជួន រហូតដល់ព្រះអង្គអស់ព្រះជន្ម ។
       រយៈកាលប្រមាណ៣២ ឆ្នាំ ក្រោយមកព្រះបាឡាត់ធម្មបតិ កុក ប៉ុក មានព្រះជន កាន់តែច្រើន និងមានវ័យចាស់ជរាកាន់តែទ្រុឌទ្រោមទៅៗហើយ ។លុះដល់ថ្ងៃអាទិត្ប ទី៥ ខែ មករា ព ស ២៥១២ គ ស ១៩៦៩ ស្ដេច មច្ចុរាជ បានចូលទៅផ្ដាច់ផ្ដិល ព្រះ ជិពជន្មរបស់ព្រះអង្គនៅព្រះសយនាដ៏មានសិរី ដោយពុំមានសិស្សគុណណាមួយដឹង
ឡើយ។
       ការអនិច្ចធម្មរបស់ព្រះបាឡាត់ធម្មបតិ កុក  ប៉ុក ធ្វើឲ្យព្រះសង្ឃជាសិស្សគុណ អាចារ្យ គណៈកម្មការនិងពុទ្ធបរិសទ័ចំណុះជើងវត្តកណ្ដាលទាំងអស់មានការសោក ស្ដាយអាឡោះអាលយ័យ៉ាងក្រៃពេកដោយពុំអាចនិងយកអ្វីមកប្រៀបផ្ទឹមឲ្យសមល្មម ទៅហ្មឹងទំហំនៃការបាត់បង់វិរៈសង្ឃដ៏ឆ្នើមនេះបានឡើយ។ ទន្ទឹមនិងការសោកស្ដាយ នេះព្រះសង្ឃជាសិស្សគណៈអាចារ្យ គណៈកម្មកានិងពុទ្ធបរិសទ័ទាំងបានឯកភាពគ្នា សម្រេចតម្កល់ព្រះសពនៅលើព្រះមេរ៍(សព្វបានរុះរើចេញហើយ) ទុកចំនូន៣ខែ។
       នៅថ្ងៃទី៩ -១០- ១១ ខែមិថុនា ព ស ២៥១២ គ ស ១៩៦៩ សិស្សគណៈអាចារ្យ គណៈកម្មកានិងពុទ្ធបរិសទ័ទាំងអស់បានរៀបចំចាត់ចែងធ្វើបុណ្យឈានបនកិច្ចរំលាយ ព្រះសពចំនួន ពី យប់ បីថ្ងៃ ដោយពិធីបុណ្យក្រោមអធិបតីភាពស្ដេចព្រះសង្ឃរាជ ជួន ណាត ជាអ្នកបូជាព្រះភើ្លង។ កម្មពិធីបុណ្យនោះបានប្រព្រឹត្តទៅយ៉ាងរលូត សិ្ថតក្នុរូប ភាពដ៏អស្ចារ្យ អធឹកអធិមក្រៃពេកដោយមានស្ដេចព្រះសង្ឃរាជ ព្រះមហាថេរថ្នាក់រាជា គណៈ ព្រះថេរានុថេរគ្រប់ឋាថានុក្រម មន្រ្ដីរាជការ និងពុទ្ធបរិសទ័ជិតឆ្ងាយទាំងអស់ យាងនិមន្ដ និងអញ្ជើញមកចូលរួមយ៉ាងកុះករ  ដែលធ្វើឲ្យសិស្សគណៈអាចារ្យគណៈ
កម្មការនិងពុទ្ធបរិសទ័ចំណុះជើងវត្តមិនបំភ្លេចបានឡើយ។  ក្រោយពីបានបូជាព្រះស ពស្រេចហើយសិស្សគណៈអាចារ្យ គណៈកម្មកានិងពុទ្ធបរិសទ័ទាំងអស់បានគ្នារើស ព្រះធាតុដាក់ក្នុងកោដិ រួចឲ្យនាំយកទៅដំកល់ទុកក្នុងព្រះចេតិយ័ដីដ៏ធំមហាស្កឹមស្កៃ ដែលស្ថិតនៅពីមុខព្រះវិហារ រៀងរហូរមក ចេតិយ័នេះត្រូវបានបែកបាក់ស្ទើរគ្មានសល់ ក្នុងសម័យ ប៉ុល ពត ហើយត្រូវបានជួសជុលកសាងថ្មីឡើងវិញក្នុង  (ព ស ២៥៤៩
គ ស  ២០០៥)
       ដើម្បីតបស្នងសងគុណសិស្សគណៈអាចារ្យ គណៈកម្មកា និងពុទ្ធបរិសទ័ទាំង
អស់បានឯកភាពគ្នាកំណត់យកថ្ងៃ១២រោចខែ ភទ្របទ ដើម្បីធ្វើបុណ្យខួបរំលឹកគុណ
និងដើម្បីឧទ្ទិសមហាកុសលប្រគេនព្រះសពជារៀងរាល់ឆ្នាំ​ ។
       តាំងនាមសិស្សគណនិងពុទ្ធបរិសទ័ទាំងអស់សូមឧទ្ទិសទិវាបុណ្យខួបនេះឲ្យបានស្ថិតនៅជាអមតៈជារៀងរហូតតទៅ
                                              ស្នាប្រហស្ថ
                                       ព្រះបាឡាត់ ធម្មបតិ កុក ប៉ក
       ព្រះបាឡាត់ ធម្មបតិ កុក ប៉ុក ចាប់តាំងពីបាននាទីជាព្រះចៅអធិការមក ព្រះអង្គ បានខិតខំចំណាយពីកលាំងកាយចិត្តដើម្បីជួយលើកស្ទួយជាតិសាសនា ពិសេសបាន ធ្វើឲ្យវត្តកណ្ដាលមានភាពរីកចំរើនលើគ្រប់វិស័យគួរជាទីមោទនៈក្នុងសម័យសង្គមរស្រ្ដ
និយម។ ដោយវិរៈភាពដ៏ឧដុងឧត្តមនេះ បានធ្វើឲ្យព្រះអង្គមានកិត្តិស័ទ្ទ និង កិត្តិនាម ល្បីខ្ទរខ្ទោរទៅលើគ្រប់មជ្ឃដ្ឋាន គឺល្បីព្រះមានអត្តរិកស្លូតបូតសុភាពរាបសា ជាអ្នកវជ្ជា ជ្រៅជ្រះ ទាំងវិជ្ជាផ្លូវលោក និងវិជ្ជាផ្លូវធម៏ មានអក្សរ សាស្រ្ដជាដើម្បី ជាអ្នកមានអធ្យា ស្រ័យល្អក្នុងការទំនាក់ទំនងជាពុទ្ធបរិសទ័ជាអ្នកមានភាពឆ្លៀសវៃក្នុងការដឹកនាំ មាន ធម៏សន្ដោសប្រោសប្រណីដល់សិស្សគណ ។ល។
       ព្រះបាឡាត់ ធម្មបតិ កុក ប៉ុក ក្រោយពេលព្រះអង្គអនិច្ចធម្មទៅនោះព្រះអង្គក៏ បានបន្សល់ទុកនូវស្នាប្រហស្ថដែលមិនអាចកាត់ថ្លៃបានច្រើនលើសលុប មានដូចជា៖
       ១ ផ្នែកអប់រំ  ព្រះអង្គបានអប់រំណែពុទ្ធបរិសទ័ឲ្យស្គាល់ល្អ ស្គាល់អាក្រក់ ពិសេស បានបណ្ដុះបណ្ដាលសមណសិស្សជាច្រើន ទាំងផ្នែកស្មារតី និងផ្នែកសម្ភារៈរហូតដល់ សមណសិស្សទាំងនោះបានទទួលគួរជាទីមោទនៈនិងមានមុខជំនាញការងារ ក្នុង
ស្ថាបណ្ណ័ជាតិ និងអន្ដរជាតិ ខ្លះទៀតក៏បានក្លាយទៅ​ជាកសិករ ពាណិជ្ជករ ដែលមាន សីលធម៏និងសុជីវធម៏សមរ្យក្នុងសង្គម។
       ២ផ្នែកសម្មទ្ធិក្នុងវត្ត ក្នុងការធ្វើទីវត្តមានភាពរីកចំរើននោះព្រះអង្គបានដឹកនាំពុទ្ធ សទ័កសាងសម្មទ្ធិផ្សេងៗមានដូចជា ចាក់ដីបំពេញទីធ្លាវត្តឲ្យមានសភាពរានស្មើ ព្រះ វិហារ ជារោងឧបោសថ  សាលាពុទ្ធិកឋបមសិក្សាមួយខ្នង មហាឧបដ្ឋានសាលាមួយ
ខ្នង កុដិថ្មមួយខ្នង កុដិឈើពីរខ្នង ជិកស្រះទឹកមួយ ធ្វើរបងពទ្ធ័ជុំវិញវត្ត សាលាបឋម សិក្សា៣ខ្នង មាន៩បន្ទាប់ ជាវព្រះត្រៃបិដកមួយចប់ និងក្បួតច្បាប់សម្រាប់សមណសិ ស្សសិក្សារៀនសូត្រ ។
       ផ្នែកបរិដ្ឋានៈ ក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៏បរិដ្ឋាន ព្រះអង្គបានយក
ចិត្តទុកដាក់ថែរក្សាសម្បត្តិធម្មជាតិ មានដើមឈើដូចជា ដើមគគឺ ត្នោត ម្ជូជាដើម  ព្រម ទាំងបានត្រួសត្រាយ ព្រែស្ដុកដើមធ្វើទីវត្ត ឲ្យមានសោភ័ណ្ឌភាពល្អស្រស់បំព្រង។
ទន្ទឹមនិងនេះការអភិវឌ្ឃសម្បត្តិធម្មជាតិដែលមានស្រាប់ហើយនោះ ព្រះក៏យកព្រះ
ទ័យទុកដាក់ដើម្បីអភិវឌ្ឍន៏បន្ថៃមដោយបានដាំដើមឈើហូបផ្លៃមានដូង១៦ដើមខ្នុរ១០
ដើម ទុកជាសម្បត្តិគរុភណ្ឌរបស់សង្ឃតទៅ។
       -ស្របតាមគំរូវីរៈភាពដ៏ឧត្ដុងឧត្តមខាងលើនេះ ខ្ញុំព្រះករុណាយើងខ្ញុំទាំងអស់គ្នា ជាសិស្សគណ អាចារ្យគណៈកម្មកានិងពុទ្ធសទ័ចំណុះជើងវត្តទាំងអស់សូមចត់ព្រះអង្គ
ថាអគ្គស្ថាបនិក អគ្គមគ្គុទេសនិងជាព្រះមហាវិរៈសង្ឃដ៏ឆ្នើមក្នុងព្រះពុទ្ធសាស នា ។
       ទន្ទឹមនិងនេះខ្ញុំព្រះករុណាយើងខ្ញុំទាំងអស់គ្នាសូមចង់ចាំទុកនៅគំរូវិរៈភាពដ៏ឧត្ដុង ឧត្តមនេះ ក្នុងក្រអៅបេះដូងជានិច្ចនិរន្ដរតរៀងទៅ ។

ដោយបងៈ វ៉ាន់ កនិដ្ឋ









No comments:

Post a Comment