Monday, 6 June 2016

បុគ្គលល្បីទាំង៩នាក់ដោះស្រាយបញ្ហាពិភពលោក


អ្នកបង្កើតថ្មីជាក្រុមមនុស្សដែលមានការងឿងឆ្ងល់នឹងគិតច្រើនជាងបុគ្គលសាមញ្ញធម្មតាដោយពួកគេខំរិះរកស្ទើរគ្រប់មធ្យោបាយដើម្បីដោះស្រាយនៅបញ្ហាដែលមនុស្សកំពុងជួបប្រទះក្នុងគោលបំណង់សម្រួលដល់ការរស់នៅរបស់មនុស្សឲ្យកាន់តែមានភាពងាយស្រួលនឹងមានសុវត្ថភាពខ្ពស់។
ខាងក្រោយនេះប្លុកយើងខ្ញុំនឹងនាំអារម្មណ៏មិត្តអ្នកអានទៅជួបជាមួយបុគ្គលល្បីទាំង ១០នាក់ដែលរួមចំណែកយ៉ាងសំខាន់ ដោះស្រាយបញ្ហពិភពលោក!

ជួយមនុស្សឲ្យមានសុវត្ថភាពពីគ្រាប់កាំភ្លើង

តើប៉ូលីសអាចការពារខ្លួនពីគ្រាប់កាំភ្លើងបានយ៉ាងដូចម្ដេច?
ពួកគេមិនអាចរត់ចាប់គ្រាប់កាំភ្លើងបានដូចជាស៊ុបភ័រមែន(superman)បាននោះឡើយ។គេត្រូវការនៅមធ្យោបាយដ៍មានប្រសិទ្ធភាពមួយដើម្បីធានាថាមានសុវត្ថិភាពខ្ពស់ពេល ប្រឈមមុខនឹងគ្រាប់កាំភ្លើង។
ហេតុនេះហើយទើបជំរុញឲ្យ ក្វូឡេក(kwolek)បង្កើតនៅឧបករណ៏ដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហានេះ។

ក្រោយបញ្ចប់ពីមហាវិទ្យាល័យ ក្វូឡេកបានចូលបម្រើការងាក្នុងក្រុមហ៊ុនវិទ្យាសាស្ត្រមួយកន្លែង នាងបានបង្កើតនឹងកែច្នៃនៅវត្ថុជាច្រើន។ការច្នៃប្រឌិតដ៏ពិសេសនឹងសំខាន់របស់នាងសម្រាប់ជួយមនុស្សនោះគឺ ប្រភេទសរសៃអំបោះដ៍រឹងជាងដែកថែប វាអាចដាក់ក្នុងអាវប៉ូលីស។ទ្រនាប់ការពារនេះមានទម្ងន់ស្រាល់អាចទប់គ្រាប់កាំភ្លើង។ប៉ូលីសអាចពាក់ទ្រនាប់នេះដើម្បីការពារជីវិត ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរប្រដាប់អាវុធ។

ជួយមនុស្សពេលជួបអគ្គិសភ័យ



តើគេគួរប្រើបា្រស់អ្វីពេលជួបអគ្គិសភ័យ?
នៅទសវត្សរ៏ ១៩៤០ យើងប្រើប្រាស់ប្រេងសាំងចាក់ កាប៉ាល ឡាន...មានបញ្ហាជាច្រើនបង្កឡើងដោយអគ្គិសភ័យឆាបឆេះ។ការចាក់ទឹកពិតជាពិបាកក្នុងការពន្លត់វាណាស់ មានមនុស្សជាច្រើនតែងរងគ្រោះរាល់ពេលមានការឆាបឆេះម្តងៗ។ភើស៊ី ឡាវុន ជូឡែន(Percy Lavon Julian)ជាមនុស្សម្នាក់ដាក់ចិត្តក្នុងការស្វែងរកដំណោះស្រាយជុំវិញបញ្ហានេះ។

គាត់បានបង្កើ​តនៅ ហ្វូម ស្ភេរ ( Foam Spray) អាចបាញ់គ្របលើអណ្តាតភ្លើងកំពុងឆេះបានយ៉ាងលឿន ភ្លើងមិនអាចទទួលអុក្ស៊ីហ្សែនសែនវា ក៏មិនអាចឆេះទៀតបាន។ ហ្វូម ស្ភេរ​បានជួយសង្គ្រោះជីវិតមនុស្សបានយ៉ាងច្រើន​​​​​ បច្ចុប្បន្នគេប្រើវាជាមួយបំពុងពន្លត់អគាភ័យ(fire extinguisher)នៅតាមផ្ទះដើម្បី បង្កានូវអគ្គិសភ័យដោយប្រការណាមួយកើតឡើង។

                               ជួយពន្លឿនការធើ្វដំណើររបស់មនុស្ស

តើគេបង្កើតឡានលឿននឹងមានតម្លៃថោកបានដោយរបៀបណា?

កាលពីសម័យមុនឡានបង្កើតទំរាំបានមួយគ្រឿងៗគេត្រូវចំណាយពេលយូរព្រមទាំងប្រាក់ជាច្រើន នឹងលក់ក្នុងតម្លៃថ្លៃហេតុនេះមានមនុស្សតិចតូចបំផុតចាប់អារម្មណ៏ប្រើប្រាស់ ។

ហេរី ហ្វដ(Henry Ford) ចាប់ផ្តើមផលិតឡានក្នុងទសវត្សរ៍ឆ្នាំ ១៩០៣ ដោយផ្តើមឡើងដោយគំនិតធ្វើខ្សែរសង្វាក់គ្រឿងម៉ាស៊ីន។បង្កើតចេញជារូបរាងរូច ហេរី ហ្វដ បានបានដាក់

ឈ្នោះវាថា ម៉ូឌែល ធី ហើយលក់ក្នុងតម្លៃសមរម្យពេលនោះហើយមនុស្សជាច្រើនចាប់ផ្តើមងាកមករកប្រើឡានក្រោមការបង្កើតថ្មីរបស់ហ្វដ។

ជួយសម្រូលដល់ការនឿយហត់ពេលឡើងអាគារខ្ពស់


ការឡើងលើអាគារខ្ពស់ដោយកាំជន្តើរជើង វាមិនត្រឹមតែលំបាកនឿយហត់នោះទេ ថែមទាំងខាតពេលវេលាទៀតផង។អស់ជាច្រើនឆ្នាំមកហើយ ជណ្តើរយន្ត ត្រូវបានតំឡើងនៅតាមអាគារខ្ពស់ៗជាច្រើន។ជណ្តើរប្រភេសនេះដំបូងគេប្រើខ្សែរពួរប៉ុន្តែ​គ្រោះថ្នាក់តែងកើតឡើងរាល់ពេលដាច់ហេតុនេះពិតជាមិនមានសុវត្ថិភាពឡើយកាលសម័យនោះ។ក្នុងឆ្នាំ១៨៥៣

អិលីសា អូទីស(Elisha Oti)បានបង្តើតនៅប្រព័ន្ធជណ្តើរយន្តដ៏មានសុវត្ថិភាពមួយ វាអាចបញ្ឈប់ខ្លូនឯងហេតុនេះវានឹងមិនមានបញ្ហាច្រើននោះទេប្រសិន​ដាច់ខ្សែរ។


ជណ្តើរយន្តសុវត្ថិភាពអូទី ក៏អាចជួយសម្រួលផងដែរដល់កម្មករសាងសងអាគារខ្ពស់ៗហើយសព្វថ្ងៃនេះអាគារមានដល់រាប់រយជាន់ហេតុការបង្កើតថ្មីរបស់អូទីពិតជាសំខាន់សម្រាប់មនុស្សជាតិ។

មនុស្សក៏អាចហោះបានដែរ


តើយន្តហោះបង្កើតដំបូងគេហោះរបៀបណា?
មនុស្សតែងមានសេចក្តីសុបិនចង់ហោះហើរឲ្យដូចជាបក្សី ប៉ុន្តែដើម្បីសម្រេចបានតាមក្តីប្រាថ្នានោះបានដាច់ខាតត្រូវមានការជំនួយដោយម៉ាស៊ីន។ជាច្រើនឆ្នាំមានអ្នកច្នៃប្រឌិតរាប់រយនាក់បានព្យាយាមបង្កើតនៅម៉ាស៊ីនហោះប៉ុន្តែគ្នានរណាអាចសម្រេចបាននេះឡើយ។

គេចាំរហូតដល់ឆ្នាំ ១៩០៣ ដោយមានមហិច្ចតាចង់ហោះហើរបានគ្រប់ទីកន្លែងបងប្អួនត្រកូលរ៉ៃគឺ អវិលី(Orville) នឹង វិលប៊ូ(willbur)បាន​ខិតខំច្នៃប្រឌិត គ្រោងយន្តហោះដោយភ្នាប់ជាមួយម៉ាស៊ីន។ឆ្លងកាត់បរាជ័យជាច្រើនលើកច្រើនសារ គ្រោងយន្តហោះបានហោះឡើង ពិតជាមិនមាននរណាម្នាក់ធ្លាប់ធ្វើបានកាលពីមុននោះឡើយ។



ក្នុងពេលបច្ចុប្បន្នការធ្វើដំណើរតាមយន្តហោះគឺជាមធ្យោបាយមួយលឿននឹងឆាប់រហ័សដោយគិតជាមធ្យម៥០០ម៉ាយក្នុងមួយម៉ោងយើងអាចជិះវាហោះធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងដែលយើងចង់។

សន្លឹកក្រដាសសរសេរ

តើមនុស្សអាចសរសេរសំនេរវែងៗលើអ្វី?

កាលពីសម័យដើម មនុស្សសរសេរលើសំបក់ឈើ ដីឥដ្ឋ រឺស្បែកសត្វស្ងួត ប៉ុន្តែពួកគេមិនអាចសរសេរបានវែងអន្លា នោះទេ។ហេតុនេះពួកគេត្រូវការជាចំបាច់នៅវត្ថុដ៏ល្អមួយដើម្បីសរសេរលើ។

ប្រហែលជា ១,០០០ឆ្នាំកន្លងមកហើយ, ធីស៏អាយ ឡូន(Ts’ai tun)ធ្វើការក្នុងរោងចក្រមួយក្នុងប្រទេសចិន ពេលនោះព្រះចៅអធិរាជចិនទ្រង់ចង់សរសេរសំនេរ។ ឮដូចនេះធីស៏អាយ ឡូនខិតខំបង្កើតនៅរបស់មួយសម្រាប់ឲ្យទ្រង់សរសេរលើដែលយើងគ្រប់គ្នាក្នុងសម័យនេះស្គាល់ថាជាក្រដាស។
ដំបូងគាត់ដាក់កំទេចឈើជាមួយក្រណាត់ក្នុងទឹក រួចទាញកាត់របាំងមួយ។ពេលស្ងួតគេអាចបង្កើតបានសន្លឹកក្រដាស សម័យនោះក្នុងការផលិតគឺត្រូវស៊ីពេលយូរប៉ុន្តែក្នុងពេលបច្ចុប្បន្នគេអាចផលិតវាបានដោយងាយស្រូលនឹងចំណាយពេលតិច ។

ជួយកែកំហុសពេលសរសេរខុស

បើចង់កែពេលសរសេរខុសតើគេត្រូវការអ្វី?
ក្នុងអតីតកាល មនុស្សពិតជាមានភាពពិបាកពេលសរសេរខុសម្ដងៗពេលខ្លះគេត្រូវប្តូរសន្លឹកកិច្ចថ្មីដោយបោះចោលនៅក្រដាសដែរគេខំសរសេរបានយ៉ាងច្រើនប្រយោគរួចហើយ។

ប៊ែតធី នីស្មីត ហ្គែនហាម (Bette NeSmith Granham) នាងពិតជាធុញណាស់ពេលសរសេរខុសម្តងៗ នាងគិតថាមនុស្សមានដំ ណេះស្រាយលើបញ្ហានេះ។ផ្តើមចេញពីគំនិតនេះហើយទើបនាងប្រមូលវត្ថុរាវជាច្រើនដាក់បញ្ចូលគ្នារួចលុបលើកន្លែងដែលនាងសរសេរខុស។ដោយមានការព្យាយាមម្តងហើយម្តងទៀត ទីបំផុតនាងអាចស្វែងរកឃើញនៅទឹកផ្សំមួយប្រភេទពណ៌សអាចលុបលើចំនុចដែលសរសេរខុសបានយ៉ាងទាន់ចិត្តនឹងមានប្រសិទ្ធភាព។



សព្វថ្ងៃនេះយើងតែងនឹកដល់ការច្នែប្រឌិតរបស់ ហ្គែនហាមពេលយើងសរសេរខុសរួចចង់លុបកែតម្រូវចំនុចនោះឡើងវិញ។

ផ្ញើសារ


តើមនុស្សអាចសរសេរសារដ៏វែងអន្លាយផ្ញើអោយដៃគូនាក់ទៀតនៅឆ្ងាយបានដោយវិធីណា?

តេឡេក្រាម(Telegram) ជាម៉ាស៊ីនដែលយើងអាចផ្ញើនូវរាល់ពាក្យពេជទៅកាន់ដៃគូនៅឆ្ងាយតាមរយៈខ្សែរអេឡិចត្រូនិច ។

អាឡិកសាន់ដ័រ ហ្គែហាម ប៊ែល មានគំនិតចង់បង្កើតនៅខ្សែរអេឡិចត្រូនិច ដែលអាចនាំសំលេងមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបាន។ ប៊ែល បានរួមសហការជាមួយ ថូម៉ាស វាត់សុន(Thomas Watson)ផលិតនៅឧបរណ៏មួយគឺ តេឡេក្រាម(Telegram)ក្នុងឆ្នាំ​ ១៨៧៦ ប៊ែលមានគំនិតហើយវាត់សុនជាអ្នកផលិតទូរស័ព្ទ។


ក្រោយមកមិនយូរប៉ុន្មានគេឃើញទូរស័ព្ទខ្សែរមានស្ទើរគ្រប់ទីកន្លែង។ហើយសព្វថៃ្ង មនុស្សអាចជជែកទៅកាន់ដៃគូម្ខាងទៀនដែលនៅឆ្ងាយបានយ៉ាងងាយស្រួល។

បញ្ចួនរូបភាពតាមរយៈខ្យល់

តើគេអាចបញ្ចួនរូបភាពតាមរយៈខ្យល់បានយ៉ាងដូចម្តេច?

វ្ល៉ាឌីម៉ែរ ហ្ស្វយខិន​(Vladimir Zworykin)ឃើញថាគេអាចបញ្ចួនសំលេងតាមខ្យល់បានហេតុនេះគាត់គិតថាគេ ក៏អាចបញ្ចួនរូបភាពតាមរយៈខ្យល់បានដែរ។

ហ្ស្វយខិនបានសិក្សាលើរឿងមួយនេះអស់រយពេលជាច្រើនឆ្នាំទីបំផុតក្នុងឆ្នាំ ១៩២៣គាត់បានច្នៃបាននូវ បំពង់រូបភាព(picture tube)វាដូចជាអេក្រង់ទូរទស្សន៏។រលកសញ្ញាអេឡិចត្រូនិច(signal)អាចនាំរូបភាពកាត់ខ្យល់រួចបង្កើតបានជារូបភាពលើអេក្រង់។ការបង្កើតថ្មីនេះវាក៏ជាហេតុអាចនាំទៅរកការផលិតទូរទស្សន៏ដែរ។អ្នកច្នៃប្រឌិតជាច្រើននាក់ទៀតបានផលិតផ្នែកជាច្រើនរបស់ទូរទស្សន៏។ហេតុនេះទើបគ្នាននរណាម្នាក់ដែលគេអាចហៅបានថាជា អ្នកច្នៃប្រឌិតទូរទស្សន៏ពិតប្រកដបាននោះទេ។


ប្រែសម្រួលដោយ ផាត់ ម៉ឺន

No comments:

Post a Comment