Sunday, 22 May 2016
ស្វែងយល់អំពីអាស៊ាន
អាស៊ានត្រូវបានប្រកាសដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នាទីក្រុងបាំងកកប្រទេសថៃរួមមានប្រទេសចូលរួមដូចជា៖ ឥណ្ឌូនេស៊ី ម៉ាលេស៊ី ហ្វីលីពីន សាំងហ្គាពួរ និងប្រទេសថៃ។
បន្ទាប់មករួមមាន ព្រុយណេ ភូមា កម្ពុជា ឡាវ វៀណាម។ ពាក្យអាស៊ាន(ASEAN) មកពីពាក្យកាត់ថា៖ The Association of Southeast Asian Nations ដែលមានន័យជាខេមរះភាសាថា៖ ”សមាគមប្រជាជាតិអាស៊ីអាគ្នេយ៏” ។ អាស៊ានគ្របដណ្តប់លើផ្ទៃដីក្រលាសរុប ៤,៤៦ លានគីឡូម៉ែតការេ។ មានន័យថាស្មើនឹង៣% នៃផ្ទៃដីនៃផែនដី។មានប្រជាជនចំនួនជាង ៦០០លាននាក់។ ដែលស្មើនឹង៨,៨%នៃប្រជាជនពិភពលោក។កម្ពជាចូលជាសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសារ ឆ្នាំ១៩៩៩។ ប្រទេសឥណ្ឌូណេស៊ីជាប្រទេសដែលធ្វើជាប្រធានដំបូងគេ
នៅថ្ងៃទី២៣/២៤ ខែកុម្ភះ ឆ្នាំ១៩៧៦ ដែលមានមូលដ្ឋាននៅកោះបាលីនិងអ្នកដឹកនាំឈ្មោះ Seoharto។
ក្រៅពីនោះអាស៊ានព្យាយាមការពារផលប្រយោជន៍គ្នាទៅវិញទៅមកនិងបង្កើតសាមគ្គីភាពក្នុងតំបន់ក៏ដូចជាការលើកម្ពស់សន្តិភាពស្ថិរសភាពក្នុងតំបន់។អាស៊ានមានគោលបំណងដើម្បីលើកទឹកចិត្តដល់សន្តិភាពនយោបាយបង្កើតឡើងដោយគោលការនៃអង្គការសហប្រជាជាតិ(UN)ផងដែរ។ក្រៅពីជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសនិងអង្គការដទៃទៀត។ដូច្នេះសមាជិកអាស៊ានគួរគោរពតាមវិធាននិងបទប្បញ្ញត្តិនៅពេលដែលកសាងទំនាក់ទំនងក្នុងតំបន់និងសង្កេតការរបស់ធម្មនុញ្ញនៃអង្កការសហប្រជាជាតិ។ម្យ៉ាងវិញទៀតអាស៊ានក៏មានគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិ្កការដ៏មានប្រសិទ្ធិភាពបន្ថែមទៀតនៅក្នុងបរិស្ថាន ឧស្សាហកម្មពង្រីកពាណិជ្ជកម្ម បង្កើនការដឹកជញ្ជូននិងអភិវឌ្ឍទំនាក់ទនងក៏ដូចជាស្តង់ដា
ដែលរស់នៅក្នុងប្រទេសជាសមាជិក។
ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ អង្គការត្រូវបានចូលបម្រើការងារដោយមានប្រទេសចំនួនប្រាំចូលរួម។ ឥឡូវនេះអាស៊ានបានក្លាយទៅជាអង្គការក្នុងតំបន់ដែលទទួលបានជោគជ័យនៅក្នុងការនាំមកនូវការយកចិត្តទុកដាក់នៃបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោកនេះ។ ជាទូទៅអាស៊ានទទួលបានជោគជ័យក្នុងការបណ្តុះកិច្ចសហប្រតិបត្តការក្នុងនយោបាយ,សេដ្ឋកិច្ច សង្គមនិងវប្បធម៏ជាមួយនឹងការបង្កើតឡើងនៅក្នុងការអនុវត្តនិងការស្រាវជ្រាវកន្លែងសម្រាប់ការចែករំលែកចំនេះនិងជំនាញ។ សព្វថ្ងៃតួនាទីនិងឥទ្ធិពលរបស់អាស៊ានមានមូលដ្ឋនដ៏រឹងមាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ៕
ថ្មីៗនេះអាស៊ានបានធ្វើសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) មានគោលបំណងក្នុងការបង្កើតមូលដ្ឋានទីផ្សារផលិតកម្មតែមួយដែលមានធាតុទាំងប្រាំគឺ ទី ១. លំហូរដោយសេរីនៃទំនិញ ទី២. លំហូរដោយសេរីនៃសេវាកម្ម ទី៣. លំហូរនៃការវិនិយោគ ទី៤. លំហូរដោយសេរីនៃធន/ទុន និងទី៥. លំហូរដោយសេរីនៃកម្លាំង។
នៅពេលដែលយើងនិយាយពីការបង្កើតទីផ្សារតែមួយនេះ យើងនឹងនិយាយសំដៅទៅលើទីផ្សារនៃអ្នកប្រើប្រាស់ចំនួន៦៣៣លាននាក់ នៅក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០។ ប្រទេសទាំងនេះមានផលិតផលក្នុងស្រុកសរុប (GDP) ចំនួន២.៣០០ពាន់លាន (២,៣ទ្រីលាន) ដុល្លារ ហើយមានអត្រាកំណើនដ៏ខ្ពស់បំផុតក្នុងតំបន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ(២០០៨)មក។ពលកម្ម ដែលមានជំនាញ។
នៅក្នុងឆ្នាំ២០១៤ អាស៊ានបានចុះបញ្ជីអត្រាកំណើន៥,៦ភាគរយ ដែលនេះជាមូលហេតុនាំឲ្យមានការចាប់អារម្មណ៍ជាច្រើនពីអន្តរជាតិ សហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ ដែលចង់ឃើញឲ្យមានការបង្កើតនូវទីផ្សាររួមតែមួយដែលមានមូលដ្ឋានលើផលិតកម្មនេះនឹងធ្វើឲ្យសម្រេចបាន។ អាស៊ានជាតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពលមមួយដោយវាជាតំបន់សេដ្ឋកិច្ចដ៏លំដាប់លេខបីក្នុងពិភពលោកបន្ទាប់ពី កិច្ចព្រមព្រៀងជំនូញសេរី European Union នឹង North American(the European Union and the North American Free Trade Agreement.)រួមបញ្ចូលនៅប្រទេសជាខ្លារនៅអាស៊ី(Asia Tigers )មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហាកបូរី ថៃ វៀតណាម ព្រមជាមួយនិងប្រទេសជាសមាជិកសំខាន់ៗមាន ព្រុយណេ កម្ពុជា ឡាវ មីយ៉ានម៉ា។
វិស័យវាយនភ័ននឹងកម្លាំងពលកម្ម បើយោងតាមការសិក្សាថ្មីមួយរបស់ធនាគារពិភពលោក(World Bank)បានអោយដឹងថាប្រទេសនៅតំបន់អាស៊ីអាអភិវឌ្ឃសេដ្ឋកិច្ចនឹងអាចផ្តល់អោយនៅការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋដោយបានបង្កើននៅរោងចក្រកាត់ដេរ។នៅប្រទេលចិនតំលៃផលិតមានការឡើងថ្លែប៉ុន្តែរោងចក្រកាត់ដេរនៅប្រទេសអាស៊ានតំលៃផលិតមានការចុះថោក។ ការសិក្សាដដែលបានបង្ហាញថា ប្រទេសច្រើនរបស់អាស៊ានដូចជា កម្ពុជា នឹងវៀតណាមមានការកើនឡើងការងារផ្នែកខាងវិស័យកាត់ដេរលឿនជាង ឥណ្ឌារ បង់ក្លាដេស បាហ្គិសស្ថាន នឹង ស្រីលង្ការ។ដោយពលកម្មមានតំលៃថោកព្រមជាមួយគ្នាទៅនឹងកំណើនប្រជាជនដែលត្រូវការងារមានច្រើនធ្វើអោយតំបន់នេះជាទីប្រាថ្នារបស់ក្រុមអ្នកវិនិយោគ ។
ប្រភព៖ asean.org.
ប្រែសម្រួលដោយៈ ផាត់ មឺុន
Subscribe to:
Post Comments (Atom)



No comments:
Post a Comment