
ក្នុងចំណោមគំនរថ្មទាំងអស់ មានកូនភ្នំដុំថ្មមួយត្រូវគេតម្រៀបឡើងយ៉ាងស្អាត និងមានសណ្ដាប់ធ្នាប់បំផុត។ អ្នកដែលរៀបគំនរថ្មឡើង ហាក់
ចង់បង្ហាញពីទឹកចិត្តស្រលាញ់និងការយកចិត្តទុកដាក់របស់ខ្លួន។
«ហ៊ឹម!!! ហេតុអ្វីក៏ខ្ញុំមិនបានស្ថិតនៅខាងលើដូចជាដុំថ្មដទៃ? រស់នៅក្រោមគេ ត្រូវដុំថ្មផ្សេងៗសង្កត់ធ្ងន់ខ្លាំងណាស់!...ខ្ញុំប្រៀបដូចជា
មនុស្សគ្មានតម្លៃម្នាក់អញ្ចឹង! តើគេមិនដឹងទេឬថា…ខ្ញុំក៏ចង់ទៅរស់នៅខាងលើនឹងគេម្ដងដែរ!...»
មនុស្សគ្មានតម្លៃម្នាក់អញ្ចឹង! តើគេមិនដឹងទេឬថា…ខ្ញុំក៏ចង់ទៅរស់នៅខាងលើនឹងគេម្ដងដែរ!...»
ជានិច្ចកាល គេតែងតែរអ៉ួរទាំពីជោគវាសនារបស់ខ្លួនរហូត ដល់លង់លក់ក្នុងដំណេកបាត់ទៅ។ កូនថ្មតូចតែងតែរំពឹងក្នុងចិត្តថាថ្ងៃណា
មួយខ្លួនប្រាកដជាមានវាសនាបានឡើងទៅរស់នៅខាងលើម្ដងវិញជាក់ជាមិនខាន។
មួយខ្លួនប្រាកដជាមានវាសនាបានឡើងទៅរស់នៅខាងលើម្ដងវិញជាក់ជាមិនខាន។
លុះថ្ងៃមួយ ដុំថ្មតូចបានភាវនាក្នុងចិត្តសុំឲ្យក្តីសុបិនរបស់វាក្លាយជាកាពិត ស្រាប់តែរំពេចនោះវាមានអារម្មណ៍ថាទន់ខ្លួន រួចក៏ដេកលង់
លក់ទៅ។ បន្ទាប់មកវាក៏ប្រទះឃើញក្មេងប្រុសកំពុងតែដើរតាមឪពុករហូតមកដល់លើកំពួលភ្នំ។ ពេលនោះក្មេងតូចក៏ដើរចូលមកមើលគំនរដុំថ្ម
ទាំងនោះ។
លក់ទៅ។ បន្ទាប់មកវាក៏ប្រទះឃើញក្មេងប្រុសកំពុងតែដើរតាមឪពុករហូតមកដល់លើកំពួលភ្នំ។ ពេលនោះក្មេងតូចក៏ដើរចូលមកមើលគំនរដុំថ្ម
ទាំងនោះ។
ក្មេងតូចឈរសម្លឹង ព្រមទាំងពោលសសើរ…
«យីកូនភ្នំមួយនេះពិតជាស្អាតខ្លាំងណាស់!»
និយាយចប់ គេក៏ដើរក្រឡឹងជុំវិញទីនោះព្រមពោលបន្ដ៖
«រើសដុំថ្មស្អាតៗប៉ុន្មានដុំទៅទុកជាវត្ថុអនុស្សាវរីយ៍សិន!»
ឮដូចច្នោះដុំថ្មតូចត្រេកអរជាខ្លាំង គេក៏ពោលអង្វរក្មេងតូចថា៖
«សូមអ្នកជួយយកខ្ញុំចេញពីទីនេះផង!...មានតែអ្នកទេដែលអាចជួយខ្ញុំឲ្យរួចផុតពីទីនោះបាន!»
ទីបំផុតក្មេងប្រុសក៏យលព្រមតាមពាក្យអង្វរករបស់កូនដុំថ្ម គេខំប្រឹងទាញវាចេញពីខាងក្រោមមួយទំហឹង ស្រាប់តែរំពេចនោះភ្នំតូចដ៏សែន
ស្រស់ស្អាតកណ្ដាលព្រៃខៀវស្រងសត់ត្រូវដួលរលំខ្ចាត់ខ្ចាយអស់!! ទើបកូនភ្នំមូយនេះត្រូវរលំខ្ទេចខ្ទីអស់។ ថ្វីត្បិតថា ពេលនេះបំណងប្រាថ្នាវា
បានសម្រេចហើយក៏ដោយ ប៉ុន្ដែវាបានដាក់កំហុសខ្លួនឯងយ៉ាងធ្ងន់។
ស្រស់ស្អាតកណ្ដាលព្រៃខៀវស្រងសត់ត្រូវដួលរលំខ្ចាត់ខ្ចាយអស់!! ទើបកូនភ្នំមូយនេះត្រូវរលំខ្ទេចខ្ទីអស់។ ថ្វីត្បិតថា ពេលនេះបំណងប្រាថ្នាវា
បានសម្រេចហើយក៏ដោយ ប៉ុន្ដែវាបានដាក់កំហុសខ្លួនឯងយ៉ាងធ្ងន់។
ដុំថ្មខូចចិត្តជាខ្លាំង ហើយក៏ស្រែកទ្រហោយំឡើង។
រំពេចនោះដុំថ្មតូច ក៏ភ្ញាក់ដឹងខ្លួនពីដំណេកឡើងមកវិញ។
«ការពិត ខ្ញុំយល់សប្ដិទេតើ!» ពោលរួច វាក៏ញញឹមព្រមទាំងគិតថាខ្លួនអញនេះពិតជាសំណាងណាស់។
ចាប់តាំងពីពេលនោះមក ទោះបីជាវាស្ថិតនៅក្រោមគំនរថ្ម ជាដដែលក៏ដោយ ប៉ុន្ដែវាពុំមានអារម្មណ៍តូចចិត្តដូចពីមុនទៀតឡើយ។
«នេះមកពីខ្ញុំរវល់តែគិតថាខ្លូនឯងគ្មានតម្លៃ គ្មានប្រយោជន៍អ្វីទាល់តែសោះ! តាមពិត វាមិនមែនដូចច្នោះឡើយ…កន្លែងដែលខ្ញុំរស់នៅ
នេះគឺស្រស់ស្អាត និងសំខាន់ខ្លាំងណាស់! ហេតុអ្វីក៏កាលពីមុនខ្ញុំមើលមិនឃើញពីគុណសម្បត្តិទាំងនេះ?
នេះគឺស្រស់ស្អាត និងសំខាន់ខ្លាំងណាស់! ហេតុអ្វីក៏កាលពីមុនខ្ញុំមើលមិនឃើញពីគុណសម្បត្តិទាំងនេះ?
មិនថាយើងរស់នៅទីណាក៏ដោយ ឲ្យតែយើងបំពេញតួនាទីរបស់ខ្លូនឲ្យបានល្អនោះ យើងនឹងមានសេក្ដីសុខជាក់ជាមិនខាន»
«នៅលើលោកនេះគ្មានភាពឥតខ្ចោះនោះទេដរាបណាយើងឲ្យតម្លៃខ្លួនឯងទាបពេក វាមិនខុសអ្វីពីការធ្វើកម្មផ្លូវចិត្តខ្លួនឯងនោះឡើយ។ ត្រូវមាន
កាជឿជាក់ និងពេញចិត្តនូវអ្វីដែលយើងមាននោះទើបជីវិតមានសេក្ដីសុខ»
ប្រភពៈ សៀវភៅក្មេងប៉ិនសួរ
No comments:
Post a Comment