បងប្អូនសង្កេតមើល! អ្វីៗដែលបងប្អូនបានទទួលក្នុងសង្គមជាតិរបស់បងប្អូន
ដែលបងប្អូនកំពុងតែជួបប្រទះនៅពេលនេះ។ តាមទស្សនៈរបស់យើង គឺថា ដោយសារការយល់ខុសរបស់ប្រជាពលរដ្ឋនេះឯង។ បងប្អូនយល់ខុសថា រឿងនយោបាយ ទុកអោយគេទៅ
បងប្អូនយល់ថា មិនបាច់ប្តូរប្រព័ន្ធទេ គ្រាន់តែប្តូរអ្នកដឹកនាំ គឺជាការស្រេចទៅហើយ។
ដោយសារការយល់ខុសបែបនេះណាបងប្អូន សមិទ្ធិផលដែលបងប្អូនបានជួបប្រទះនៅថ្ងៃនេះគឺ ជាលទ្ធផលនៃការយល់ខុសរបស់បងប្អូន។
យល់ខុសទី១ យល់ខុសថា រឿងនយោបាយ គឺជារឿងរបស់អ្នកដទៃ
រឿងនយោបាយ ជារឿង របស់អ្នកដឹកនាំ។ នេះគឺជាការយល់ខុសទី១។ ការយល់ខុសទី២ យល់ឃើញថា
មិនចាំបាច់ដូរប្រព័ន្ធនៃការដឹកនាំរដ្ឋទេ គ្រាន់តែដូរមនុស្សទៅ គឺជាការស្រេចទៅហើយ។
នេះគឺជាការយល់ខុសធំៗដែលវាជះឥទ្ធិពលអាក្រក់រហូតដល់បងប្អូនបានទទួលនូវលទ្ធផលជុំវិញជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូន
ដូចដែលបងប្អូនបានឃើញ។ ការរំលោភសិទ្ធិអំណាចរបស់អ្នកដឹកនាំប្រទេសជាតិ
ដែលប្រជាពលរដ្ឋបានប្រគល់ភារកិច្ចទៅអោយគាត់ គាត់យកអំណាចហ្នឹង
មកជិះជាន់ប្រជាពលរដ្ឋវិញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ សួរថាកន្លែងហ្នឹង វាជាសមិទ្ធផលនៃការគិតខុសត្រង់ណាចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ?
គឺបងប្អូនយល់ថា មិនបាច់ធ្វើប្រព័ន្ធដើម្បីកម្រិតអំណាចរបស់អ្នកដឹកនាំអោយក្លាយទៅជាការទទួលខុសត្រូវទេ
គឺបងប្អូនបោះឆ្នោតមួយសន្លឹកហ្នឹង ទុកអោយអ្នកដឹកនាំហ្នឹងមានអំណាចពោរពាស។ ជាលទ្ធផល
អ្នកកាន់ការងារស្រុកទេសហ្នឹង ប្រើសិទ្ធិ និងអំណាចដែលប្រជាពលរដ្ឋប្រគល់អោយហ្នឹង
រំលោភ គេហៅរំលោភអំណាចរដ្ឋ ហើយយើងជាម្ចាស់ប្រទេសមិនអាចធ្វើអ្វីគេបានទៀត។ ហេតុអ្វីបានធ្វើអីមិនបាន?
អំណាចប្រមូលផ្តុំទៅលើដៃបុគ្គល បងប្អូនហ៊ានតែងើបឡើងប្រឆាំង
គ្រោះថ្នាក់ដល់បងប្អូនឥឡូវ។ សុទ្ធតែដៃទទេរទាំងអស់ហ្នឹង ទៅទប់ទល់ជាមួយនឹងកាំភ្លើង
ហើយគេមានអំណាចស្របច្បាប់ទៀត យើងទៅធ្វើអ្វីគេកើត។ មួយរយនាក់អ្ហា! ទល់ជាមួយកំាភ្លើងមួយដើម
ក៏ទៅអត់រួចផង។ ចុះគេមានកាំភ្លើងរាប់ម៉ឺនសែនដើមអ្ហា! សួរថា
យើងទៅតតាំងជាមួយគេបានអត់? នេះគឺជាសមិទ្ធិផលនៃការគិតខុសរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។
គាត់យល់ថា មិនចាំបាច់រៀបចំប្រពន្ធ័កាត់បន្ថយអំណាចរបស់អ្នកដឹកនាំអោយមកនៅ
ត្រឹមតែការទទួលខុសត្រូវទេ អត់គិតទេ ធ្វើម៉េចអោយតែដូរអ្នកដឹកនាំបាន។
វេទិការបស់យើងនៅថ្ងៃនេះណា វាគួរតែប្រជាពលរដ្ឋចូលរួមច្រើនអ្ហា!
ប៉ុន្តែដោយសារប្រជាពលរដ្ឋគាត់យល់ថា កិច្ចការនយោបាយ គឺជាកិច្ចការរបស់អ្នកនយោបាយ អញប្រជាពលរដ្ឋ
គិតតែពីប្រឹងរកស៊ីទៅ គិតអញ្ចឹង លទ្ធផលចេញមកអញ្ចឹង មួយលាននាក់ជាង ទៅធ្វើកញ្ជះគេនៅថៃទៅ
រាប់សឹងថាសែននាក់ ទៅធ្វើកញ្ជះគេនៅកូរ៉េ អាខ្លះធ្លាក់ទៅដល់ម៉ាឡេស៊ី អាខ្លះគេយកទៅលក់ដូចឆ្កែដូចឆ្មានៅតាមទូកត្រី
៣-៤ឆ្នាំ មិនទាន់ចូលដល់ផែម្តងផង។ នេះគឺជាសមិទ្ធិផលនៃការគិតខុសរបស់ពួកយើងទាំងអស់គ្នា។
នយោបាយ ទុកអោយគេគិតទៅ អើយគេគិតទៅ គេគិតអញ្ចឹងអោយយើងមក លោតែចូលរួមគិតវិញ
ដូរតែអ្នកដឹកនាំ
មិនបាច់រៀបចំប្រព័ន្ធកម្រិតអំណាចរបស់អ្នកដឹកនាំអោយមកនៅត្រឹមការទទួលខុសត្រូវទេ
ប្រគល់អំណាចអោយគេហ្នឹង ប្រគល់ពោរពាស សមិទ្ធិផលនៃការគិតខុស លទ្ធផលចេញមកវាអញ្ចឹង។
ហើយមិនងាយវ៉ៃទេបងប្អូនអ្ហា! ខួរក្បាលរបស់ប្រជាពលរដ្ឋហ្នឹង ទ្វាររបស់គាត់បិទឈឹង។
គិតទី១អ្ហា! អ្នកខ្លះគិតថា អញវាចេះប៉ុណ្ណឹងហើយ យល់ដឹងប៉ុណ្ណឹងហើយ ល្មមរស់បានហើយ
ល្មមរកស៊ីបានហើយ មិនចាំបាច់ស្តាប់យកការចេះអីទៀតទេ ចេះប៉ុណ្ណឹងល្មមហើយ ម៉ែឪអញ
គ្រួសារអញ ប៉ុណ្ណឹងល្មមរស់បានហើយ មិនចាំបាច់ស្តាប់អាណាទៀតទេ។ គំនិតថា អញគ្រប់គ្រាន់ហើយ
មិនចំាបាច់ស្តាប់អាណាទៀតហ្នឹង វាធ្វើអោយខួរក្បាលរបស់យើងបិតឈឹង។ អត់មានចំណេះដឹងអីចូលបន្តិចទេ
ព្រោះអី? គិតថាវាគ្រប់វាគ្រាន់ហើយ។
មួយទៀត គិតថា គ្រប់អ្នកនយោបាយទាំងអស់ មនុស្សទាំងអស់
សុទ្ធតែគិតប្រយោជន៍ផ្ទាល់ខ្លួន អញមិនជឿថាមានអ្នកនយោបាយណា ឫ មានមនុស្សណា
មកគិតគូរពីរឿងរបស់អញទេ វាសុទ្ធ តែចង់បានសន្លឹកឆ្នោត វាសុទ្ធតែចង់បានធ្វើធំ
វាសុទ្ធតែចង់ធ្វើធំ។ អាគំនិតមួយហ្នឹង ក៏បិទក្បាលឈឹង បិទឈឹងហ្មឹង
អត់មានចូលចំណេះដឹងអីទេ។ ដល់ពេលអញ្ចឹង ព័ត៌មានដែលយើងចង់អោយគាត់យល់ ដើម្បីងើបឡើងធ្វើទាំងអស់គ្នា
វាចាល់ត្រឹមគាត់អត់បើកខួរក្បាលហ្នឹងទៅ។ ដល់ពេលគាត់បើកចំហរ វិញបងប្អូន
បើលោតែគាត់ប៉ះកន្លែងដែលគាត់ជឿថា កន្លែងហ្នឹងកន្លែងត្រូវរបស់គាត់ហើយអ្ហា!
បើគាត់បើកចំហរវិញ ធំជាងលូនៅភ្នំពេញទៅទៀត។ អាលូនៅភ្នំពេញហ្នឹង មុខមួយម៉ែត្រ
មួយម៉ែត្រពីរតឹកហ្នឹងអ្ហា! មិនស្មើនឹងខួរក្បាលមនុស្សដែលគាត់ជឿពីណាហើយ
គាត់បើកចំហរទេ អាចម៌ក៏មកដែរ សំរាមក៏មកដែរ ស្អីក៏មកដែរ ទឹកកក្វក់ហ្នឹង គឺថាហូរចូលទាំងអស់
លូរបស់គាត់ហ្នឹងធំ។ បើចំតែលោកគ្រូដែលគាត់ជឿហ្នឹងអ្ហា! និយាយស្អីក៏គាត់ជឿដែរ
អោយតែនិយាយមក។ ធ្វើបុណ្យឡើងឋានសួរចេះ...ៗៗ និយាយមក គាត់ជឿទាំងអស់ ដូចលូអញ្ចឹង
ហូរចូលទាំងអស់ បើលោតែអាណាបិទវិញ បិទឈឹងហ្មង។ អូហ៍! អញចេះប៉ុណ្ណឹង
អញរកស៊ីតាំងពីម៉ែពីឪមកហើយ ចាំបាច់ស្តាប់អីទៀត ឈឹងមួយទៅ។ អូហ៍! អាណាក៏ដូចអាណាដែរ
មកសុទ្ធតែចង់បានប្រយោជន៍ផ្ទាល់ ឈឹងពីរទៅ ឈឹងក្បាលហ្នឹង ឈឹង។ ដល់តែគាត់ជឿវិញ គាត់បើកវិញ
និយាយពីលូអាធំហ្មងអាហ្នឹង អាចម៌មកអ្ហា កុំថាមកមួយដុំ ចាក់មួយឡានមក ក៏ហូរចូលបានដែរ។
ប៉ះចំគ្រូគាត់ជឿហើយ ធ្វើបុណ្យអញ្ចេះឡើងឋានសួគ៌នៀក! បើឧទ្ទិសតោងអាវគ្នាអញ្ចឹង
វាឆក់ៗគ្នាចឹង បានបុណ្យទាំងអស់គ្នា បានបុណ្យចែករំលែកគ្នាអញ្ចេះៗទៅហ្នឹងណា
វាបានបុណ្យទាំងអស់គ្នា យើងជូនបុណ្យជូនកុសល្យអញ្ចឹងទៅ និងលូគាត់ហ្នឹង
វាបើកមុខខាងមេសាសនាដែលគាត់ជឿ។
បើលោតែចំអ្នកនយោបាយដែលគាត់ជឿវិញ
និយាយពីនិយាយអីក៏គាត់គិតតែពីជឿហ្មង អ្ហែងចង់ភូតយ៉ាងម៉េចក៏ដោយ គឺដឹងតែអញជឿហ្មង
ហើយខាងណារិះគន់មនុស្សដែលអញជឿ គឺថាអញមិនខ្ចីស្តាប់ហ្មង។
អាហ្នឹងដឹងតែសត្រូវរបស់អញហ្មង ប៉ុន្តែបើមេអញវិញ និយាយអ្វីក៏អញជឿដែរ។ អាហ្នឹងលូដែរ
លូអាធំដែរ ចូលមកអាចម៌ម្តងមួយតោនពីរតោនក៏ចូលបានដែរ។ រឿងដែលត្រឹមត្រូវ ទៅ ផ្លូវណា?
អាបិទក៏វាមិនត្រូវ អាបើកចំហរទាំងអស់ក៏វាមិនត្រូវ ចុះអាត្រូវៗត្រង់ណា? ត្រង់ថា ប្រើខួរក្បាលរបស់ខ្លួន
ជាចម្រុះ បទពិសោធន៍ ទិន្ន័យដែលជាបញ្ញា ខ្លួនបានសន្សំទុកហ្នឹង យកមកគិត
ត្រិះរិះសម្តីរបស់អ្នកនិយាយទាំងអស់។ គិតមើល៍ថា តើគេនិយាយហ្នឹងវាសមហេតុសមផលអត់?
មនុស្ស អញ្ចឹង គឺជាមនុស្សដែលចូលចំណេះដឹង
មិនចេះចប់មិនចេះហើយ។ គំនិតហ្នឹងអ្ហា! បើសិនណាជាទៅដល់អ្នកដែលមានទិដ្ឋិផ្កាប់មុខ វាអាចធ្វើអោយគាត់ភ្ញាក់បានដែរបងប្អូន
ប៉ុន្តែសំខាន់ គឺគាត់អត់ស្តាប់ហ្មងហ្នឹងណា!
បើឮដល់គាត់ ប្រហែលគាត់អាចបើកក្បាលគាត់បានដែរ ប៉ុន្តែសំខាន់
គឺគាត់អត់ស្តាប់ហ្មង ដល់ម៉ោងយើងគាត់បិទគ្រឹប នៅភពពីរផ្សេងគ្នារហូតដល់ថ្ងៃងាប់។
មនុស្ស អញ្ចឹងណាបងប្អូន ដំបូងដៃអ្ហា! បំផ្លាញខ្លួនឯងមុន គឺអត់ចូលចំណេះដឹងទេ
បន្ទាប់ទៅដើរបំផ្លាញគេ បើអត់យល់នុះ ដល់ពេលធុងឆ្នោត ចេះតែដាក់ទៅ វាអត់យល់
បំផ្លាញគេបំផ្លាញឯង អញ្ចឹងអ្ហា! ខ្មែរយើងអញ្ចឹងបងប្អូន ខ្ញុំអ្ហា!
កាលពីមិនទាន់ធ្វើនយោបាយ បងប្អូនអ្ហា! មើលប្រវត្តិសាស្រ្តរួចហើយស្តាប់ខ្មែរគ្នាឯងសសើរខ្មែរគ្នាឯង
ថាពូជយើងវាល្អអញ្ចេះ វាល្អអញ្ចុះ ខ្ញុំហ្នឹងវាដូចជាមានមោទនភាពនឹងជាតិសាសន៍របស់ខ្លួនដែរ។
អូហ៍!ពូជខ្មែរយើងមិនអន់ទេ អញ្ចេះៗៗៗ ចេះតែអ៊ួតរបស់ខ្លួនទៅណា
ដល់ពេលធ្វើការជាមួយខ្មែរ បងប្អូនអើយបានដឹងថា អូហ៍! ម៉ែអាយ៉ាប់បងប្អូនអ្ហា! ដល់ពេលឃើញប្រជាពលរដ្ឋខ្មែរមានលក្ខណៈធឺហ្នឹងណាបងប្អូន
ខ្ញុំសឹងតែឃើញជនជាតិអ៊ីស្រាអ៊ែល លុតជង្គង់សំពះវាបងប្អូន។ បងប្អូនពិចារណាមើល៍!
បាត់ប្រទេសជាងពីរពាន់ឆ្នាំ បែកខ្ចាត់ខ្ចាយទៅរស់នៅអ្ហា! គេថាសរុបមកជាងចិតសិបប្រទេស
ជាងចិតសិបប្រទេស បាត់ប្រទេសជាងពីរពាន់ឆ្នាំ ដល់ពេលវាចូលប្រទេសវិញ ប្រមូលគ្នាទៅអ្ហា!
បានតែចិតសិបម៉ឺននាក់ទេ រំដោះប្រទេសវិញ។ មានស្ត្រី មានប្រុស មានកូនក្មេង
មានមនុស្សក្បាលកញ្ចាស់ សរុបទៅបានចិតសិបម៉ឺននាក់។ និយាយនុះបងប្អូន!
និយាយស្តាប់គ្នាអត់បានសោះ ចិតសិបភាសាផ្សេងគ្នា ហើយចុះបើវាទៅរស់នៅប្រទេសផ្សេងៗគ្នាជាងពីរពាន់ឆ្នាំហើយនោះ
និយាយចិតសិបភាសា ជំនឿសាសនានោះផ្សេងៗគ្រប់គ្នា មកហ្នឹងអ្ហា!
ចិតសិបម៉ឺននាក់ហ្នឹងអ្ហា! មានមនុស្សខ្លះអ្ហា! ដែលជាអ្នកបកប្រែអ្ហា!
គាត់និយាថាម៉េចទេ? គាត់និយាយថា ខ្ញុំពិបាកធ្វើការណាស់ ពីព្រោះខ្ញុំមិនសូវចេះភាសា ខ្ញុំចេះភាសាតែប្រាំពីរទេ
ប៉ុន្តែជនជាតិរបស់យើង និយាយភាសាវាច្រើនពេក ដល់ពេលអញ្ចឹង ខ្ញុំពិបាកបកប្រែ
ព្រោះខ្ញុំវាមិនសូវចេះភាសា ចេះតែប្រាំពីរទេ។ បើប្រជាពលរដ្ឋចិតសិបម៉ឺននាក់ទាំងស្រីទាំងប្រុស
ហើយកំបាក់កំពុកទៀតបងប្អូន កំបាក់កំពុក បងប្អូនអ្ហា! ជនភាសខ្លួនអ្ហា! រត់អ្ហា!
ចូលស្រុកវិញ គេមិនអោយចូលស្រុក គេចាប់បោះទៅលិចបោះទៅកើតណាបងប្អូន។ សួរថាតើមនុស្សប្រភេទៗហ្នឹង
ដល់ពេលមកផ្តុំគ្នាវិញ យើងមិនអាចហៅថា មនុស្សកំបាក់កំពុកម៉េចកើតបងប្អូន? កំបាក់កំបុក
អ្ហា! ដូចយើងរត់ទៅជំរុំចឹងអ្ហា! មានទាន់មានផ្ទះមានសម្បែង រត់ទៅហ្នឹង
យកបានប៉ុន្មានយកប៉ុណ្ណឹងអ្ហា! មនុស្សកំបាក់កំពុក ចិតសិបម៉ឺននាក់បងប្អូន
ចិតសិបម៉ឺននាក់ និយាយនោះចិតសិបភាសា មកពីជំនឿសាសនានោះផ្សេងៗគ្នាចិតសិបយ៉ាង
តែទីបំផុតអ្ហាបងប្អូន! ដោយសារវាបើកក្បាលចង់ស្តាប់អ្ហា!បងប្អូននិយាយពីនិយាយទៅអ្ហា!
និយាយទៅ ឯកភាពគ្នាហ្មងអ្ហាបងប្អូន! ឯកភាពគ្នា។
ឧទារហណ៍ថា បើយើងមិនជួយខ្លួនយើងទេ បើយើងមិនជួយជាតិសាសន៍ខ្លួនយើងទេ
ឥតមាន ពីណាជួយទេ មែនទេបងប្អូន តើមែនទេបងប្អូន? ទះដៃប្រាវហ្មង មែន! កិច្ចការនេះគឺជាកិច្ចការរបស់ពួកយើងទាំងអស់គ្នា។
បើពួកយើងអត់ធ្វើទេ ឥតមានអ្នកណាធ្វើទេ មែនទេបងប្អូន ទះដៃប្រាវៗ
និយាយពីអត់មានមកសើបការណ៍ កាន់កាម៉េរ៉ាថតលិចថតកើត អត់ៗ ជាតិសាសន៍មួយដែលនិយាយស្តាប់គ្នាបានជាងគេបំផុត។
បងប្អូនអ្ហា! ទាំងចាស់ទាំងក្មេងអ្ហា!
សរុបទៅបានតែចិតសិបម៉ឺននាក់ និយាយចិតសិតភាសា មកពីជំនឿសាសន៍ចិតសិបជំនឿសាសនាផ្សេងៗគ្នាមក។
បងប្អូនអ្ហា! ហ្គោលដាម៉ែ គាត់ឡើងទៅរកលុយដើម្បីយកមកធ្វើសង្គ្រាម
ដឹងគាត់និយាយទៅកាន់ជនជាតិរបស់គាត់អ្ហា! ដែលនៅក្រៅប្រទេស ស្តាប់គ្នាបានទៀត។
អាក្នុងស្រុកហ្នឹងអ្ហា! ស្តាប់គ្នាបានហើយអ្ហា! បងប្អូន! អាក្រៅស្រុកហ្នឹង
ស្តាប់គ្នាបានទៀត។ វាសមជាជនជាតិលេខ១លើលោកទេ? គាត់ទៅនិយាយថាម៉េចទេ?
ក្នុងរយៈពេលប៉ុន្មានខែទៀតនៀក! សង្គ្រាមអ្ហា! ត្រូវផ្ទុះនៅលើទឹកដីចាស់របស់យើងហ្នឹងហើយ។
តែប៉ុន្មានខែទៀតទេ ខ្លីខាងមុខហ្នឹងអ្ហា! សង្គ្រាមអ្ហា! ត្រូវកើតនៅលើទឹកដីហ្នឹងហើយ
អាទឹកដីដែលយើងបាត់ជាងពីរពាន់ឆ្នាំ។ ឥឡូវអ្ហា!យើងចង់យកវិញអ្ហា! បងប្អូនជាជាតិជ្វីស
គាត់និយាយអ្ហា! សង្គ្រាមនេះ មិនមែនជាសង្គ្រាមដែលយើងត្រូវជ្រើសរើសឡើយ
មិនមែនថា តើយើងត្រូវធ្វើសង្គ្រាម ឫអត់ទេ? មិនមែនជាសង្គ្រាមដែលយើងត្រូវជ្រើសរើសឡើយ
គឺគេជ្រើសរើសអោយយើងហើយ ទោះបីយើងមិនវ៉ៃ ក៏គេវ៉ៃយើងដែរ។ សង្គ្រាមនេះ កុំសួរខ្ញុំថា
តើគួរធ្វើឫអត់ទេ? កុំសួរខ្ញុំអញ្ចឹង សង្គ្រាមនេះគេជ្រើសរើសអោយយើងរួចហើយ។
អ្វីដែលយើងត្រូវជ្រើសរើស តើយើងជ្រើសរើសយកចាញ់ ឫ ជ្រើសរើសយកឈ្នះ?
ទោះបីប្រជាពលរដ្ឋយើងនៅសមរភូមិខាងមុខនុងអ្ហា! មានតែចិតសិបម៉ឺននាក់
មានស្រីមានប្រុសក្មេងចាស់កំបាក់កំពុក ប៉ុន្តែគឺជាជម្រើសតែមួយគាត់ដែលយើងមិនអាចជៀសបាន
គឺយើងត្រូវតែប្រយុទ្ធ។ បងប្អូន! បងប្អូនយល់ថា បងប្អូនជាជនជាតិថ្លៃថ្នូរ!
នៅប៉ុន្មានខែខាងមុខទៀតនៀក បើសិនណាជាបងប្អូនមិនជួយលុយ
អោយពួកយើងបានទិញសព្វាវុធដើម្បីធ្វើសង្គ្រាមទេ ប៉ុន្មានខែខាងមុខទៀតនេះ
បងប្អូនជនជាតិជ្វីប អង្គុយចាំមើលឈាមរបស់ជនជាតិជ្វីបរបស់យើង
ដែលវាហូរនៅក្នុងសមរភូមិមុខដែលគេត្រូវកម្ទេច។ ក្នុងនាមជាពូជសាសន៍មួយថ្លៃថ្នូរ តើនៅពេលនុងអ្ហា!
បងប្អូនអាចទ្រាំមើលឈាមរបស់ជនជាតិរបស់យើងដែលហូរនៅក្នុងសមរភូមិបានដែរឫទេ?
បើបងប្អូនទ្រាំមើលបាន មានន័យថា បងប្អូនជាជនជាតិថោកទាប
បានវាទ្រាំមើលបាន។ ក្នុងនាមជាពូជសាសន៍ថ្លៃថ្នូ ឧទាហរណ៍ថា ពីរបីខែខាងមុខទៀត
ឈាមរបស់ជាតិសាសន៍យើងដែលនៅសមរភូមិអ្ហា! ប្រយុទ្ធដើម្បីសេចក្តីសង្ឃឹម
ដើម្បីសុបិនរួមរបស់ពួកយើង គឺការបង្កើតរដ្ឋអ៊ីស្រាអ៊ែល របស់យើងឡើងវិញ ក្រោយពីបាត់ជា២០០០ឆ្នាំ
ហើយវាត្រូវបានបំផ្លាញដោយសារបងប្អូនស្តាយលុយរបស់បងប្អូន
អត់ព្រមចូលរួមដើម្បីអោយពួកយើងទិញកាំភ្លើង។ បងប្អូនយល់ថា ការលះបង់របស់បងប្អូនរឿងលុយកាក់ហ្នឹងអ្ហា!
តើវាមានទំហំធំធេងជាងយុទ្ធមិត្តរបស់យើងដែលកំពុងតែនៅសមរភូមិមុខ? ពួកគេពិតជាអត់លុយមែន
ប៉ុន្តែពួកគេបានប្តូរជីវិតដើម្បីបង្កើតសុបិនរួមរបស់ពួកយើងទាំងអស់គ្នា។
បងប្អូនយល់ថា បងប្អូនលះបង់លុយប៉ុណ្ណឹងវាច្រើនជាងការលះបង់នៅសមរភូមិមុខ ឫយ៉ាងម៉េច?
បងប្អូនអើយ! គ្រាន់តែនិយាយហើយ
និយាយពីផុល និយាយពីលុយណាបងប្អូន លើសសេចក្តីត្រូវការ ៗ។ បងប្អូនអើយ! អស្ចារ្យណាស់បងប្អូន!
អស្ចារ្យណាស់! បានលុយហ្នឹងភ្លាម ហ្គោដាម៉ែ ស្រីផង ត្រឡប់មកប្រទេសវិញ
ទិញកាំភ្លើងភ្លាមហ្មងបងប្អូន។ រៀបចំធ្វើសង្គ្រាម សមរភូមិប៉ុន្មាន បងប្អូនអើយ!
ឈ្នះទាំងអស់ វ៉ៃម្តងប្រាំប្រាំមួយប្រទេសជុំវិញទាំងអស់ ហើយទៅដល់ភ្លាមបងប្អូនពិចារណាមើល!
មិនទាន់បានហាត់ទាហ៊ានផង មិនទាន់បានហាត់ផង ម៉ាណខែ បានលុយទិញកាំភ្លើងហ្មង អាកូនក្មេងវ៉ៃតាមអាកូនក្មេង
អាមនុស្សចាស់វ៉ៃតាមមនុស្សចាស់ មនសុស្រីវ៉ៃតាមមនុស្សស្រី
មនុស្សប្រុសវ៉ៃតាមនុស្សប្រុស។ វ៉ៃថាបើកុំតែអត់មានកម្លាំងឈរជើងអ្ហេ
បងប្អូនមិនដឹងបានដីប៉ុណ្ណាទេ វ៉ៃយកដីតែម្តង ប៉ុន្តែវាវ៉ៃឈ្នះទៅ វាទៅមុខទៀតអ្ហា!
អាកន្លែងហ្នឹង វាអត់មានមនុស្សឈរជើង។ វ៉ៃឈ្នះគ្រប់សមរភូមិទាំងអស់។ បងប្អូនដឹងគេនិយាយថាម៉េចទេ?
ថាវាអត់ជម្រើស មានតែបើយើងចាញ់ ងាប់ហ្មង។
ដូច្នេះអត់ថយទេ អ្ហែងចូលមកប៉ុន្មាន
បាញ់អ្ហែងម៉ាទំហឹងហ្មង ទីបំផុតអ្ហាបងប្អូន! ឥឡូវ អ៊ីស្រាអ៊ែ ក្លាយទៅជាពូជសាសន៍លេខ១លើលោក
និយាយស្តាប់គ្នាបានជាងគេបំផុត។ គេនិយាយស្តាប់គ្នាបានអ្ហា! ហើយការកំណត់អត្តសញ្ញាណរបស់ជនជាតិអ៊ីស្រាអ៊ែល
ជនជាតិអ៊ីស្រាអ៊ែល មិនត្រូវបានកំណត់ថាជាជនជាតិអ៊ីស្រាអ៊ែល ព្រោះពួកគេកាន់អត្តសញ្ញាណបណ្ណ័ជនជាតិអ៊ីស្រាអ៊ែលឡើយ។
បើអ្ហែង!ក្បាលខ្មែរ រួចអ្ហែងកាន់អត្តសញ្ញាណបណ្ណ័ខ្មែរ រួចអ្ហែងដើរបម្រើមហិច្ចតាបរទេស
អ្ហែងមិនមែនខ្មែរឡើយ។ នែ! ចឹងអ្ហា! គេចង់និយាយថាចឹងអ្ហា! ជនជាតិអ៊ីស្រាអ៊ែល
មិនត្រូវបានកំណត់ដោយសារអ្នកឯងកាន់អត្តសញ្ញាណបណ្ណ័ជនជាតិអ៊ីស្រាអ៊ែលឡើយ ហើយក៏មិនបានកំណត់ថា
គឺជាជនជាតិអ៊ីស្រាអ៊ែល ព្រោះអ្នកឯងមានកំណើតជាជនជាតិអ៊ីស្រាអ៊ែលឡើយ។ មិនមែនថាអ្នកឯងកើតមក
ម៉ែឪខ្មែរ អ្នកឯងខ្មែរឡើយ។ បើអ្នកឯងធ្វើការងារបំផ្លាញខ្មែរ ឬ ធ្វើការងារបម្រើបរទេស
អ្នកឯងមិនមែនខ្មែរ ឡើយ។ តែជនជាតិអ៊ីស្រាអ៊ែល
ត្រូវបានកំណត់ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់គេចំពោះពូជសាសន៍របស់គេ
ហើយមនោសញ្ចេតនានេះ មិនត្រូវបានស្តែងឡើងត្រឹមតែពាក្យសម្តីឡើយ
ប៉ុន្តែស្តែងឡើងតាមរយៈនៃការលះបង់របស់គេ បើក្នុងករណីចាំបាច់ គេមានការលះបង់រហូតដល់ជីវិតផង។
នេះហើយគឺជាជនជាតិអ៊ីស្រាអ៊ែលរបស់យើង។ បងប្អូនអ្ហា! បងប្អូនមើលខ្មែររបស់យើងមើល៍!
តើយើងអាចហៅខ្មែរបានអត់? យើងប្រជុំចឹង តាមដានលិចកើតៗ ចង់យកទៅធ្វើស្អី?
ខ្មែរហ្នឹងវាមិនទាន់រលាយគ្រប់គ្រាន់ឬយ៉ាងម៉េច បងប្អូនពិចារណាមើល៍!
អោយតែបានចាប៉ិចបន្តិច អោយតែគេ អោយធ្វើអ្វីបន្តិច
ក្រុមការងារគេចុះមកបានជួបអីបន្តិចហ្នឹង ថាដូចអាចម៌ឈ្នៀង។ បងប្អូនអញ្ចត់ត្រីអ្ហា!
បងប្អូនចង់បានអាចម៌អ្ហេះ? មានចង់បានឯណា! ដល់ពេលចូកមក វាដោយមក និយាយពីរីកអោយ
ស្គុយដូចអាចម៌ចូលឈ្នៀងចឹង។ គ្រាន់តែអាក្រុមការងារគេចុះមករៀងធំៗហ្នឹង អូហ៍!
លោតែគេហៅទៅស៊ីផឹក គេថាបងឯងសំខាន់អញ្ចេះអញ្ចុះ ជោរមួយភ្លេត ខ្មែរយើងចឹង ចរិកថោកចឹង ថោកចឹងបានបាត់ដីនោះ
ហើយបងប្អូនមើលពូជអ៊ីស្រាអ៊ែលមើល៍! វាច្បាស់លាស់ណាស់បងប្អូន។ និយាយស្តាប់គ្នាបាន។
ទី២ ចេះរៀបផែនការយកឈ្នះ ទី៣ តែរៀបផែនការហើយ គឺប្តូរផ្តាច់ទាល់តែបានជោគជ័យ។
បើមកតែទម្លាក់គ្រាប់បែកនៅប្រទេសអ៊ីស្រាអ៊ែល១គ្រាប់អ្ហា!
ទៅវិញ២០-30គ្រាប់។ ចឹងហ្មងជនជាតិអញ
គឺអញ្ចឹងហ្មង ប៉ុន្តែបងប្អូនមើលជនជាតិខ្មែរយើងមើល៍! រាល់ការសម្រេចចិត្ត គឺផ្អែកលើប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់
រាល់ការសម្រេចចិត្ត តែបានប្រយោជន៍ផ្ទាល់ខ្លួនហើយ បក្សអញខុសយ៉ាងម៉េច! មេអញខុសយ៉ាងម៉េច!
ក៏អញនៅតែកាន់ជើរដែរ។ បើ! គេមិនថាថោក ក៏ខ្លួនយើងថាខ្លួនយើងថោកដែរ។ គេមិនថាទេ
គេថាអូហ៍ ពូជហ្នឹងថ្លៃណាស់ គេមិនថាទេ ប៉ុន្តែដល់ពេលយើងឆ្លុះកញ្ចក់មើលខ្លួនយើង
មិនចំាបាច់អ្នកណាថាទេ យើងដឹងថាខ្លួនយើងថោកហ្មង មិនបាច់រៀបរាប់ថា អូហ៍! អាពូជហ្នឹងក្រល្ហាម ទៅធ្វើកញ្ជះគេ
មិនបាច់ទៅធ្វើឆ្ងាយទេ គ្រាន់តែប្រទេសជិតខាងដូចគ្នាហ្នឹងអ្ហា! រកស៊ីមិនមានជាងគេទេ។
បើកុំតែប្រទេសថៃទទួលមនុស្សជាង១លាននាក់ទៅអ្ហា! មិនដឹងជាពូជសាសន៍ហ្នឹង
បានអីជ្រះទេនុងអ្ហា! មួយលាននាក់ហ្នឹង វាទៅ វាចិញ្ចឹមខ្លួនវាផង វាបានលុយ វាផ្ញើមកបងប្អូនក្នុងផ្ទះវាផង។
បើកុំតែបានអាពួកនុងទៅធ្វើកញ្ជះគេហ្នឹង មិនដឹងបានអីជ្រះទេនុង? ដាច់ពូជងាប់ហើយអាពូជហ្នឹង
គួរអោយខ្មាស់គេណាស់ មិនបាច់និយាយចឹងទេ។
អូហ៍!អាពូជមួយហ្នឹង
និយាយស្តាប់គ្នាអត់បានទេ អោយតែបានកាប៉ិច និយាយពីជិះជាន់ តាមដានពូជសាសន៍ខ្លួនឯង។
អូហ៍! ពូជចឹង គួរអោយខ្មាស់គេណាស់ មិនបាច់និយាយចឹងទៀត។ អូហ៍! អាពូជមួយហ្នឹង
និយាយពីចូលចិត្តអារឿងសុំទានគេហ្មង ទាំងអាប្រជាពលរដ្ឋក៏អញ្ចឹង អាតំណាងប្រជាពលរដ្ឋ
គឺប្រមុខរដ្ឋាភិបាល ក៏អញ្ចឹង អោយតែទៅស្រុកគេ និយាយពីរឿងសុំៗ អោយតែបានមកវិញ
និយាយពីអររខេបរខុស។ ទាំងអា រដ្ឋាភិបាល ទាំងអាប្រជាពលរដ្ឋ អោយតែបាន
បើដូចថៃវិញ គេ អោយខ្ចី វាថាលែងខ្ចី
គេអោយជំនួយ លែងយក ព្រោះអី? កិត្តិយសរបស់ជាតិ ហើយឯង! ទៅកន្លែងណា គេឃើញមុខសឹងរត់គេច
ហើយបើបានមកវិញ និយាយពីរដ្ឋាភិបាលក៏រខេបរខុប អាប្រជាពលរដ្ឋនេះ អូហ៍! ម៉ែឪអញ
ពូកែណាស់ អញបោះឆ្នោតអោយគាត់ចេះសុំគេ អររខេបរខុប វាជារឿងគួរអោយខ្មាស់គេណាស់បងប្អូន
ប៉ុន្តែខ្ញុំថាមិនចាំបាច់រៀបរាប់រឿងប៉ុណ្ណឹងទេ ថាជារឿងគួរអោយខ្មាស់គេ
គ្រាន់តែជនជាតិមួយ អនុញ្ញាតអោយមនុស្សម្នាក់ធ្វើនាយករដ្ឋមន្ត្រី30ឆ្នាំ វាសមរម្យធ្វើអោយយើង ខ្មាស់គេណាស់ហើយបងប្អូន។
មិនបាច់រៀបរាប់អារឿងម៉ិញទេបងប្អូន គ្រាន់តែថា អូហ៍បងអើយបង ប្រទេសខ្ញុំមានមនុស្សម្នាក់ធ្វើនាយករដ្ឋមន្ត្រី30ឆ្នាំ។ អូហ៍! អ្ហែងអត់ចេះខ្មាស់គេទេអីអ្ហា? អ្ហែងប្រជាពលរដ្ឋ អ្ហែង! អត់ចេះគិតគួរត្រូវដកត្រូវដាក់យ៉ាងម៉េចទេអ្ហា!
អ្ហែងមិនចេះខ្មាស់គេ! បងប្អូនដែលទៅមើលអ៊ឺរ៉ុប បងប្អូន! អាប្រទេសជឿនលឿន អាមេរិក
អូស្ត្រាលី ក្នុងប្រវត្តិនយោបាយរបស់ប្រទេសវា អាប្រទេសជឿនលឿនទាំងអស់ហ្នឹងអ្ហាបងប្អូន!
ដែលឃើញអាណាកាន់ការងារប្រទេសជាតិ30ឆ្នំាអញ្ចឹងទេបងប្អូន! ដែលឃើញទេ!
អោយតែប្រទេសជឿនលឿន ដែលឃើញទេ ហើយយើងអ្ហេះ! កុំទៅបន្ទោសគេ អាគេចង់នៅនៅទៅ
ប៉ុន្តែអាយើងនៀក! ម្ចាស់ប្រទេសអោយគេនៅបាននៀក! ថោកអត់? ខ្មាស់គេអត់?មិនបាច់រៀបរាប់ថា
អូហ៍! ទៅធ្វើកញ្ជះស្រុកគេច្រើនណាស់ខ្មាស់គេ មិនបាច់ទេ គ្រាន់តែមានមនុស្សម្នាក់ធ្វើនាយករដ្ឋមន្ត្រី30ឆ្នាំ ខ្មាស់គេបាត់ហើយ។ ប្រទេសអ្ហែងម៉េចអ្ហា! នាយករដ្ឋមន្ត្រី អូហ៍!
នៅក្នុងអំណាច30ឆ្នាំ។ អូហ៍! អ្ហែងក៏ភ្លើម្លេះអ្ហា!
មិនចេះដោះមិនចេះដូរសោះអ្ហា! ចឹងអ្ហា! វាគួរអោយខ្មាស់បាត់ទៅហើយបងប្អូន
ប៉ុន្តែប្រជាពលរដ្ឋ អូហ៍! ថាដូចរស់នៅក្បែរទ្រុងជ្រូកអញ្ចឹងអ្ហា! ឯងស្អុយចង់ងាប់ មកមួយភ្លេត
គាត់វាស៊ាំរស់នៅម្ខាងទ្រុងជ្រូក ម្ខាងទៀតលូទឹកស្អុយ ឯងមកតែមួយភ្លេត និយាយកំពិតច្រមុះរត់ទៅវិញ។
គាត់នៅកន្លែងហ្នឹង គាត់ស៊ាំ ស៊ាំហ្មង សឹងតែថា យកទៅដាក់កន្លែងល្អ វាបាត់អាក្លិនហ្នឹង
ចង់ឈឺទៀតណោះគាត់អ្ហា។ ដូចមនុស្សខ្លះ
ធ្លាប់តែស៊ីអារបស់ស្មោគគ្រោកតាមចិញ្ចើមថ្នល់នុះ!
ស៊ីពោតស្ងោរតាមចិញ្ចើមថ្នល់គេដាក់គីមី ស៊ីលាសហា ស៊ីអារបស់គេទូលៗទៅ គេមិនដែលគ្របហ្នឹងអ្ហា!
ស៊ីអាហ្នឹងឡើងស៊ាំ ស្រាប់តែទៅអូស្ត្រាលី ស៊ីអារបស់ស្អាត និយាយពីរាគអាចម៌ មួយថ្ងៃពីរបីដង
រាគអាមច៌អត់ឈប់ សួរថីបានអញ្ចឹង? វាធ្លាប់តែស៊ីអារបស់ស្មោគគ្រោក ដល់តែស៊ីអារបស់ស្អាត
រាគមិនឈប់។ អញ្ចឹង! ខ្មែរយើង អញ្ចឹងអ្ហាបងប្អូន! វាស៊ាំអ្ហាៗ ស៊ាំ! គាស់អត់ឡើង គាស់អត់ឡើង ពូជ! ហ៊ឹម...ខ្ញុំសឹងតែថា
ពូជម៉េចទេ ខ្ជិលចង់និយាយ ពូជកូនមីអាលាយហ្នឹងវាអញ្ចឹង វាអាលាយសមណាស់ បងប្អូនសមណាស់។
និយាយពីខ្ញុំឯណាទៅដែលថានែក! បងប្អូនអ្ហា! មិនជឿខ្ញុំ ឃើញទេ ខុសអញ្ចេះ ខុសអញ្ចុះ
ខ្ញុំអត់ដែលនិយាយទេ អត់ដែលនិយាយថា មិនជឿខ្ញុំទេណា៎! ខ្ញុំថា អញអោយគំនិតយកទៅគិត
ម៉េចជាវាមិនគិត? ម៉េចមិនគិត? អញមិនមែនមកអោយជឿអញទេណា! អញមិនមែនអោយមកជឿអញទេ អញអោយគិត
អ្ហែងគិតបន្តិចមើល!
បងប្អូនអ្ហា!
រឿងដឹកនាំស្រុកខ្មែរនេះបងប្អូនអ្ហា! បើបងប្អូននៅតែប្រគល់វាសនារបស់បងប្អូន
ម៉ាចប់សាច់រឿងទៅអោយអ្នកដឹកនាំប្រទេស ម៉ាចប់ហ្មង អោយអំណាចទៅគេ ចប់ហើយបងប្អូន។
អ្នកដឹកនាំប្រទេសមួយណាក៏ដោយបងប្អូន កាន់អំណាចប្រមូលផ្តុំអ្ហា! បងប្អូន!
គេអត់ខ្លាចច្បាប់ទេ គេអត់ខ្លាចច្បាប់ទេ ហើយបើអត់ខ្លាចច្បាប់ហើយ គេលែងហៅច្បាប់ហើយ
ច្បាប់មានលក្ខណៈពីរយ៉ាង។ ទីមួយបន្ទាត់គួសបង្ហាញផ្លូវ ធ្វើ អញ្ចេះបាន
ធ្វើអញ្ចោះមិនបានទេ។ ទីមួយអញ្ចឹង គឺជាបន្ទាន់គូសបង្ហាញផ្លូវ។ ទីពីរ
ច្បាប់ត្រូវធ្វើអោយមនុស្សទាំងអស់ចេះតែមានអារម្មណ៍ខ្លាច បានគេហៅថាច្បាប់។ ចេះតែមានអារម្មណ៍ខ្លាចអ្ហា!
ដល់ពេលអ្នកកាន់ការងារស្រុកទេសយើង គាត់អត់មានខ្លាចផងហ្នឹង ច្បាប់ដាក់ក្រោមគូថ
ហើយអាគណបក្សប្រឆាំងថា ហើយម៉េចដាក់ក្រោមគូថ ម៉េចមិនយកដាក់លើក្បាល? ថា អញ្ចឹងអ្ហា! ម៉េចក៏មិនយកមកដាក់លើក្បាល?
ហើយច្បាប់មានហើយ ម៉េចក៏មិនមានឆន្ទះអនុវត្តច្បាប់? ម៉េចចាប់តែកូនគេអញ្ចឹង? ម៉េចមិនចាប់កូនឯង
ក្រុមគ្រួសារឯងផង? ថាអោយតែអំណាចពោរពាស វាចាប់តែកូនគេអញ្ចឹង អាកូនអញៗអត់ចាប់អញ្ចឹង។
បងប្អូនមើលអូស្ត្រាលី បងប្អូនមើលអឺរ៉ុប មើលសហរដ្ឋអាមេរិកមើល៍ អាណា!
ប្រទេសមួយណាដែលគេទុកអោយនាយករដ្ឋមន្ត្រីកាន់អំណាចពោរពាស កងអង្គរក្សរើសខ្លួនឯងរាប់ពាន់នាក់អញ្ចឹងអ្ហា?
អត់កាត់បន្ថយអំណាចអ្ហា! បារ៉ាក់អូបាម៉ា ចូលទៅក្នុងអូហ្វីស (office) របស់គាត់អ្ហា! ចូលក្នុងសេតវិមានអ្ហា! ចូលតែខ្លួនទទេរទៅ
និងគណរដ្ឋមន្ត្រីរបស់គាត់បួនដប់នាក់។ អាអង្គរក្សហ្នឹង មាននៅហ្នឹងស្រាប់តែម្តង។
បង្កើតឡើង ដោយច្បាប់មួយ ចាំការពារប្រធានាធិបតេយ្យ។ មិនមែនអោយប្រធានាធិបតេយ្យរើសទេណា។
តែប្រធានាធិបតេយ្យរើស បងអញ ប្អូនអញ ក្រុមគ្រួសារអញ សព្វថ្ងៃ គេអោយរើសមួយចប់
បើថាគេរើស គេរើសស្នងការខេត្ត ហើយគេសួរថា អ្ហែងមានប្អូនអ្ហែងទេ? អាស្នងការខេត្ត
អ្ហែងមានបងអ្ហែងទេ?
No comments:
Post a Comment