"សូមចងចាំថា សៀវភៅមួយក្បាល ប៊ិចមួយដើម សិស្សម្នាក់ រូមទាំងគ្រូបង្រៀនម្នាក់ផងគឺអាចផ្លាស់ប្តូរនៅពិភពលោកយើងនេះបាន"Malala Yousafzai
"ខ្ញុំពិតជាមិនចង់អោយគេស្តាល់ថា ខ្លួនជាក្មេងស្រីដែលគេបានបាញ់សម្លាប់ ប៉ុន្តែចង់ឲ្យគេស្គាល់ថាជាក្មេងស្រីក្រោកឈរតតាំង"Malala Yousafzai
"មានបញ្ហាជាច្រើន ប៉ុន្តែខ្ញុំគិតថាដំណោះស្រាយចំពោះបញ្ហាទាំងអស់នេះគឺមានតែមួយប៉ុណ្ណោះនោះគឺការអប់រំ។Malala Yousafzai
"នៅក្នុងតំបន់ខ្លះនៃពិភពលោកសិស្សទៅសាលារៀនជារៀងរាល់ថ្ងៃដែលវាជាជីវភាពធម្មតារបស់ពួកគេទៅហើយ។ប៉ុន្តែក៏នៅមានតំបន់ផ្សេងទៀតនៃពិភពលោកដែលកំពុងស្រែកឃ្លានយ៉ាងខ្លាំងនូវការអប់រំ ... វាដូចជា អំណោយវិសេសមួយដូចពេជ្រអ៉ីចឹង។"Malala Yousafzai
"ខ្ញុំមិនដឹងថាហេតុអ្វីបានជាមនុស្សបែងចែកពិភពលោកទាំងមូលជាពីរក្រុមគឺ ភាគខាងលិច និងខាងកើត។ ការអប់រំ វាមិនមែនជារបស់ភាគខាងកើត ឬ លោកខាងលិចនោះឡើងប៉ុន្តែ ការអប់រំ គឺជាការអប់រំ ហើយមនុស្សគ្រប់គ្នាមានសិទ្ធិទទួលយកវា។"Malala Yousafzai
"ប្រសិនបើអ្នកសម្លាប់នរណាម្នាក់វាគ្រាន់តែបង្ហាញថាអ្នកមានការភ័យខ្លាចមនុស្សម្នាក់នោះតែប៉ុណ្ណោះ។"Malala Yousafzai
No comments:
Post a Comment