Tuesday, 5 April 2016

ការប្រកាន់ពណ៌សម្បុរនឹងការងើបប្រឆាំងក្នុងសហរដ្ឋអាមេរិក(វគ្គ១)


តើយើងត្រូវកាត់ទោស ហ៊ីត្លែរ ដោយមធ្យោបាយមួយណា ? វាជាសំនួរអ្នកកាសែតសួរទៅកាន់ស្រ្តីស្បែកខ្មៅមួយរូបកាលអំឡុងពេលបញ្ចប់សង្រ្គាមលោកលើទី២ នាងបានឆ្លើយទាំងកំហឹងថា"លាបពណ៌លើខ្លួនគាត់ហើយនាំមកទីនេះ"។ កំហឹងរបស់នាងកើតចេញពីការឈឺក្រោយពេលទទួលរងការប្រមាទដោយចាត់ទុកជាមនុស្សលំដាប់ទីពីរដែលត្រូវបានគេហាមការទទួលបានការអប់រំ កាងារ ទីអាស្រ័យនៅ សូម្បីតែបង់អង្គុយក៏មិនអង្គុយលើបាន(កាលនោះមានការកំណត់ថាការងារ​...របស់ជនស្បែកសមិនអនុញាតិអោយជនស្បែកខ្មៅមកធ្វើនេះឡើយ) ដោយហេតុផលគឺមកពីកើតជាជនស្បែកខ្មៅ។
ពាក្យពេចន៍ជាផ្លួវការដែលពិព៌ណនានូវទង្វើខាងលើគឺ ការបែងចែក(segregation)ដោយផាត់ចេញរឺរើសអើងក្រុមមនុស្សដែលមានស្បែកខ្មៅព្រមទាំងបិទមិនអោយមានសិទ្ធីសេរីភាពដូច ជនស្បែកសឡើយ។ ក្នុងអំឡុងឆ្នាំ១៩៤០ ប្រជាជនស្បែកខ្មៅមានចំនួន១០លាននាក់នៃប្រជាជន១៣លាននាក់បន្តរស់នៅបែកខាងត្បូងសហរដ្ឋអាមេរិក ភាគច្រើននៃពួកគេរងគ្រោះដោយសារភាពក្រីក្រ។នៅឆ្នាំ១៩៧០ ស្ថានភាពមានការប្រែប្រួលដោយកំណើតរបស់ពួកគេកាលនោះគឺកើនឡើងប្រហែល ២៤លាននាក់ ហើយ២០លានរស់នៅខាងក្រៅតំបន់ភាគខាងត្បូង(The South)ដោយនៅភាគខាងជើងមានទីក្រុងឧស្សហ៍កម្មច្រើន ។ការចំណាក់ស្រុកក៏កាន់តែកើនឡើង ដោយប្រជាជនស្បែកខ្មៅរស់នៅភាគខាងត្បូងប្រហែល ៤. ៥លាននាក់បានធ្វើដំណើរតាមឡានក្រុងរឺរថភ្លើងទៅកាន់ភាគខាងជើងនឹងរដ្ឋកាលីហ្វញ៉ា(California)។ អ្វីដែលទាក់ទាញពួកគេក្នុងរដ្ឋ ស៊ីខាហ្កូ( Chicago) ​​ផីតស្បើហ្គ (Pittsburgh) និង ដីត្រយ(Detroit)ជាដើមនោះគឺ ដោយសារមានរោងចក្រច្រើនហើយថែមទាំងសំបូរការងារបានចំណូលខ្ពស់ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយការចំណក់ស្រុកចោលផ្ទះសំបែងមកកាន់ទឹកដីថ្មី ពិតជាមិនអាចរួចផុតអំពីភាពក្រីក្រនឹងទុក្ខលំបាកវេទនាបានឡើយ ថែមពីលើនោះទៅទៀត ជួបនឹងការប្រមាទមើលងាយ។ ទុក្ខវេទនាទាំងឡាយដែលកើតចេញពីការប្រកាន់ពណ៌សម្បុរមកលើពួកគេនៅលើទឹកដីថ្មីមួយនេះវាកាន់កាន់តែធ្វើអោយឈឺចាប់ទ្វេរមួយកំរឹតទៀត "មិនថាទៅដល់ទៅណាទេមនុស្សលំបាបនូវតែជួបការលំបាកដ៏ដែរ(I don't care where so long as I go where a man is man)" វាជាសំនេរដែលជនជាតិស្បែកខ្មៅម្នាក់បានសរសេរ។

ពេលកំឡុងសង្គ្រាមលោកលើកទីពីរ ស្ថានភាពនៃការប្រកាន់ពណ៌សម្បុរហាក់ដូចជាធូរស្រាលជាងមុនដោយសាររោងចក្រផលិតអាវុធយុទ្ធភ័ណមានការមមាញឹកដោយត្រូវការបុគ្គលិកច្រើន អ៊ីចឹងហើយទើបពួកស្បែកខ្មៅអាចបានចូលរួមធ្វើការងារជាមួយពួកស្បែកស ព្រមទាំងបានចំណូលសមរមទៀតផង។ ទាហានស្បែកខ្មៅមិនត្រឹមតែអាចចូលរួមក្នុងសមរភូមិប្រយុទ្ធបាននោះទេ តែគេក៏អាចញ៉ាំរឺគេងរួមជាមួយទាហានស្បែកសបានទៀតផង រហូតដល់មានអ្នកសង្គេតការណ៍ម្នាក់បានសរសេរថា"វាពិតជាច្បាស់ណាស់ថាដល់ថ្ងៃបញ្ចប់នៃការប្រកាន់នឹងចាត់ទុកពួកស្បែកខ្មៅថាជា សត្វចៀមទៀតហើយ(One thing is certain, the days of treating negroes like sheep are done with)។ ការតស៊ូទាមទារសិទ្ធីស្មើភាពគ្នាក៏មានការសុះសាយទៅដែរ រហូតដល់មានចលនាដើម្បីសិទ្ធីជនស៊ីវិល(civil rights movement)។ ចំនុះដ៏សំខាន់មួយនៃច្បាប់ដែលសម្រេចបានក្នុង១៩៥៤ នៅក្នុងករណីមួយគេស្គាល់ថា ១១២ Brown V លោក ថូផេហ្គា( Topeka) ជាតុលាការកំពូល(The Supreme Court)បានប្រកាសថា សាលារៀនណាបែងចែករវាងស្បែកសនឹងស្បែកខ្មៅជាសាលាខុសច្បាប់ ជាងនោះទៀតកុមារស្បែកខ្មៅត្រូវបានអនុញាតិអោយចូលរៀនណាក៏បានតាមចិត្តដូចកុមារស្បែកសដែរ។ 

នៅក្នុងខែ កញ្ញា ឆ្នាំ១៩៥៧ មានករណីមួយបានកើតឡើងគឺមានក្រុមជនស្បែកសខឹងសម្បាយ៉ាងខ្លាំង(An Angry Mod)ជាមួយក្មេងស្បែកខ្លៅម្នាក់ដែលព្យាយាមចូលរៀនក្នុងសាលាវិទ្យាល័យមួយរបស់ពួកក្មេងស្បែកសក្នុងតំបន់ Little Rock ដោយក្រុមមនុស្សទាំងនោះបានប្រមូលផ្តុំគ្នារារាំងយ៉ាងដាច់អហង្កាមិនអោយក្មេងស្បែកខ្មៅនោះបានចូលរៀនឡើយព្រមទាំងស្រែ ថាពួកស្បែកខ្មៅជាទាសករថោកទាបមិនសមរៀនជាមួយក្រុមស្បែកសដែលជាពួកមូលធនដ៏ថ្លៃថ្នូរនោះឡើយ។ ពេលនោះលោកប្រធានាធិបតី អែសេនហូវឺ (Eisenhower) បានបញ្ចាអោយកងទាហានទៅបង្ខំអោយក្រុមកំពុងតវ៉ាគោរពការសម្រេចរបស់តុលាការកំពូល(The Supreme Court)ដែលបានសម្រេចឆ្នាំ១៩៥៤ហើយត្រូវអនុញតិអោយកុមារនោះបានចូលរៀន ។

 មានព្រឹត្តិការណ៍មួយដ៏ធំដែលបានកើត នៅថ្ងៃទី ១ខែ ធ្នូរ ឆ្នាំ ១៩៥៥ ដែលពេលនោះមានស្រ្តីស្បែកខ្មៅម្នាក់ឈ្មោះ រូស្សា ផាក់ស៍(Rosa Parks)នាងបានជិះលើឡានក្រុងមួយក្នុងតំបន់ដែលមានការប្រកាន់នឹងរើសអើងយ៉ាងខ្លាំងទៅលើជនជាតិស្បែកខ្មៅគឺទីក្រុងភាគខាងត្បូងនៃតំបន់ ម៉នហ្គូមឺរី( Montgomery) នាងបានអង្គុយនៅលើកៅអីជួរផ្នែកខាងក្រោយទៅតាមគោលការណ៍ទូទៅដែលគេកំណត់សម្រាប់ពួកស្បែកខ្មៅ(ស្បែកសរជួរមុខ ស្បែកខ្មៅជួរក្រោយ) ប៉ុន្តែទើសកាលអីពេលនោះមានអតិថិជនស្បែកសមកជិះច្រើន ដោយកៅអីជួរខាងមុខត្រូវពេញអស់មិនគ្រាន់សម្រាប់អ្នកស្បែកសអង្គុយ។ តាកុងឡានក្រុងបានដេញអោយនាងឈរ ប្រគល់កៅអីអោយទៅអ្នកដំណើរស្បែកស រូស្សា ផាក់ស៍គិតថាវាជាទង្វើមិនយុត្តិធម៌មួយចំពោះរូបនាង ទើបនាងប្រកែកយ៉ាងដាច់អហង្កាថានាងនឹងមិនចេញជាដាច់ខាត។ ដោយសារការប្រកែកមិនងើបចេញពីកៅអីនេះហើយ ទើបធ្វើអោយគេចាប់ខ្លួននាងឃុំ។

ករណីរូស្សាបានធ្វើអោយមានសន្ទុះនៃពួកជនជាតិស្បៃកខ្មៅនៅម៉នហ្គូមឺរី( Montgomery) ជាច្រើនមកតវ៉ាអោយដោះលែងរូបនាង។ សមាគមន៍ជាតិដើម្បី វឌ្ឍនៈភាពពលរដ្ឋស្បែកខ្មៅ(NAACP) ចេញមុខជួយពួកគេដើម្បីជំរុញអោយតុលាការដោះលែងអ្នកស្រីរូស្សា ផាក់ស៍ពីពន្ធនាគារ។ដោយមានធ្វើយុទ្ធការប្រឆាំងនឹងការចែងចែករវាងពួកស្បែកខ្មៅនឹងស្បៃកសលើឡានក្រុង យុទ្ធនាការនេះដឹងនាំដោយបុរសវ័យក្មេងម្នាក់ឈ្មោះ ម៉ាទីន ហូធឺធីង (Martin Luther king)ដោយធ្វើពហិការផ្អាក់ប្រើប្រាស់នៅសេវាកម្មឡានក្រុងអស់រយពេលមួយឆ្នាំ។ ជាចុងក្រោយគឺក្នុងខែ វិច្ជិការ ១៩៥៦ តុលាការកំពូលបានចេញសេក្តីប្រកាសថា ការចែងចែកអៅកីរវាងពួកស្បែកខ្មៅនឹងស្បៃកសលើឡានក្រុងមិនមែនជាច្បាប់រដ្ឋធម្មនុញនោះទេ ហេតុនេះការចែងចែងមិនត្រូវអោយមានជាដាច់ខាតក្នុងប្រព័ន្ធសេវាកម្មរថយន្តក្រុងនៃម៉នហ្គូមឺរី( Montgomery) ។ ភាពជោគជ័យនៃការធ្វើពហិការមិនជិះឡានក្រុង ម៉នហ្គូមឺរី( Montgomery) បានជំរុញអោយជនជាតិស្បែកខ្មៅនៅតំបន់ផ្សេងៗងើបឡើងតវ៉ាប្រឆាំងនឹងការប្រកាន់ពណ៌សម្បុរដូចជាមិនទិញឥវ៉ាន់ក្នុងហាងណាដែលមិនទទួលជនជាតិស្បែកខ្មៅមប្រើការងា មិនព្រមអោយថ្លៃជួលផ្ទះបើកាលណាម្ចាស់ផ្ទះមិនសម្រួលនូវលក្ខខណ្ឌនៃការរស់នឹងតម្លៃអោយបានសមរម គេចូលទៅតវ៉ាប្រឆាំចំពោះភោជណីយដ្ឋានណាមិនព្រមលក់អោយអតិថិជនស្បែកខ្មៅ ។យុទ្ធនាការប្រឆាំងនឹងការរើសអើងទទួលបានជោគជ័យពីមួយកន្លែងទៅមួយកន្លែង រហូតដល់មាននៅចលនាសិទ្ធីប្រជាជនស៊ីវិលមួយជាលក្ខណ:ទ្រុងទ្រាយធំដែលមាន ប្រជាជនស្បែកខ្មៅ ២០០០០០នាក់បានចូលរួមគ្នានៅថ្ងៃនៃរដូវក្តៅមួយ ខែសីហាធ្វើបាតុកម្មនៅទីក្រុង វ៉ានស៊ិនតោន ដើម្បីទានទារសិទ្ធីស្មើគ្នាជាមួយប្រជាជនស្បែកសអោយបានពេញលេញបរិបូរណ៍។ 

សុន្ទរកថាមួយដែលបង្ហាញពីមនោសញ្ចេតនាអាណិតដ៏ជ្រាវជ្រៅចំពោះជនរួមឈាមខ្លួនដែលត្រូវប្រឈមមុននឹងការមើលងាយមើលថោកសឹងគ្រប់ពេល និងការស្អប់ខ្លើមនូវទង្វើនែការរើសអែងពីសំណាក់ពួកស្បែកសមកលើជនស្បែកខ្លៅរបស់ប្រមុខចលនា។ ម៉ាធីនលូធឺធីង បានអង្រួនដួងចិត្តប្រជាជនស្បែកខ្មៅអោយក្រោកឈរឡើងគៀកស្មាគ្នារៀបចំសង្គមស្មើភាពមួយសម្រាប់អោយក្មេងជំនាន់ក្រោយកុំអោយកើតមកស្គាល់តែទុក្ខវេទដូចពួកគេទៀត ។ នៅចំពោះមុខប្រជនអាមេរិកជាច្រើនលាននាក់កំពុងស្គាប់ ឬមើលតាមទូរទស្ស ប្រមុខដឹកនាំចលនាវ័យក្មេងម្នាក់នោះថាថ្លែងថា"ខ្ញុំមានក្តីសុបិនថា នៅថ្ងៃមួយ ជាតិសាសន៍យើងនឹងអាចរស់នៅក្នងសេក្តីពិតមួយថា រាល់មនុស្សទាំងអស់មកដោយស្មើភាពគ្នាពីកំណើត ខ្ញុំមានក្តីសុបិនថា នៅថ្ងៃណាមូយកូនរបស់ពួកស្បែកខ្មៅដែលជាអតីតទាសករនៅតំបន់Georgia និងកូនជនស្បែកសដែលជាអតីតជាម្ចាស់ដី(ចៅហ្វាយនាយ)អាចអង្គុយនៅលើ តុជាមួយគ្នាក្នុងភាតរភាព(ភាពជាបងប្អួន) ខ្ញុំមានក្តីសុបិនមួយថា កូនមានសម្បុរខ្មៅតូចៗ ទាំងបួននាក់របស់ខ្ញុំ នៅថ្ងៃណាមួយអាចរស់នៅក្នុងសង្គមមួយដែលមិនវាយតម្លៃមនុស្សដោយពណ៌សម្បុរស្បែក ប៉ុន្តែវាយតម្លៃដោយគុណសម្បត្តិនៃការប្រព្រឹត្តរបស់ពួកគេ។

ប្រែសម្រួលដោយ ផាត់ ម៉ឺន
ប្រភពៈ An Illustrated History of USA( Longman)

No comments:

Post a Comment