Monday, 4 April 2016

ញ៉ាំអាហារពេលថ្ងៃត្រង់ជាមួយព្រះជាម្ចាស់


ញ៉ាំអាហារពេលល្ងាចជាមួយព្រះជាម្ចាស់
មានកុមារម្នាក់មានបំណងចង់ជួបព្រះជាម្ចាស់ វាដឹងយ៉ាងច្បាស់ថានិងត្រូវចំណាយពេលយូក្នុងការទៅកាន់កន្លែងព្រះជាម្ចាស់គង់នៅ វាបានរៀបចំស្បៀងអាហារដើម្បីដាក់ទៅជាមូយក្នុងការបំពេញបេសកកម្មទៅជួបព្រះ។ដំណើរបានចាប់ផ្តើមដោយការដើរពីភូមិមួយទៅកាន់ភូមិមួយ ដោយមានការនឿយហត់ខ្លាំងពេក វាសម្រេចចិត្តសម្រាកនៅកន្លែងមួយ ទីនោះវាបានជួបយាយចាស់ម្នាក់អង្គុយមើលសត្វហើរ វាទៅអង្គុយនៅជិតយាយ ក្រោយមកក៏រួតយកភេសជ្ជៈមួយកំប៉ុងគាស់ទៀបនិងផឹក ក៏ក្រលេកឃើញលោកយាយអង្គុយជិតមានទឹកមុខស្លេកស្លាំងហេវហត់ វាបានលុកដៃចូលទៅក្នុងកាប៉ូបទាញយកនំពីរកញ្ចប់អោយទៅលោកយាយ។
យាយទទួលយកទាំងស្នាមញញឹម។ស្នាមញញឹមដ៏ស្រស់ត្រកាលរបស់លោកយាយធ្វើអោយវារំភើបហើយចង់ឃើញម្តងទៀត វាបន្តអោយភេសជ្ជៈលោកយាយមួយកំប៉ុងទៀត ស្នាមញញឹមដ៏ស្រស់សោភាក៏លេចឡើងសារជាថ្មី ពេញមួយល្ងាចអ្នកទាំងពីរនាក់អង្គុយញ៉ាំនំនឹងផឹកភេសជ្ជៈយ៉ាងស្ងៀមស្ងាត់មិននិយាយគ្នាសូម្បីមួយមាត់។

ស្បៃអន្ធកាលក៏ឈានចូលមកដល់ ​​កុមារម្នាក់នោះវាមានអារម្មណ៏សប្បាយក្រៃលេងដោយបានជួបមនុស្សដែលមានស្នាមញញឹមពោពេញដោយមនោសញ្ចេតនាដូចលោកយាយនោះឡើយ វាស្ទុះអោបលោកយាយទាំងទឹកភ្នែកនិយាយជំរាប់លាទាំងមិនចង់ឃ្លាត់។ក្រោយពេលមកដល់ផ្ទះវិញ ម្តាយវាមានអារម្មណ៏ថាកូនគាត់ចម្លែកណាស់ក្នុងថ្ងៃ ទើបគាត់សួរថា”ពេញមួយថ្ងៃហ្នឹងតើកូនបានធ្វើអ្វីខ្លះមិចបានសប្បាយខ្លាំងម៉េ្លះ?” វាតបវិញទាំងមុខរំភើបថា”ខ្ញុំបានញ៉ាំអាហារពេលល្ងាចជាមួយព្រះជាម្ចាស់”វាបានបន្លែមប្រាប់ម្តាយវាទៀតថា”ម៉ែដឹងអត់!ព្រះជាម្ចាស់មានស្នាមញញឹមដ៏ស្អាតដែលកូនមិនធ្លាប់បានឃើញពីមុនមក!”។

ចំណែកលោកយាយក៏បានត្រឡប់ទៅផ្ទះទាំងសប្បាយរីករាយក្នុងចិត្តដែរ កូនៗទាំងអស់របស់គាត់ផ្ញើកផ្អើលចំពោះសកម្មភាពរបស់គាត់ណាស់ហើយនាំគ្នាសូរថា”ម៉ែៗតើម៉ែកើតអីបានជាសប្បាយយ៉ាងនេះ?””ម៉ែញ៉ាំនំជាមួយព្រះជាម្ចាស់នៅក្នុងសួននៅចុងភូមិ កូនដឹងរឺអត់!ទ្រង់ពិតជាមានវ័យក្មេងជាងអ្វីដែលម៉ែបានគិតទៅទៀត”។

ព្រះត្រូវបានមនុស្សពិពណ៌នាថាជាតួអង្គដែលមាន ចិត្តមេត្តា ករុណា...ចំពោះសត្វលោកហើយក៏មានមនុស្សប្រភេទខ្លះក្នុងលោកយើងនេះមានចិត្តមេត្តាស្រលាញ់អាណិតចំពោះមនុស្សផងគ្នា សមនឹងពួកយើងប្រសិទិ្ធនាមហៅថា ជាព្រះដែរ ដោយពួកគេមាននូវគុណសម្បត្តិដែលព្រះមាន។មានមនុស្សជាច្រើន(គ្រឹះសាននិក,ព្រះពុទ្ធសាសនិក...)ដែលមានភក្តីភាពជាមួយព្រះ ប៉ុន្តែនៅមានភាគតិចនៅឡើយដែលមិនបានចម្លងនូវគុណសម្បត្តិវិសេសទាំងឡាយដែលព្រះមាន យកមកប្រព្រឹត្តក្នុងដំណើរជីវិតប្រចាំថ្ងៃជាមួយមនុស្សផងគ្នាឡើយ។សេក្តីល្អដ៏ស្មោះអស់ពីចិត្តទោះបីវាតិចរឺច្រើនដែលមនុស្សម្នាក់ធ្វើហើយពិតជាមិនអាចរកវត្ថុអ្វីមកធៀបបានឡើយ ការមើលងាយនូវសន្តានចិត្តរបស់មនុស្សដែលធ្វើគុណលើយើងដោយស្មោះគឺជាកំហុសដ៏សែនធំធេងបំផុតក្នុងជីវិត ។


ប្រែសម្រួលដោយ ផាត់ ម៉ឺន
ប្រភពៈ livepositiveway.com

No comments:

Post a Comment