Thursday, 21 April 2016

ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់?


ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់?
ឆ្លើយ: មនុស្សយើងចំនាយពេលឥតប្រយោជន៏ និងផ្តល់ភាពសំខាន់លើការបរិភោគខ្លាំងហួសពេករហក្លាយជាកិលេសមួយក្នុងចំណោមកិលេសដ៏ធំរបស់មនុស្ស​ គឺបរិភោគ កាម និងកេរ្តិ៍ឈ្មោះ។

       
ព្រះពុទ្ធទ្រង់យល់ថា ប្រសិនបើបរិភោគដើម្បីរស់ ក្នុងមួយថ្ងៃមួយពេលគឺគ្រប់គ្រាន់ហើយ តែប្រសិនបើរស់ដើម្បីបរិភោគ មួយថ្ងៃបីពេលក៏មិនគ្រប់គ្រាន់ដែរ។ ការឆាន់អាហារមុនពេលថ្ងៃត្រង់ នឹងធ្វើឲ្យអ្នកអាចឧទ្ទិសវេលាដែលនៅសល់ទាំងអស់​បដិបត្តិធម៌បានយ៉ាងស្រួល។  ជាធម្មតាមនុស្សបរិភោគអាហារពេលព្រឹកនៅម៉ោង​ 7ព្រឹក មានន័យថា បន្ទាប់ពីអាហារថ្ងៃត្រង់រហូតដល់ម៉ោង7ព្រឹកថ្ងៃថ្មី (ថ្ងៃស្អែក) គឺ​19 ម៉ោងដូច្នេះទើបព្រះពុទ្ធទ្រង់មិនហាមឆាន់ពេលព្រឹក​ តែសម្រាប់អ្នកដែលតឹងរ៉ឹង ចង្ហាន់ថ្ងៃត្រង់តែមួយពេលគឺគ្រប់គ្រាន់ហើយ។យើងគួរតែបរិភោគតាមដែលរាងកាយត្រូវការ​ មិនមែនតាមដែលខ្លួនយើងត្រូវការទេ។
        អាហារពេលព្រឹកសំខាន់ណាស់ ព្រោះទម្រាំរូបកាយរំលាយអាហាររហូតក្លាយជាម៉ូលេគុលដែលខួរក្បាលអាចនាំទៅប្រើការបាន គឺត្រូវចំណាយពេលជាច្រើនម៉ោង ដូច្នេះអាហារមុនពេលថ្ងៃត្រង់ គឺជាអាហារដែលរូបកាយនាំទៅប្រើពេញមួយថ្ងៃ។ ប៉ុន្តែបើមិនទាន់ឆាន់អាហារពេលព្រឹក ឬថ្ងៃត្រង់ នឹងមានផលប៉ះពាល់ចំពោះកម្លាំង ទាំងកម្លាំងខួរក្បាលនិងកម្លាំងកាយ ដែលជាឧបសគ្គចំពោះការបដិបត្តិធម៌ដូចគ្នា។
        ការបរិភោគអាហារក្រោយពេលថ្ងៃត្រង់ រូបកាយនឹងបញ្ចេញថាមពលមករំលាយអាហារ ឈាមក្នុងរូបកាយនឹងហូរមកផ្សើមក្រពះនិងពោះវៀនច្រើន រហូតដល់ឈាមហូរទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់ ទើបធ្វើឲ្យយើងងងុយដេកដែលបង្ករឲ្យកើត ថីនមិន្ធ ក្នុងនីវណធម៌ ងងុយដេកបន្ទាប់ពីអាហារថ្ងៃត្រង់ ព្រោះឈាមហូរទៅចិញ្ចឹមខួរក្បាលតិចពេក។  ក្រៅពីនេះការបរិភោគនៅពេលព្រឹកនិងពេលល្ងាច ជះឥទ្ធិពលចំពោះសុខភាពខុសគ្នា។ ការបរិភោគនៅពេលព្រឹក ជួយកាត់បន្ថយគ្រោះថ្នាក់ចំពោះសុខភាពបានច្រើនដូចជា(Alzheimer) និងជំងឺបេះដូងជាដើម។
        ការមិនបរិភោគអាហារក្រោយពេលថ្ងៃត្រង់មិនជារឿងពិបាកនោះទេ គ្រាន់តែមុនពេលថ្ងៃត្រង់ហាមបរិភោគបង្អែមដាច់ខាត ព្រោះបង្អែមនឹងទៅជំរុញឲ្យរូបកាយបង្ហូរអ័រម៉ូនជាច្រើនដើម្បីកម្ចាត់ជាតិស្ករក្នុងឈាម ពេលជាតិស្ករក្នុងឈាមទាប ពីរបីម៉ោងក្រោយ យើងនឹងទៅជាហេវជាងមុន ដូចដែលហៅថា ហេវរហូតញ័រដៃ ស្រវាំងភ្នែក បើដូច្នោះពិតជាអត់អាហារពេលល្ងាចមិនបានទេ។

ប្រភពៈសៀវភៅចោទឆ្លើយចំណេះដឹងអំពីជីវិត

No comments:

Post a Comment