ពីរ៉ាមីត នៃជីហ្សា

ជីហ្សា ប្រទេសអេហ្ស៊ីប
ជាស្ថាបត្យកម្មសាងឡើងសម្រាប់តម្កល់ព្រះសព ហ្វារ៉ាអុង ក្នុងសម័យអេហ្ស៊ីបបុរាណមានបីកន្លែងគឺ ពីរ៉ាមីតហ្វារ៉ាអុងគីអហ្វ (គូហ្វូ) គីហ្រ្វិន និង ម៉ៃស៊ីរីណាស។ គេសន្និដ្ឋានថា ពីរ៉ាមីតទាំងនោះ កសាងកាលពី ២៥៦០-២៥៤០ ឆ្នាំ មុនគ.សចំណែកពីរ៉ាមីតរបស់ ហ្វារ៉ាអុង គូហ្វូ ត្រូវបានគេចាត់ទុកថាជាមហាពីរ៉ាមីត ព្រោះគ្រឹះទាំង៤ មានប្រវែងស្មើគ្នាគឺ ២៣០ ម៉ែត្រការ៉េ និងកម្ពស់ ១៤៦.៦ ម៉ែត្រ ប៉ុន្តែកម្ពស់បច្ចុប្បន្ន ១២៨ ម៉ែត្រ។
សង់ឡើងពីដុំថ្មទំហំធំអស់ប្រហែល ២ ៣០០ ០០០ ដុំ ដែលក្នុមួយដុំៗមានទម្ងន់ប្រហែល ២.៥តោន និងដុំខ្លះទម្ងន់ដល់ទៅ ១៦តោន។ ដុំថ្មទាំងនោះយកពីភ្នំដ៏សែនឆ្ងាយ ហើយក៏ត្រូវគេបញ្ជូនមកដោយបណ្តែតតាមខ្សែទឹកនៃទន្លេនីលមានចម្ងាយរាប់រយម៉ៃល៍ និងចងអូសតាមសមុទ្រខ្សាច់ដ៏ក្តៅហួតហែងទៅកាន់

កន្លែងកសាង។
ការកសាងត្រូវចំណាយរយៈពេល ១០-២០ ឆ្នាំទើបរួចជាស្ថាពរ។
នៅត្រង់កណ្តាលពីរ៉ាមីត មានបន្ទប់តម្កល់សព ហ្វារ៉ាអុង គូហ្វូ និងមឈូសធ្វើពីថ្មក្រានីត ឡោមព័ទ្ធដោយរណ្តៅសព និងពីរ៉ាមីតតូចៗមួយចំនួន។ ចំណែកឯពីរ៉ាមីត គីហ្រ្វិន វិញ ស្ថិតនៅភាគខាងលិចឆៀងខាងត្បូងនៃមហាពីរ៉ាមីត និងមានលក្ខណៈលេចធ្លោ គឺសាងពីថ្មកំបោរពណ៌ស ចំណែកពីរ៉ាមីត ម៉ៃស៊ីរីណាស មានកម្ពស់ ៦៥.៥ ម៉ែត្រ ត្រូវបានគេចាត់ទុកថាជាពីរ៉ាមីតតូចបំផុតក្នុងបណ្តាពីរ៉ាមីតទាំងបី។
No comments:
Post a Comment