Friday, 11 November 2016

ទេសភាពដ៏ស្រស់នៃកម្ពុជាថតដោយកាម៉េរ៉ាត្រូន(Drone)

ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ប្រទេសកម្ពុជា ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន ថា ប្រទេស​ខ្មែរ ក៏​បាន ថា ខេមរ​ប្រទេស ក៏​បាន ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។សូមរីករាយទស្សនាដោយមេត្រីភាព

No comments:

Post a Comment