លោកមេធាវី ឡាច សំរោង
សមាជិកគណៈកម្មការព្រហ្មទណ្ឌនៃគណៈមេធាវីបានផ្តល់សម្ភាសដល់ភ្នំពេញប៉ុស្តិ៍
ដោយបានលើកឡើងអំពីបណ្តឹងពីរគឺ បណ្តឹងអាជ្ញានិងបណ្តឹងរដ្ឋប្បវេណី
និងបានពន្យល់ផ្អែកលើខ្លឹមសារច្បាប់ ដែលមានអត្ថន័យដូចខាងក្រោម ៖
តើអ្វីទៅជាបណ្តឹងអាជ្ញា?
តើការចាប់ផ្តើមនៃបណ្តឹងអាជ្ញា
កើតឡើងនៅពេលណា?
បណ្តឹងអាជ្ញាត្រូវបានអនុវត្តដោយអយ្យការ
ក្នុងនាមការពារឲ្យផលប្រយោជន៍សាធារណៈ។ ការចាប់ផ្តើម
បណ្តឹងអាជ្ញាដោយអយ្យការ មានន័យថា
តំណាងអយ្យការធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ (អាចជាបទឧក្រិដ្ឋ មជ្ឈិម
ឬលហុ) និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរនិងយុត្តាធិការជំនុំជម្រះ។
ការចាប់ផ្តើមបណ្តឹងអាជ្ញាដោយជនរងគ្រោះ
ជាគោលការណ៍ថ្មីនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដែលអនុញ្ញាត ឱ្យជនរងគ្រោះ
អាចដាក់ពាក្យបណ្តឹងដោយតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី នៅចំពោះមុខចៅក្រមស៊ើបសួរ។
ពាក្យបណ្តឹងនេះមានអានុភាពប្តឹងដល់ចៅក្រមស៊ើបសួរ
អំពីបណ្តឹងអាជ្ញានៅក្នុងលក្ខខណ្ឌ ដែលបានបញ្ញត្តិដោយ មាត្រា ១៣៩
(ការបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា) និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់)
នៃក្រមនេះ។ ការចាប់ផ្តើមបណ្តឹងអាជ្ញាដោយវិធីនេះ
មានលក្ខណៈប្រថុយប្រថានខ្លាំង ព្រោះថាជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹង
ដោយមានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីអាចត្រូវបានទទួលការផាកពិន័យដោយចៅក្រមស៊ើបសួរនិងសងការខូចខាត
ប្រសិនបើបណ្តឹងនោះ ធ្វើដោយរំលោភ ឬអូសបន្លាយពេលវេលា។
អ្វីទៅជាកម្មវត្ថុនៃបណ្តឹងអាជ្ញា?
បណ្តឹងអាជ្ញាអនុវត្តលើបុគ្គលគ្រប់រូប
ទាំងរូបវន្តបុគ្គល ទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា
ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម
ធនធានឬស្ថានភាពឯទៀតឡើយ។ផ្អែកតាម ក្រមព្រហ្មទណ្ឌថ្មី គ្រប់បុគ្គលទាំងអស់
ត្រូវតែទទួលខុសត្រូវព្រហ្មទណ្ឌ ទោះជានីតិបុគ្គល។
នីតិបុគ្គលថ្វីដ្បិតតែជាបុគ្គលសិប្បនិមិ្មត ដែលបង្កើតឡើងដោយច្បាប់
ក៏ត្រូវតែទទួលខុសត្រូវព្រហ្មទណ្ឌដែរ មានន័យថា
នីតិបុគ្គលនោះអាចទទួលរងនូវការពិន័យជាប្រាក់ឬទទួលរងនូវទោសបន្ថែមណាមួយដូចជា
ការរំលាយនីតិបុគ្គលជាដើម។ ចំណែក ឯរូបវន្តបុគ្គល
តំណាងឱ្យនីតិបុគ្គលដែលបានប្រព្រឹត្តបទល្មើសនោះក៏មិនអាចគេចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែរ
(មាត្រា៣“ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
តើបណ្តឹងអាជ្ញាមានគោលបំណងដើម្បីអ្វី?
បណ្តឹងអាជ្ញា
មានគោលបំណងពិនិត្យទៅលើអត្ថិភាពនៃបទល្មើស
និងបង្ហាញឲ្យឃើញនូវពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះ
តាមច្បាប់កំណត់។ ដូចនេះ គោលបំណងនៃបណ្តឹងអាជ្ញាគឺ
កំណត់ពីអត្ថិភាពនៃបទល្មើសនិងផ្តន្ទាទោសជនល្មើសតាមច្បាប់ជាធរមាន។
តើអ្វីទៅជាបទល្មើស?
ច្បាប់បញ្ញត្តិថា
អំពើខ្លះរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបង្កចលាចល ដល់សង្គម ជាបទល្មើស។
យោងតាមការកំណត់និយមន័យនេះ ទ្រឹស្តីព្រហ្មទណ្ឌបានកំណត់ពីចរិតនៃបទល្មើស
ដូចខាងក្រោមនេះ ៖ អំពើដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សង្គម, អំពើដែលច្បាប់ព្រហ្មទណ្ឌបានកំណត់ថា
ជាបទល្មើស,គោលការណ៍នៃកំហុស ដោយចេតនា ឬអចេតនា ។
ជាគោលការណ៍
មានតែអំពើដែលច្បាប់បានកំណត់ថាជាបទល្មើស ទើបអាចត្រូវបានផ្តន្ទាទោស
ដែលហៅថា គោលការណ៍នីត្យានុកូលនៃបទល្មើស ហើយមានតែទោស
ដែលមានចែងដោយច្បាប់ទេ ទើបអាចសម្រេចផ្តន្ទាទោសបានដែលហៅថា
គោលការណ៍នីត្យានុកូលនៃទោស។
ដូចនេះប្រសិនបើជនណាមួយបានប្រព្រឹត្តនូវអំពើណាមួយ
បើទោះជាអំពើនោះមានការប៉ះពាល់ដល់សង្គមក៏ដោយ
តែអំពើនោះពុំមានច្បាប់កំណត់ថា ជាបទល្មើសជននោះមិនត្រូវបានតុលាការផ្តន្ទាទោសឡើយ។
តើបណ្តឹងអាជ្ញារលត់នៅពេលណា?
ការរលត់បណ្តឹងអាជ្ញាមានដូចជាៈ
- មរណភាពនៃជនល្មើស។
- ការផុតអាជ្ញាយុកាល។
- ការលើកលែងទោសជាទូទៅ។
- និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ។
- អាជ្ញាអស់ជំនុំ (មាត្រា ៧ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
- ការផុតអាជ្ញាយុកាល។
- ការលើកលែងទោសជាទូទៅ។
- និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ។
- អាជ្ញាអស់ជំនុំ (មាត្រា ៧ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
កាលណាបណ្តឹងអាជ្ញាត្រូវផុតរលត់ហើយ
ការចោទប្រកាន់ខាងព្រហ្មទណ្ឌ មិនអាចចាប់ផ្តើមបានទៀតទេ ឬ ត្រូវតែ បញ្ឈប់។
ឧទាហរណ៍ ៖ ប្រសិនបើជនសង្ស័យបានទទួលមរណភាពក្នុងដំណាក់កាលតំណាងអយ្យការ
កំពុងធ្វើការចោទប្រកាន់ នោះមានន័យថា បណ្តឹងអាជ្ញាត្រូវបានរលត់ តំណាងអយ្យការត្រូវតែតម្កល់រឿងទុកឥតចាត់ការ
។
អ្វីទៅជាមូលហេតុនៃការរលត់បណ្តឹងអាជ្ញា?
កាលណាច្បាប់ដោយឡែក
បានចែងដោយជាក់លាក់ នោះបណ្តឹងអាជ្ញាក៏អាចផុតរលត់បានដែរ ៖
- ដោយការសម្របសម្រួលជាមួយរដ្ឋ។
- ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យប្តឹងនេះ ជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ។
- ដោយការបង់ប្រាក់ពិន័យសរុប ឬពិន័យសម្របសម្រួល (មាត្រា ៩ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
- ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យប្តឹងនេះ ជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ។
- ដោយការបង់ប្រាក់ពិន័យសរុប ឬពិន័យសម្របសម្រួល (មាត្រា ៩ “ក្រមនីតិវិធីព្រហ្មទណ្ឌ” ២០០៧)។
តែទោះជាក្រមនីតិវិធីព្រហ្មទណ្ឌ
បានកំណត់អំពីមូលហេតុ នៃការរលត់បណ្តឹងអាជ្ញាខាងលើក៏ដោយ ក៏មានបទឧក្រិដ្ឋ
មួយចំនួនដែលគ្មានអាជ្ញាយុកាលកំណត់ ដូចជា បទឧក្រិដ្ឋប្រល័យពូជសាសន៍
បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋសង្គ្រាមជាដើម។
គួរកត់សម្គាល់ថា
មូលហេតុផ្សេងទៀតនៃការរលត់បណ្តឹងអាជ្ញានេះ
គឺលុះត្រាតែមានចែងក្នុងច្បាប់ណាមួយ ជាក់ លាក់ ជាឧទាហរណ៍ៈ
នៅក្នុងច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ
មាត្រា៣៦ចែងថា“ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ
បើមានសំណើពីជនរងគ្រោះជានីតិជនដោយបទល្មើសនោះជាបទមជ្ឈិម ស្រាល ឬបទលហុ។

No comments:
Post a Comment