Sunday, 3 April 2016

តើអ្វីហៅថាក្រ?


តើអ្វីហៅថាក្រ? 
ថ្ងៃមួយឪពុកជាអ្នកមានម្នាក់បាននាំកូនប្រុសរបស់គាត់ធ្វើដំណើរទៅកាន់តំបន់ជនបទមួយដោយមានបំណងចង់បង្ហាញកូនប្រុសគាត់អំពីជីវភាពដ៏លំបាកវេទនារបស់អ្នកក្រដោយចំណាយពេលមួយសប្តាហ៏ស្នាក់នៅភូមិមួយដែលគេចាត់ទុកថាជាភូមិក្រីក្រខ្លាំងជាងគេ។មួយអាទិត្យកន្លងផុតទៅ ដល់ពេលដែលពីរនាក់ឪពុកកូនត្រូវវិលត្រឡប់មកកាន់វីឡាដ៏ធំស្កឹម​ស្កៃវិញ នៅតាមដងផ្លូវ
ឪពុកបានសួរកូនថា"តើឯងមានអារម្មណ៏យ៉ាងណាក្រោយពេលឃើញជីវភាពមនុស្សក្រីក្រហើយ? កូនប្រុសតបវិញថា"អស្ចារ្យខ្លាំងណាស់ប៉ាៗ? 
ឪពុកសួរទៀតថា"កូនមានឃើញអត់ថាពេលរហាមទៅវាវេទនាយ៉ាងណា"
កូនឆ្លើយវិញថា"អូ!បាទឃើញណាប៉ាៗ"
ឪពុកបន្ត"មែនក៏អីហាសកូន!ឥឡូវរៀបរាប់ប្រាប់ប៉ាមកមើលថាកូនបានដឹងអីខ្លះក្នុងរយ:ពេល                          ប៉ុន្មាន​​​​​​​ថ្ងៃហ្នឹង? 
កូនប្រុសតបទាំងញញឹមថា"កូនឃើញថាផ្ទះយើងមានឆ្កែមួយក្បាល ប៉ុន្តែផ្ទះគេវិញមានដល់ទៅបួនក្បាលឯនោះ យើងមានអាំងទឹកតែមួយនៅកណ្តាលសួនច្បារ ប៉ុន្តែគេមានដងទន្លេវែងគ្មានទីបំផុត យើងមានអំពូលភ្លើងដាក់តាំងក្នុងសួនច្បារ ចំនែកគេវិញមានដួងតារាដើម្បីលម្អក្នុងពេលរាត្រី យើងមានរបងត្រឹមតែជុំវិញផ្ទះ ចំនែកគេមានដល់ដើងមេឃទាំងមូល យើងមានអ្នកចាំបម្រើ ប៉ុន្តែគេបម្រើមនុស្សផងគ្នា យើងទិញរបស់ញ៉ាំ ចំនែកគេដាំវាញ៉ាំដោយខ្លួនឯង យើងមានរបងថ្មព័តជុំវិញផ្ទះដើម្បីការពារទ្រព្យសម្បត្តិនិងខ្លួនយើង ប៉ុន្តែគេវិញមានរបងដ៏រឹងមាំគឺអ្នកជិតខាងដើម្បីការពារពួកគេ" 
ក្រោយបានស្តាប់ហើយឪពុកអស់ពាក្យថ្លែង កូនប្រុសបានបន្ថែមទៀតថា"អរគុណប៉ាៗដែលមានបង្ហាញអោយកូនដឹងថា ពួកយើងឪពុកកូនក្រប៉ុណ្ណា! ! "។

មិនថាអ្នកមានរឺក្រគឺត្រូវការអាហារដើម្បីរស់បានក្នុងមួយថ្ងៃគឺត្រឹមតែពីរឬបីពេលប៉ុណ្ណោះ មនុស្សមានតម្លៃរឺអត់គឺអាស្រ័យការងារដែលពួកគេប្រកាន់យក បើអ្នកមានទ្រព្យសម្បត្តិដោយការប្រកាន់យកនូវការងារទុចរឹត(អាក្រក់ អាត្មានិយម...)នោះ តើអាចហៅអ្នកថាជាមនុស្សមានតម្លៃយ៉ាងមិចហ្នឹងកើត? មានសេក្តីសុខមួយក្នុងចំណោមសុខទាំងបួននោះគឺ សេក្តីសុខដែលកើតពីអារម្មណ៏មួយថាខ្លួនមិនបានប្រព្រឹត្តអាក្រក់។កាលណាអ្នកធ្វើតែល្អ(ជូយដោយចិត្តស្មោះ...)នោះអ្នកនិងរស់ក្នុងភាពម្ចាស់ការលើខ្លួនឯង បើអ្នកមានអារម្មណ៏បែបនេះនៅជាប់ខ្លួនហើយពិតណាស់ថាអ្នករស់នៅយ៉ាងមានឥសរភាព(កិត្តិយស)ក្នុងជីវិត ហើយស្នាមញញឹមមួយដ៏ស្រស់សោភាដោយគ្មានលាក់គំនួចនឹងផុងចេញពីវង្វង់មាត់របស់អ្នក វានឹងស្រូបទាញអ្នកដែលមាននិស្សយដូចរឺស្រដៀងនិងរូបអ្នក ពេលនោះអ្នកនឹងអាចកសាងបាននៅចំណង់ដ៏រឹងមាំក្នុងការប្រាស្រ័យទាក់ទងដែលទោះបី ញញឹមក្តី ការអោបត្រសោបគ្នាក្តី គៀកស្មាគ្នាក្តីគឺនឹងធ្វើឡើងដោយផុសចេញពីមនោសញ្ចេតនាដ៏ជ្រាវជ្រៅពិតៗ ទោះបីជីវភាពអ្នកយ៉ាងណា​ក៏ដោយចុះ អ្នកនៅតែមានអារម្មណ៏សប្បាយរីករាយក្នុងការបម្រើនៅការយល់របស់ខ្លួនដើម្បីមនុស្សជាតិផងគ្នា ការកើតមកក្នុងត្រកូលអ្នកក្រមិនមែនជាកំហុសរបស់អ្នកទេ ហើយស្លាប់ទៅវិញក្នុងភាពក្រីក្រក៏វាមិនមែនជាកំហុសនោះដែរ ប៉ុន្តែអ្វីដែលជាកំហុសនោះគឺការកើតមកហើយមិនបានប្រើជិវិតនេះដើរលើផ្លួវល្អ​(ឧត្តមគតិ) ។

ប្រែសម្រួលដោយ ផាត់ មឺុន

No comments:

Post a Comment