Thursday, 28 April 2016

គំរូស្នេហាដ៏សែនមានន័យ

មានពាក្យមួយមានពោលថា "បុរសដែលទទួលជោគជ័យជាទូទៅ បើវិភាគឲ្យបានល្អិតល្អន់ទៅនឹងឃើញថាតែងមានមនុស្សស្រីម្នាក់នៅពីខាងក្រោយខ្នងគេជានិច្ខ"។ក្រោយពេល ហ៊ែនរី​ ហ្វដ​ ច្នៃប្រឌិតរថយន្តដែលវាជារបស់ថ្មីស្រឡាំមួយក្នុងសម័យនោះ ហេតុនេះមានមនុស្សចាំសើចចំអកនឹងចាំកាច់បំបាក់រូបគាត់គ្រប់ពេល។គាត់ធ្វើវាច្រើនលើកច្រើនសារ ធ្វើហើយមិនដំណើរការ ក៍ច្នៃប្រឌិតធ្វើទៀត អ្នកជិតខាងគាត់គិតថាគាត់ជាមនុស្សខូចសតិ ប៉ុន្តែមានតែភរិយាគាត់តែមួយប៉ុណ្ណោះដែលនៅក្បែរគាត់ ចាំជួយប្តីគ្រប់ពេល។ចុងក្រោយ ហ្វដ បានសម្រេចហើយក្លាយជាមហាសេដ្ឋី មានពេលមួយនោះអ្នកកាសែតបានសួរគាត់ថា”បើជាតិក្រោយមានមែន តើលោកចង់ក្លាយជាអ្នកមានបែបនេះទៀតទេ” ហ្វដគ្រវីក្បាលនិយាយថា”មិនត្រូវការអ្វីទាំងអស់! ខ្ញុំគ្រាន់តែសុំជួបនឹងភរិយារបស់ខ្ញុំវាគ្រប់គ្រាន់ណាស់ទៅហើយ”។ដៃគូជីវិតជាប្រភេទមនុស្សដែលយល់ពីយើងច្រើនជាងមនុស្សដទៃគេយល់ពីយើងបើមិនអាចរើសបាននៅដៃគូជីវិតប្រភេទនេះទេនោះនឹងដូចជាពាក្យមួយគេថា គេងគ្រែរួមគ្នាសុបិនផ្សេងគ្នាទៅវិញ ហេតុនេះការសម្រេចចិត្តជ្រើសរើសដៃគូជីវិតរាប់ថារឿងដ៏ពិបាកមួយសម្រាប់មនុស្សប្រុសស្រីព្រោះគេត្រូវរស់ជាមួយគ្នាពេញមួយជីវិតដើម្បីឈានទៅរកគោលដៅមួយ។
ព្រះសិទ្ធត្ថ(នាមព្រះពុទ្ធកាលមិនទាន់បានត្រាស់ដឹង)មានន័យថា “អ្នកធ្វើប្រយោជន៏គ្រប់យ៉ាងអោយសំរេច” តើបុគ្គលម្នាក់នេះមានប្រវត្តិស្នេហាយ៉ាងណា?តើព្រះមហេសីរបស់ទ្រង់ជាស្រ្តីប្រភេទណា?ខាងក្រោមនេះជាខ្សែរអាទ៏សម្លេងថ្លែងពីជីវិតស្នេហារបស់ប្តីប្រពន្ធមួយគូដ៏មានតម្លៃសម្រាប់មនុស្សលោកយកជាគំរូ!
គំរូស្នេហាដ៏សែនមានន័យ
សូមស្តាប់វគ្គទី ១
សូមស្តាប់វគ្គទី ២
       ​​
សូមស្តាប់វគ្គទី ៣
​​​​        
សូមស្តាប់វគ្គទី ៤
​​        

ប្រភពសម្លេងៈ សៀវភៅព្រះសមណៈគោត្តម

No comments:

Post a Comment