![]() |
| ព្រះសង្ឃពីរអង្គនិងនារីដ៏ស្រស់ស្អាតមួយរូប |
កាលពីព្រេងនាយមានព្រះសង្ឃពីរព្រះអង្គ ព្រះភិក្ខុនឹងសាមណេរតូច បានធ្វើដំណើរនិមន្តទៅកាន់វត្តមួយ ក្រោយពីបាននិមន្តបានឆ្ងាយបន្តិចក៏មកដល់ទន្លេមួយដោយមិនអាចបន្តទៅមុខទៀតរួចពីព្រោះមិនមានអ្វីឆ្លង គ្រាលនោះសង្ឃទាំងពីរព្រះអង្គសម្រេចចិត្តថានឹងនិមន្តកាត់ទឹកដើម្បីឆ្លង។រំពេចនោះក៏លេចចេញនៅនារីដ៏ស្រស់មួយរូប(pretty lady)ដែលចង់ធ្វើដំណើរឆ្លងកាត់ទន្លេនោះដែរ ក្រោយពេលដឹងថានាងក៏ចង់ឆ្លងទៅច្រាំងម្ខាងដែរនោះ ព្រះភិក្ខុបានប្រាប់នាងថាលោកនឹងចម្លងនាងទៅជាមួយដោយដាក់នាងអៀវខាងលើខ្នងឆ្លងទៅ ក្រោយបានលឺនាងក៍យល់ព្រម។
ភ្លាមៗទង្វើនៃព្រះភិក្ខុបានធ្វើអោយសាមណេរតូចភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគិតក្នុងព្រះទ័យថា “ហេតុអ្វីលោកគ្រូហ៊ានប៉ះពាល់ស្រ្តីភេទបែបនេះ លោកភ្លេចហើយរឺថាក្នុងគម្ពីរបានចែងថា ព្រះសង្ឃមិនត្រូវប៉ះពាល់ស្រ្តីនោះឡើយ’’។
ព្រះភិក្ខុបានអៀវនារីរូបស្អាតនោះឆ្លងទន្លេដោយសាមណេរតូចនិមន្តពីខាងក្រោយទាំងមិនសប្បាយព្រះទ័យ បន្តិចក្រោយមកពួកគេបានមកដល់ត្រោយម្ខាង ព្រះភិក្ខុបានដាក់នារីចុះ ហើយបានចែកផ្លួវគ្នាទៅ។ក្រោយពេលធ្វើដំណើរអស់ជាច្រើនម៉ាយ(mile)សាមណេរតូចនៅតែមានកំហឹងក្នុងចិត្តដោយគិតអាក្រក់និងចោទជាច្រើនរូបភាពទៅលើព្រះភិក្ខុ ទប់កំហឹងលេងបានក៏ផ្ទុះចេញមកនៅពាក់កណ្តាលផ្លួវដោយបានស្រែជេរលោកភិក្ខុថា “តើលោកឯងនៅហៅខ្លួនឯងថាជាព្រះសង្ឃបរិសុទ្ធបានទៀតយ៉ាងមិចកើត បើឃើញស្រីស្អាតភ្លាមក៏ឆក់ឪកាសបានប៉ះពាល់ភ្លាមបែបនេះ! អ្វីដែលលោកឯងបង្រៀនខ្ញុំកូណាវាគ្មានបានប្រយោជន៏នោះឡើយព្រោះសម្បីតែលោកឯងក៏មិនបានអនុវត្តវាខ្លួនឯងផង លោកឯងនេះលាក់ពុធណាស់(hypocrite )"។
ព្រះភិក្ខុមានការភ្ញាក់ផ្អើលខ្លាំងណាស់ហើយលោកមានសង្ឃដីកាតបវិញថា “កូណាបានដាក់នារីម្នាក់មិញចុះតាំងតែពីមាត់ច្រាំងមកម្លេះ
ហេតុអ្វីកូននេនឯងនូវតែបីនាងមកតាមទៀតអ៊ីចឹង?”។
នេះជារឿងនិទានចិនមួយដែលបានឆ្លុះបញ្ចាំងពីបញ្ហារបស់មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ខុង ជឺ បាននិយាយថា “ត្រូបានចោរប្លន់ ភ្លើងឆេះផ្ទះវាមិនសំខាន់ពេកនោះទេ
ប៉ុន្តែអ្វីដែលសំខាន់គឺថាតែយើងអាចបំភ្លេចរឿងនោះបានដែររឺទេ”។ពួកយើងបានជួបនៅភាពបរាជ័យ ទុក្ខសោក
ការឈឺចាប់...ដែលធ្វើអោយជីវិតកាន់តែមានភាពអស់សង្ឃឹមពីមួយថ្ងៃទៅមួយថ្ងៃ។ប៉ុន្តែទោះបីយ៉ាងណាបើពិចារណាទៅរឿងដែលបានកើតឡើងហើយនោះ ទោះបីអាក្រក់ក្តី
ល្អក្តី វាបានកន្លងហូសបាត់ទៅហើយដោយបន្សល់ទុកតែការចង់ចាំប៉ុណ្ណោះ ហេតុនេះយើងគ្រាន់តែសិក្សាអំពីវាដើម្បីដកយកបទពិសោធន៏ក្នុងជីវិតដោយព្យាយាមបំភ្លេចនូវរឿងរ៉ាវអវិជ្ជមានចោល ហើយរៀបចំដំណើរជីវីតកុំអោយជួបវាសារជាថ្មីម្តងទៀត។
ប្រែសម្រួលដោយ ផាត់ ម៉ឺន

No comments:
Post a Comment