
មានពាក្យមួយគេពោលថា ការមានប្រយោជន៏គួរខំធ្វើ វិជ្ជាចេះស្ទើរគួបំពេញ អកុសល(ទង្វើអាក្រក់)មាននៅគួលះចេញ ជួញបានជំនេញគួខំជួញ ទំនោរមួយនេះចង់ដាស់សតិមនុស្សថា ក្នុងភាពជាមនុស្សត្រូវរស់ប្រកបដោយបញ្ញាដោយត្រឹះរឹះនូវរឿងរ៉ាវដែលខ្លួនប្រឈមក្នុងជីវីត ដេកក៏គិតដើរក៏គិត ហើយមុនសម្រេចចិត្តធ្វើរឿងអ្វីមួយត្រូវចេះថ្លឹងថ្លែងនូវតម្លៃនៃរឿងនោះជាមុនសិនថា
តើខ្លួនធ្វើដើម្បីអ្វី? តើបានអ្វីពីទង្វើដែលខ្លួនបានធ្វើ?. . ពេលយើងគិតបានហ្មត់ចត់ហើយ នៅពេលធ្វើវាអាចទទួលបានជោគជ័យ រឺក៏បរាជ័យ ប៉ុន្តែទោះបីយ៉ាងណាក៏នឹងមិនមានពាក្យថា វិប្បដិសារី សោកស្តាយ. . . នៅពេលក្រោយដែរ។ ជាមនុស្សចេះមានវិន័យសម្រាប់ខ្លួនឯង គ្នាននរណាចាំតម្រែតម្រង់យើងគ្រប់ពេលនោះឡើយ ត្រូវរៀនស្វែងយល់ថាតើខ្លួនត្រូវប្រកាន់ឥរិយាបទមួយណាទើបអាចជំរុញអោយខ្លួនបានរីកចំរើន ហើយសុខសាន្តត្រាន។ មនុស្សមានពេលតិចណាស់នៅក្នុងពិភពលោកនេះហេតុនេះកុំបណ្តោយអោយជីវីតរសាត់អណ្តែតដោយមិនមានទិសដៅពិតប្រាកដនោះឡើយ អ្នកប្រាជ្ញមួយរូបឈ្មោះ
ស្ទេវិន ខូវេ បានអោយគំរូជីវីតមួយសម្រាប់មនុស្សជំនាន់ក្រោយថាមនុស្សកើតមកគួរប្រកាន់នៅគោលការណ៏4យ៉ាងគឺ: ទីមួយមនុស្សកើតមកហើយត្រូវតែរស់(ជីវីតគឺមានតម្លៃហាមស្លាប់ដោយរឿងមិនមានតម្លៃ) ទីពីរមនុស្សកើតមកត្រូវមានមនោសញ្ចេតនាសម្រប់ពិភពលោក(ចំពោះមនុស្ស សត្វ. . . )ទីបីមនុស្សកើតមកត្រូវតែរៀន(រៀនចំណេះ ជំនាញ់ រៀនពីបទពិសោធន៏អ្នកដទៃ រៀននូវចំណេះដែលនាំខ្លួនទៅរកភាពរីកចំរើនអោយបានច្រើនតាមដែលអាចធ្វើបាន) ទីបួនមនុស្សគួរតែមានអ្វីបន្សល់ទុកអោយពិភពលោកពេលខ្លួនស្លាប់ទៅ។ហេតុនេះសូមបញ្ចប់ជីវីតជាមួយនិងភាពទទួលខុសត្រូវក្នុងភាពជាមនុស្សអោយសមនិងឈ្មោះថាជាសត្វមានវិចារណៈញាណ។
ហិ
ReplyDelete