Saturday, 30 April 2016

តើសេ្នហាប្រភេទណាអ្នកគួរមាន?

សេក្តីស្នេហាដែលប្រែក្លាយទៅជាអាត្មានិយមគឺជាអារម្មណ៏ជាប់ជំពាក់ហួងហែងដើម្បីខ្លួនឯង លង់ស្នេហ៏ អណ្តែតអណ្ដូង ជាប់ជំពាក់ មិនព្រមព្រលែងភាពឈ្លក់វង្វេងប្រាថ្នាជារបស់ខ្លួន...ពេលសេក្តីប្រាថ្នាមិនត្រូវបានតមស្នងអារម្មណ៍ស្រលាញ់នឹងក្លាយទៅជាការគុំកួននឹងប្រចណ្ឌហួងហែង។អារម្មណ៏ទាំងនោះមានឫសគល់មកពី«ភាពអាត្មានិមយ»ទាំងអស់។

សេក្តីស្រលាញ់មានឫសគល់មកពី«ភាពអាត្មានិមយ»មិនមែនជាសេក្តីស្រលាញ់ពិតប្រកដទេ។សេក្តីស្រលាញ់ដ៏ពិតប្រាកដគឺជាការព្រួបារម្ភ មានបំណង់ល្អ ការយល់ចិត្ត អាណិតអាសូរ ការលើកលែងជាដើម ជាចិត្តដែលចង់ឲ្យភាគីម្នាក់ទៀតមានសេក្តីសុខ។សេក្តីស្នេហាមិនមែនជា «អត្តា»សេក្តីស្រលាញ់ពិតប្រកដគឺមានលក្ខណៈជា«អនត្តា»មិនមែនដើម្បីខ្លួនអញរបស់អញតែជាការជួយជ្រោមជ្រែង ចែករំលែក ពុំមែន«សេក្តីលោភ»ដែល
កេងប្រវ័ញយកដាក់ខ្លួនយកមកដើម្បីឲ្យខ្លួនមានសេក្តីសុខរឺដើម្បីតមស្នងខ្លួនឡើយ។

គំរូស្នេហាដ៏សែនមានន័យនឹងលែងសូវមានមនុស្សអោយតម្លៃដោយសារក្នុងសង្គមបច្ចុប្បន្នមានមនុស្សអាត្មានិយមច្រើនពេក ហេតុនេះទើបក្លាយជាមូលហេតុនៃបញ្ហផ្សេងៗជាច្រើន។ឪពុកម្ដាយដែលអាត្មានិយមនឹងចិញ្ចឹមកូនដោយប្រាសចាសសេក្តីស្រឡាញ់នឹងការយកចិត្តទុក្ខដាក់។សូម្បីតែ«សេក្តីស្នេហា»ដែលអនុភាពរបស់វាអាចយកឈ្នះអ្វីស្ទើរគ្រប់យ៉ាងបានប៉ុន្តែពេលខ្លះក៏ត្រូវចុះចាញ់ភាពអាត្មានិយមនេះដែរ។ខាងក្រោយគឺជាខ្សែរអាថ៍សម្លេងពិពណ៍នាអំពីសេ្នហាដែលកើតចេញអំពីចិត្តរួចផុតភាពអាត្មានិយ(ឆ្នាំងណាគម្រប់ហ្នឹង)!
តើសេ្នហាប្រភេទណាអ្នកគួរមាន?

ប្រភពៈ សៀវភៅ ចោទ ឆ្លើយបញ្ហាដួងចិត្ត,ព្រះសមណៈគោត្តម

No comments:

Post a Comment