អ៊ីស្រាអែលជាប្រទេសដ៏ចំណាស់មួយក្នុងប្រវតិ្តសាស្រ្តហើយក៏ជាប្រទេសដ៏ថ្មីស្រឡាងដែរ។ ព្រះរាជាណាចក្រអ៊ីស្រាអែល(The kingdom of Israel)បានបង្កើតឡើងប្រហែលជា៣,០០០ឆ្នាំកន្លងមកហើយ ដោយក្រុមកុលសម្ព័នដ៏ចំណាស់មួយឈ្មោះថា ហ៊េព្រូស (Hebrews)។ក្រោយមកក្រុមកុលសម្ព័ននេះ ត្រូវបានបែកខ្ញែកដោយមានប្រទេសជាច្រើនបន្តប្តូរដៃគ្នាត្រួតត្រាកាន់កាប់ រហូតដល់ឆ្នាំ១៩៤៨ជាឆ្នាំដែលអ៊ីស្រាអែល ទទួលបានឯករាជ្យសារជាថ្មីប្រែទៅមាតុភូមិមួយសម្រាប់ប្រជាជនជាតិជ្វីប។
ក្រុមកុលសម្ព័នហ៊េព្រូស ជាបុព្វបុរសរបស់ប្រជាជនជ្វីប។ប្រហែលជា២,៥០០ឆ្នាំមុន ទោះបីពួកជ្វីបបានចំណាក់ស្រុកទៅកាន់កន្លែងផ្សេងៗគ្នាក្នុងពិភពលោក តែពួកគេនៅបន្តប្រកាន់ភ្ជាប់នៅសាសនានឹងទំនៀមទម្លាប់របស់ខ្លួន ជានិច្ច។
ផែនទីប្រទេសអ៊ីស្រាអែលស្ថិតនៅក្នុងតំបន់
មជ្ឈិមបូពា(Middle East)។
មាតុភូមិជ្វីប (A JEWISH HOMELAND)
ចលនាមានឈ្មោះថា សាយរឺនីសឹម(Zionism)ត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍
១៨០០ដោយមានបំណងបង្រួបបង្រួមពួកជ្វីបទៅបង្កើតមាតុភូមិមួយ។ ចលនានេះទទួលបានជោគជ័យដោយក្នុងឆ្នាំ ១៩៤៨ បង្កើតបាននូវ ប្រទេសអ៊ីស្រាអែល។មាតុភូមិជ្វីបបង្កើតជារូបរាងក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរពោលគឺក្នុងឆ្នាំ
១៩៤៥។ក្នុងអំឡុងពេលសង្គ្រាម មានប្រជាជនជ្វីបដែលនៅ អ៉ឺរ៉ុប
ប្រហែលជិត៦លាននាក់ត្រូវបានសម្លាប់ដោយរដ្ឋាភិបាលណាស៊ី(Nazi)អាល្លឺមង់
ព្រឹត្តិការណ៏នេះត្រូវបានគេស្លាល់ថា Holocaust។
វាបានជំរុញពួកជ្វីបពត់ដៃគ្នាយ៉ាងស្រាក់ស្រាំក្នុងការបង្កើតអោយបាននៅរដ្ឋជ្វីបមួយសម្រាប់ខ្លួននិងកូនចៅជំនាន់។
ជាតិដែលកើតចេញពីការធ្វើអន្តោប្រវេស៏(A NATION OF IMMIGRANTS)
ប្រជាជនជ្វីបកំពុងធ្វើដំណើរទៅកាន់ដែនដីក្នុងក្ដីសុបិនអ៊ីស្រាលអែលបង្កើតឡើងក្នុងឆ្នាំ
១៩៤៨។
ក្រោយឆ្នាំ
១៩៤៨មានជនអន្តោប្រវេស៍ជ្វីបជាច្រើនពាន់នាក់ព្យាយាមវិលមកកាន់តំបន់ក្នុងក្ដីសុបិន ។តំបន់មួយនេះបានក្លាយជាប្រទេសថ្មីដោយមានប្រជាជនជ្វីបទាំងចាស់ទាំងក្មេងជាជនអន្តោប្រវេស៏ដែលមកពីបណ្តាលប្រទេសជាច្រើនប្រមាណជាង១០០ប្រទេស។ដើម្បីប្រែក្លាយជាប្រទេសមានការរីកចំរើនលឿន
ពួកជនអន្តោប្រវេស៍ទាំងនោះ ត្រូវខិតខំរៀននិងនិយាយភាសាជាតិខ្លូនគឺ ហ៊េព្រូវ(Hebrew)ដែលជាភាសាដ៏ចំនាស់នៃ
គម្ពីរប៊ីបរបស់ពួកជ្វីប(Jewish Bible)ដែលបណ្តាលអ្នកកាន់គ្រឹះសាសនាស្គាល់ថាជា
គម្ពីដ៏ចំណាស់មួយ។មានប្រជាជនប្រហែលជាង ៨០%នៃប្រជាជនអ៊ីស្រាអែលជាពួកជ្វីបហើយក្រៅពីនោះជា
ប្រជាជនអារ៉ាប(Arabs)។ ពួកជ្វីប នឹង ពួកអារ៉ាបរស់នៅដាច់ដោយលែកពីគ្នាដោយនិយាយភាសាផ្សេងៗគ្នាគឺភាសា
ហ៊េព្រូវនឹងអារ៉ាបព្រមទាំងសាសនាផ្សេងគ្នាក្នុងទឹកដីអ៊ីស្រអែល។
វាលខ្សាច់អំណោយផលនឹងទីក្រុងដ៏មមាញឹក(LOOMING DESERT, BUSY
CITIES)
កសិកម្មលើវាលខ្សាច់នៅអ៊ីស្រាអែល
អ៊ីស្រាអែលជាប្រទេសស្ថិតនៅលើវាលខ្សាច់ដ៏ក្តៅហែង នៅក្នុងឆ្នាំ ១៩៤៨
តំបន់ជាច្រើនកន្លែងក្នុងប្រទេសមិនអាចបង្កបង្កើនផលបាននោះឡើយព្រោះមិនមានទឹកប្រើប្រាស់។អ្នកចំណាក់ស្រុកដែលទើបមកនៅថ្មីបានរៀបចំប្រព័ន្ធធារាសាស្រ្តដាំដុះនៅផលិតផលកសិកម្ម។ពួកគេបង្កើតជាក្រុម
គីប៊ូតសឹម(kibbutzim)
ដោយរាល់សមាជិកត្រូវចូលរួមធ្វើការងារហើយមានចំណែកជាម្ចាស់ទាំងអស់គ្នា។
កសិករអ៊ីស្រាអែលបានធ្វើឲ្យខ្សាច់ដែលស្ងួតហែងអោយទៅជាកន្លែងមានភាពរីកចំរើនដុះដាលដោយប្រើនៅយុទ្ធសាស្រ្តនឹងឧបករណ៏ទំនើបៗ។ចាប់តាំងពីឆ្នាំ
១៩៤៨ មកដីច្រើនឡើងៗក្លាយជាដីកសិកម្មចំរុះព៌ណដោយមានដាំ ផ្លែក្រូច ម៉ឺឡុង(ផ្លែត្រសក់ស្រូវម្យ៉ាង)
អូលីវ(ផ្លែឈើម្យ៉ាងមានប្រេង)ជាដើម។
ការប្រើប្រាស់នៅវិធីសាស្រ្តទំនើបទាន់សម័យវាបានធ្វើអោយកសិករអ៊ីស្រាអែលអាចកែច្នៃវាលខ្សាច់ទៅជាកន្លែងពោលពេញដោយជីវជាតិសម្រាប់ធ្វើកសិកម្ម។ដីជាច្រើនក្នុងប្រទេសនេះបានក្លាយជាកន្លែងដាំដុះរីចចំរើនទ្វេរដងតាំងពីឆ្នាំ
១៩៤៨មក។ ការរីកចំរើនផ្នែកខាងកសិកម្មនេះមិនត្រឹមតែអាចផ្គត់ផ្គង់នៅតម្រូវការក្នុងប្រទេសនោះទេ
ប៉ុន្តែថែមទាំងអាចលក់បានលើទីផ្សារអន្តរជាតិទៀតផង។
ពលរដ្ឋអ៊ីស្រាអែលភាគច្រើនធ្វើការក្នុងរោងចក្រនឹងការងាររដ្ឋ។ទីក្រុងយ៉េរ៉ូសាឡឹមជាទីក្រុងដ៏ធំមួយរបស់អ៊ីស្រាអែលនិងជាទីក្រុងនយោបាយរបស់រដ្ឋបាលភិបាលផងដែរ។ទីក្រុងធំលំដាប់ទីពីរនៃទីក្រុង
តេល អាវី យ៉ាហ្វូ(Tel Aviv-Yafo)ជាទីក្រុងសេដ្ឋកិច្ចដោយប្រជុំនៅរោងចក្រផលិត។អ៊ីស្រាអែលជាប្រទេសឈានមុខមួយផ្នែក
អេឡិចត្រូនិច,សម្ភារៈយោធាជាដើម។
កិច្ចពិភាក្សាដើម្បីសន្តិភាព
រូបភាពបង្ហាញពីតំណាងមកពីប៉ាឡេស្ទីន
និង អ៊ីស្រាអែលបើកការជជែកពិភាក្សាក្នុងន័យស្វែងរកសន្តិភាពក្នុងតំបន់។នៅខាងឆ្វេងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក
យីតសាក់ រាបីន(Yitzhak Rabin),នៅខាងស្ដាំដៃគឺមេដឹកនាំប៉ាឡេស្ទីនលោក
យ៉ាស័រ អារាហ្វាត(Yasir Arafat)ចាប់ដៃគ្នាក្រោយពេលចុះកិច្ចព្រមព្រៀងសន្តិភាពក្នុងឆ្នាំ ១៩៩៣ក្រោមការសម្រុះសម្រួលពីសំណាក់លោកប្រធានាធិបតេយ្យអាមេរិចលោក
ប៊ិល គ្លិនតុន។
នៅអំឡុងពេលនោះ គំនិតនៃការបង្កើតរដ្ឋបានផុះនៅលើទឹកដីអ៊ឺរ៉ុបដែលប្រជាជនជ្វីបបានចំណាក់ស្រុកទៅរស់នៅ
ត្រូវបានទទួលរងការធ្វើទុក្ខបុកម្និញ ពីសំណាក់ប្រជាជនម្ចាស់ស្រុក។
ពួកគេពិបាកស្វែងរកយុត្តិធម៌និងទទួលបានការការពារខ្លួនប្រឆាំងនិងការធ្វើបាបនេះណាស់ដោយហេតុថាពួកគេជាជនជាតិភាគតិចដែលកំពុងរស់លើទឹកដីមួយដែលមិនមែនជារបស់ខ្លូន។ដោយប្រឈមមុខនឹងស្ថានភាពបែបនេះហើយទើបធ្វើអោយសុបិនក្នុងការបង្កើតរដ្ឋមួយជារបស់ខ្លួនបានដិតជាប់ក្នុងគំនិតរបស់ពួកគេ។គំនិតនេះបានធ្វើអោយប្រជាជនជ្វីបធ្វើអន្តោប្រវេសន៍វិលត្រឡប់ទៅកាន់ផែនដីប៉ាឡេស្ទីនវិញ។
ហូឡូខូសថ៍(Holocaust)ជាពាក្យដែលគេប្រើសម្រាប់ពិព៌ណនាអំពីការសម្លាប់រម្គាលទៅលើប្រជាជនជ្វីបជិត៦លាន់នាក់ដែលកំពុងរស់នៅលើទឹកដីអ៊ឺរ៉ុបដោយពួកណាស៊ីអាលឺ្លម៉ង។ឆ្លងកាត់រឿងរ៉ាងដ៏សែនឈឺចាប់វាកាន់តែធ្វើឲ្យកាន់តែច្បាស់ថា
ប្រជាជនជ្វីបមិនអាចមានសេចក្ដីសុខនិងសេចក្ដីថ្លែថ្នូរបានឡើយ
ដ៏រាបណាគេមិនមានប្រទេសជារបស់ខ្លួន។ ដោយមានសេចក្ដីផ្តាច់ញាចិត្តខ្ពស់និងមនោសញ្ចេតនាដ៏ជ្រាវជ្រៅលើពួជសាសន៏ខ្លួនដែលត្រូវបានគេធ្វើបាបនឹងមើលងាយស្ទើរតែគ្រប់ពេល
ពួកជ្វីបទោះបីមានជីវជនធូរធានៅលើទឹកដីអ៊ឺរ៉ុបហើយក៏ដោយ ក៏ពួកគេមិនអាចបំភ្លេចនៅករណីកិច្ចក្នុងនាមខ្លួនដែលមានឈាមជាជនជាតិជ្វីបនោះឡើយ។ពួកជ្វីបបានផ្ដល់នូវអ្វីដែលខ្លួនមានទាំងថវិការ
ប្រាថ្ញា កម្លាំងជួយដល់ជនរួមឈាមខ្លួនក្នុងចលនាទាមទារទឹកដីនៅតំបន់ប៉ាឡេស្ទីន។ក្នុងឆ្នាំ
១៩៤៨ អង្គការសហប្រជាជាតិបានបោះ ឆ្នោតកាត់តំបន់ប៉ាឡេស្ទីនចេញជាពីរប្រទេស គឺម្ខាងអ៊ីស្រាអែល
ម្ខាងប៉ាឡេស្ទីន។
សង្រ្គាមរវាងអ៊ីស្រាអែលនិងពួកអារ៉ាប(THE ARAB-ISRAELI WARS)
ក្រោយការពុះចែកជាពីររបស់អង្គការសហប្រជាជាតិជាហេតុធ្វើអោយសហគមន៏ប្រទេសអារ៉ាបមិនពេញចិត្តហើយបានវាយយ៉ាងគំហុបលើដែនដីដែលទើបបដិសន្ធិថ្មីមួយនេះដោយគេរំពឹងថា
សមរភូមិមួយនេះអាចកំទិចម៉ត់នៅរដ្ឋថ្មីថ្មោងអ៊ីស្រាអែល ប៉ុន្តែអ្វីៗវាផ្ទុយពីការគិតទុក
ប្រតិបត្តិការវាយប្រហារលើអ៊ីស្រាអែលមិនត្រឹមតែមិនអាចធ្វើអោយរដ្ឋថ្មីថ្មោងមួយនេះ បាត់ចេញពីលើផែនដីនោះទេ
ក៏ប៉ុន្តែបែរជាធ្វើអោយអ៊ីស្រាអែលដណ្ដើមបាននូវទឹកដីចំនួនរបស់ប៉ាឡេស្ទីនទៅវិញ។ការទទួលបានជ័យជះនេះធ្វើអោយប្រជាជនជាច្រើនរស់នៅលើទឹកដីប៉ាឡេស្ទីនបានក្លាយជាជនអន្តោប្រវេសន៏ដោយពិភពលោកស្គាស់ថាជា ជនជាតិប៉ាឡេស្ទីនមកទាល់និងពេលបច្ចុប្បន្ន។
ការវាយដណ្តើមកាន់កាប់ទឹកដី
ប៉ាឡេស្ទីន នឹង អ៊ីស្រាអែលវាយប្រហារគ្នាដើម្បីកាន់កាប់ទឹកដីជាច្រើនផ្នែកអស់ជាច្រើនឆ្នាំកន្លងមកហើយ។រូបភាពនេះបង្ហាញពីទាហានអ៊ីស្រាអែលការពារតំបន់យ៉េរ៉ូសាឡឹមភាគខាងលិចដែលជាតំបន់ភាគីទាំងពីរ
អះអាងថាជាដែនអធិបតេយ្យរបស់ខ្លួន។
ពីសមរភូមិមួយទៅសមរភូមិមួយគេសង្កេតឃើញថា
អ៊ីស្រាអែលមានព្រាបលើពួកអារ៉ាបប៉ាឡេស្ទីនសឹងគ្រប់លើក។និយាយជាសរុប អ៊ីស្រាអែលកាន់កាប់នៅទឹកដី
ប៉ាឡេស្ទីនមួយកន្លែងទៅមួយកន្លែងមានជាអាទិ៍ តំបន់វ៉េសប៉េង(West Bank)នឹងផែនដីមួយចំនួនទៀតដូចជា
តំបន់យ៉ាងធំនៃ ទន្លេហ្សុកដន(Jordan River)ជាដើម។
ដើម្បីស្វែងយល់បន្លែមសូមស្ដាប់សំលេងខាងក្រោម
ប្រែសម្រួលដោយ ផាត់ ម៉ឺន





No comments:
Post a Comment