
ខួរក្បាលរបស់កូន

អ្វីដែលឪពុកម្ដាយត្រូវយល់ និងត្រូវដាស់តឿនខ្លួនឯងជាប្រចាំនោះគឺកូនមិនមែនជាវត្ថុឬសត្វដែលឪពម្ដាយត្រូវឆ្លាក់ច្នៃឬបង្វឹកស្រេចតែចិត្តនឹកឃើញនោះទេ។ ព្រោះកូនមានខួរក្បាល មានការគិត មានចិត្ត មានអារម្មណ៍មិនថាជាកូននៅតូច ឬកូនធំហើយក៏ដោយ។ ការយល់នេះ មានសារៈសំខាន់ជាខ្លាំក្នុងការចិព្ចឹោមអប់រំ សម្រាប់អនាគតរបស់កូន។
រយៈពេល6ឆ្នាំដំបូង ខូរក្បាលរបស់ក្មេងរីចចម្រើនយ៉ាងពេញទំហឹងជាង៨០%នៃមនុស្សចាស់ ដែលធ្វើឲ្យក្មេងចង់ចេះចង់ដឹងកាន់តែខ្លាំង។ បើក្មេងទទួលការបណ្ដុះបណ្ដាលបានសមរម្យ វានិងធ្វើឲ្យខូរក្បាលកត់ត្រានិងរក្សារទុកការចងចាំដ៏ល្អនោះធ្វើជាគ្រឹះនៃការយល់ដឹង ដែលអាចយកមកប្រើបាននៅពេលណាដែលខ្លួនត្រូវការ ទោះប្បីជាដល់អាយុប៉ុន្មានក៏ដោយ។
ខួរក្បាលមនុស្សបែងចែកជាពីរចំណែក គឺចំហៀងខាងឆ្វេងនិងចំហៀងខាងស្ដាំ។ ផ្នែកនីមួយៗមានផ្នែកខុសគ្នា
ខួរក្បាលផ្នែកខាងឆ្វេងមានតួនាទីក្នុងការប្រើរភាសា ការសសេរ ការអាន ការគិតលេខ ការប្រើរហេតុផលគ្រប់គ្រងការនិយាយស្ដី ការចេះដឹងខាងវិទ្យា-សាស្ដ្រ បញ្ជាលើកការប្រើរដៃស្ដាំ ដែលយើងអាចចាត់ទុកថាជា ផ្នែកនៃការគិតនិងការសម្រេចចិត្ត
ខួរក្បាលផ្នែកខាងស្ដាំមានតួនាទីក្នុងការយល់ដឹង ការឃើញរូបភាពក្នុងលំហ ការជក់អារម្មណ៍និងសិល្បៈ ការបណ្ដែតអារម្មណ៍តន្ត្រីចំម្រៀង ការស្រមើស្រមៃអំពីដំណើរជីវិត បញ្ជាលើការប្រើដៃឆ្វេង ដែលយើងអាចចាត់ទុកថាជា ផ្នែកពង្រីកការលួតលាស់អារម្មណ៍។(ប្រភពៈA Guidebook To Thought Analysis)ខួរក្បាលចំហៀងខាងឆ្វេង មានមុខងារគិតនិងវិភាគអំពីហេតុផល។ ឯផ្នែកខាងស្ដាំ មានមុខងារបង្កើតអារម្មណ៍កម្សាន្ដនិងពង្រីកការដុះដាល។
ការងាររបស់ខួរក្បាលមានភាពស្មុកស្មាញជាខ្លាំ ហើយខួរក្បាលទាំងសងខាងភ្ជាប់ទំនាក់ទំនងជាមួយគ្នា យ៉ាងរលួន ទោះជាយើងធ្វើអ្វីក៏ដោយ។( jevy,1985-Dolnick,1988. )
គ្រប់បែបយ៉ាងនៃការគិត ខួរក្បាលទាំងសងខាងគិតឆ្លាស់គ្នាទៅវិញទៅមក រវាងខួរក្បាលខាងឆ្វេងនិងខួរក្បាលខាងស្ដាំ។( Hellige,1990)។ ឧទាហរណ៍ៈ ការអានសៀវភៅ ខួរក្បាលខាងឆ្វេងនឹងធ្វើការស្វែងយល់ពីទម្រង់របស់ឃ្លាប្រយោគ ហើយក្នុងពេលជាមួយគ្នានោះដែល ខួរក្បាលខាងស្ដាំក៏នឹងស្វែងយល់អំពីរសាច់រឿងនិងអារម្មណ៍ដែលបង្កប់ក្នុងអត្តន័យនោះ។ខួរក្បាលទាំងសងសាងធ្វើការព្រមៗគ្នា។
ក្នុងការលេងតន្ដ្រីនិងការងារសិល្បៈដែលស្រដៀងៗគ្នានោះខួរក្បាលទាំងសងខាងមានទំនាក់ទំនងគ្នាជានិច្ច។អំពីចាប់ចំណុចភ្លេង ខួរក្បាលមានតួនាទីសំខាន់។ ចំណណែកទំនុកច្រៀង ឬដែលពេលត្រូវលើកដាក់សំឡេង ខួរក្បាលខាងឆ្វេងជាផ្នែកគិតហេតុផល ក៏ធ្វើការភ្លាមៗដែល។
ចំពោះការទទូលដឹងរបស់ក្មេង ប្រសិនបើរូបភាពឬបទពិសោធន៍ដែល ក្មេងបានទទូល វាមានតុល្យភាព ពោលគឺ ក្មេងបានរៀន (ខូរផ្នែកខាងឆ្វេង) ប្រកបដោយក្ដីសុខ (ខូរក្បាលខាងស្ដាំ) ខូរក្បាលទាំងសងខាងក៏មានតុល្យភាពទៅតាមនោះដែលធ្វើឲ្យក្មេងបានរៀនចេះដឹងយ៉ាងមានប្រសិទ្ធភាព។ ការអប់រំប្រដែលប្រដៅរបស់ឪពុកម្ដាយ ជាការរៀនដឹងមួយបែបរបស់កូនដែលទាមទារឲ្យមានតុល្យភាពរវាងការប្រើរខូរក្បាលទាំងសងខាង។ ហេតុនេះ ឪពុកម្ដាយមិនត្រូវបង្កឲ្យក្មេងតានតឹងនោះទេ គឺត្រូវធ្វើឲ្យក្មេងមានភាពធូរស្រាលទើបគេរៀនបានល្អតាមបំណងរបស់ខ្លូនបាន។
ការងាររបស់ខូរក្បាល មានផ្នែកអារម្មណ៍និងផ្នែករក្សារការចងចាំដែលបំពេញតូនាទីព្រមៗគ្នា។ ការបព្ចាញអាកប្បកិរិយារបស់ឪពុកម្ដាយ ជះឥទ្ធិពលទៅដល់ផ្នែកផ្ទុកការចងចាំនៃខូរក្បាលរបស់កូន ក្លាជាអារម្មណ៍និងឥរិយាបថតបស្នង។ ឧទាហរណ៍ៈម្ដាយនិទានរៀងឲ្យកូនស្ដាប់៖
ម្ដាយទី១ និយាយថា«កូនម៉ែ!....ម៉ែមានរឿងនិទានយ៉ាងពិរោះយកមកអានឲ្យកូនស្ដាប់ តើកូនចង់ស្ដាប់ឬទេ?»
ម្ដាយទី២ និយាយថា«មកណោះ!....អង្គុយចុះ!....ម៉ែអានរឿងនិទានឲ្យស្ដាប់!...នៅឲ្យស្ងៀម! អង្គុយឲ្យស្រូលប្រយ័ត្នខានស្ដាប់!.....»
ពាក្យសម្ដីរបស់ម្ដាយទាំងពីរនាក់នេះ មានការបញ្ជូនដំណឹងឆ្លងកាត់ប្រព័ន្ធប្រសាទទួលនៃខួរក្បាលរបស់ក្មេងទាំងពីរផ្សេងដោយឡែកពីគ្នា។ក្មេងទី១ប្រព័ន្ធប្រសាទទួល បានបញ្ជួនព័ត៌មានពីកោសិកាមួយទៅកោសិកាមួយទៀតយ៉ាងរលូន។ ព័ត៌មាននេះចូលទៅដល់មណ្ឌលនៃអារម្មណ៍យ៉ាងមានសេក្ដីសុខ ហើយបង្ហូរចូលទៅដល់ប្រព័ន្ធចង់ចាំនៃខួររក្បាល និងកត់ត្រាយ៉ាងរៀបរយ។ ក្មេងម្នាក់នេះនិងដើរចូលមករកម្ដាយតាមសម្រួល ពោរពេញដោយអារម្មណ៍រីករាយដើម្បីស្ដាប់រឿងនិទាន។ ចំណែកក្មេងទី២ ប្រព័ន្ធប្រសាទសម្រាប់ទទួលត្រូវទង្គិចយ៉ាងខ្លាំង ដោយសំលេងធ្ងន់ៗរបស់ម្ដាយ ដែលប៉ះពាលទៅដល់អារម្មណ៍ និងការចង់ចាំរបស់ខួរក្បាល។ពាក្យថា« មកណេះ!...»ប្រព័ន្ធប្រសាទទទួលយកពា្យនេះឆ្លងកាត់កោសិកាមួយទៅកោសិកាមួយមិនបានរលូន។ សារធាតុគីមីតាមមុខតំណចុងប្រសាទមិនបានតុល្យភាព ធ្វើឲ្យមណ្ឌលដាចជាកង់ៗ លុះដល់បន្ថែមថា «អង្គុយស្រួលបួលប្រយ័ត្នខានបានស្ដាប់!.....»នោះកាន់តែសង្កត់ទំងន់នៃភាពតានតឹង ប្រៀបដូចជាមានវេទមន្ដកំណាចមកស្ទាក់រាំងប្រព័ន្ធចងចាំឲ្យទុចង៉ក់និងចុះទន់ខ្សោយ។ ព័ត៌មាននេះក៏បញ្ជួនទៅក្នុងមណ្ឌលមិនពេញចិត្តនៃខួរក្បាល ប្រមូលផ្ដុំមកជាការមិនចូលចិត្ត។ ក្មេងនិងដើររកម្ដាយដោយគ្មានអារម្មណ៍តបស្នង។ ខួរក្បាលដែលទទួលដឹង ទោះប្បីជាក្មេងម្នាក់នេះស្ដាប់រឿងនិទានប៉ុន្មានដងក៏ដោយ ក៏សាច់រឿងមិនអាចឆ្លងចូលទៅដល់មណ្ឌលកត់ត្រាបានឡើយ។ ប៉ុន្តែសំឡេងទ្រគោះរបស់ម្ដាយត្រូវបានខួរក្បាលនាំឆ្លងកាត់មណ្ឌលទទួលនៃប្រព័ន្ធប្រសាទ បង្ហូសទៅទុកក្នុងមណ្ឌលភាពមិនចូលចិត្ត ភាពធុញទ្រាំមនិងភាពស្អប់ខ្ពើម។ លុះធំឡើងក្មេងពុំចូលចិត្តអានសៀវភៅឡើយ។
ក្មេងដែលមិនចូលចិត្តអានសៀវភៅ ព្រោះមកពីគេធ្លាប់ជួបប្រទះថា ការអានសៀវភៅជាទារុណ្ឌកម្ម ឬជាការបៀតបៀនឈ្លានពានមកលើកផ្លូវចិត្តនិងការគិតរបស់ខ្លួន ច្រើនជាជាងការពង្រីកចំណេះដឹង បង្កើនបញ្ញា និងភាពអណ្ដែតអណ្ដូង ដែលនាំមកនូវការមិនចូលចិត្តអានសៀវភៅនោះឯង។
បើចង់ឲ្យក្មេងធ្វើអ្វី មនុស្សចាស់ត្រូវរកវិធីទាក់ទាញអារម្មណ៍ឲ្យមានភាពសប្បាយរីករាយក្នុងការធ្វើ។ ឧទាហរណ៍ បើចង់ឲ្យកូនស្រាញ់ការអានឪពុកម្ដាយគ្រានតែ បង្កបរិយាកាសឲ្យបានធួរស្រាល ឲ្យកូនបានអានទៅបានតាមសម្រួល កូនក៏និងស្រលាញ់ការអាន ដោយឪពុកម្ដាយមិនពិបាកទៅសួរគេសួរឯង ឬមិនបានគិតអ្វីវែងឆ្ងាយដែរ។
តាមធម្មតា ខួរក្បាលផ្នែកខាងឆ្វេងនិងខាងស្ដាំ ធ្វើការព្រមគ្នាដោយកោសិការប្រសាទមានតួនាទីភ្ជាប់ និងប្រមូលផ្ដុំការងាររបស់ខួរក្បាលទាំងខាងឆ្វេងនិងខាងស្ដាំ ឲ្យមានទំនាក់ទំនងគ្នាជាប្រចាំ។ហើយព្រមពេលគ្នានោះដែល ខួរក្បាលផ្នែកអារម្មណ៍និងបញ្ញា មានទូនាទីទទួលដឹង និងការកត់ត្រាការចងចាំទាំងល្អ និងមិនល្អព្រមៗគ្នា។
ប្រសិនបើឪពុកម្ដាយបង្រៀនអប់រំកូន ដោយឲ្យប្រើខួរក្បាលផ្នែកខាងឆ្វេងតែម្ខាង ដូចជាបញ្ជាឲ្យអាន គូស សសេរ និងឲ្យទន្ទេញចាំមាត់ដូចសត្វសេកឬសារិកា ដែលចេះតែនិយាយដោយមិនចាំបាច់មើលមុខអ្នកណា មិនខ្វល់ពិអ្វីដែលនូវជុំវិញខ្លួន ក្មេងទៅជាមនុស្សរឹងត្អឹង ឯកោ រៀនពូកែដោយសាការតែការទន្ទេញ មិនសូវចេះគិត មិនសូវចេះវិភាគ ក្រញាតិ ក្រមិត្ត មិនសូវចេះនិយាយស្ដី ក្រអឺតក្រទម រស់នៅមិនសូវចុះសម្រុងជាមួយអ្នកដទៃ គិតនិងធ្វើអ្វីតម្រូវតាមតែចិត្តខ្ឡួនឯង។
ចំណែកកូនដែលបានបង្រៀនឲ្យរៀនអាន ឲ្យសសេរតាមសម្រួលមានឱកាសធ្វើនេះធ្វើនោះផ្សេងៗ ដោយសប្បាយរីករាយជក់ចិត្តជក់អារម្មណ៍ក្មេងក៏បានប្រើខួរក្បាលទាំងសងខាង និងបានរៀនប្រកបដោយសេក្ដីសុខ។ការចងចាំដែលបានកត់ត្រាទុកក្នុងខួរក្បាលផ្នែកបញ្ញា នឹងមានតែការចងចាំល្អៗក្មេងនិងបានសម្រេចជោគជ័យក្នុងជីវិត ព្រោះគេបានយល់នូវអ្វីដែលគេបានរៀននិងបានដឹងនូវសភាវៈផ្សេងៗទាំងឡាយដែលនូវជុំវិញខ្លួនរបស់គេ។
លោកអ្នកគួរយល់ផងដែលថា អ្នកណាក៏ដោយ សុទ្ធតែមិនត្រូវការឲ្យគេមកបង្ខំចិត្តរបស់ខ្លួនដូចគ្នា ប៉ុន្ដែអ្វីដែលត្រូវទទួលស្គាលរវាងភាគីទាំងពីរនឹងធ្វើឲ្យការទទួលអារម្មណ៍ខុសគ្នាដូចមេឃនិងដី។ ក្មេងដែលធ្វើអ្វីដោយការស្ម័គ្រចិត្ត គេនឹងក្លាយជាមនុស្សដែលមានជំនឿលើខ្លួនឯង ប្រសិនបើមានការព្រមព្រៀងរវាងឪពុកម្ដាយនិងកូន មានលក្ខណៈត្រឹមត្រូវនិងសរម្យ។
សូមលោកអ្នកកុំភ្លេចថា កូនគឺជាបុគ្គលម្នាក់ដែលមានសិទ្ធជាម្ចាស់លើខ្លួនឯង ទោះប្បីជាគេមិនទានដឹងក្ដី មិនទានដឹងរាក់ជ្រៅ យ៉ាងហោចណាស់ក៏មានសិទ្ធជ្រើរើសក្នុងប្រកាខ្លះៗដើម្បីតម្រូវចិត្តខ្លួនគេដែរ។ រឿងបន្តិចបន្តួចនេះសុទ្ធសឹងជាគន្លឹះនៃការរៀនសូត្រសម្រាប់លោកអ្នកដែលត្រូវសាងឲ្យមានតែក្ដីស្រលាញ់ និងភាគកក់ក្ដៅនៅក្នុងគ្រួសាទាំងមួល។ ខួរក្បាលមិនមែនជាកព្ជើាឬធុងទឹក អាចផ្ទុកអ្វីបានតាមចិត្តទេ ខួរក្បាល សម្រាប់ទទួលដឹងនិងកត់ត្រាការចងចាំដែលតម្រូវឲ្យមានតុល្យភាពរវាងបញ្ញានិងអារម្មណ៍។ ក្មេងតូចត្រូវការរៀនផង លេងសប្បាយផង ក្មេងធំនឹងរៀនបានល្អ បើគេមានស្មារតីចង់រៀនដោខ្លួនឯង។ បើបានយល់ខ្លះៗពីរឿងខួរក្បាល លោកអ្នកក៏មិនសូវឈឺក្បាលដែល។
No comments:
Post a Comment