Thursday, 7 April 2016

របៀបអាប្រាហាម លីនខូលន៏ប្រតិកម្មចំពោះការប្រមាទ

អាប្រាហាម លីនខូលន៏ប្រតិកម្មចំពោះការប្រមាទ
ក្នុងថ្ងៃចូលថ្លែងធ្វើសច្ចា​ប្រណិធាន(Inaugural Address) កាន់ដំណើងជាប្រធានាធិបតីដំបូង អាប្រាហាម លីនខូលន៏(Abraham Lincoln)ត្រូវបានទទួលស្វាគមន៍ដោយពាក្យប្រមាទពីបុរសម្នាក់ក្នុងព្រឹទ្ធឹសភាថា "លីនខូលន៍លោកចូរកុំភ្លេចថា ឪពុកលោកធ្លាប់ជាអ្នកដើរដេរស្បែកជើងអោយគ្រួសាររបស់ខ្ញុំមណា"ភ្លាមៗនោះបរិយាកាសក្នុងព្រឹទ្ធឹសភាទាំងមូលផ្ទុះសូរសំណើចកុះករ ដោយពួកគេរំពឹងថាសំនួរនេះអាចកាច់បំបាក់នៅលីនខូលន៍ដែលជាមនុស្សចចេះជាមួយក្រុមព្រឹទ្ធឹសភាចង់ចង់លុបចោលរបបទាសភាព។
ជាការពិតជនសាមញៗពិតជាមិនអាចពាល់ចិត្តរបស់ជនមានបេះដួងសង្រ្គោះមិនត្រូវឡើង។ លីនខូលន៍ក្រោយពេលបានឮពាក្យចំអកឡកឡឺយរបស់បុរសនោះហើយ គាត់បែមើលសំដៅទៅកាន់បុរសម្នាក់នោះទាំងស្នាមញញឹមរួចឆ្លើយតមថា"បាទគឺពិតជាអ៊ីចឹងមែនហើយណាលោក!ពុកខ្ញុំគាត់ពិតជាអ្នកដេរស្បែកជើងអោយអ្នកផ្ទះលោកនឹងអ្នកផ្សេងទៀតយ៉ាងច្រើនក្នុងព្រឹទ្ធឹសភានេះ នោះក៏មកពីពុកខ្ញុំគាត់ដឹងពីរបៀបអាចធ្វើនឹងដេរស្បែកជើងប្លែកល្អដែលមិនមាននរណាម្នាក់ដឹង។គាត់ជាច្នែប្រឌិតមួយរូបដែលផលិតស្បែកជើងយ៉ាងព្រឹតព្រាងបំផុត តើអ្នកធ្លាប់ឃើញមាននរណាម្នាក់រអ៊ូរទាំថា ស្បែកជើងពុកខ្ញុំធ្វើអន់ប្រើមិនកើតដែររឺទេ? បើមានមែន!អត់អីទេណាចាំខ្ញុំធ្វើអាថ្មីជំនួស! ប៉ុន្តែខ្ញុំដឹងប្រកដណាស់ថាអត់ដែលមាននរណាសូម្បីតែម្នាក់ថាស្បែកជើងរបស់ពុកខ្ញុំធ្វើពាក់មិនកើតនោះទេ។ ពុកខ្ញុំជាអ្នកឆ្នៃប្រឌិតផលិតស្បែកជើងដ៏ស្មោះត្រង់មួយរូប ខ្ញុំពិតជាមានមោទនភាពណាស់ដែលកើតមកមានឪពុកដ៏ស្មោះត្រង់ដូចគាត់។បរិយាកាសព្រឹទ្ធឹសភាទាំងមូលក៏មានភាពស្ងប់ស្ងាត់វិញ ក្រុមព្រឹទ្ធឹសភាទាំងអស់ស្រឡាំងកាំក្រោយបានឮចម្លើយរបស់លីនខូល។ លីនខូលន៍មាន មោទនភាពជាមួយការងារដ៏ស្មោះត្រង់សុចរឹតរបស់ឪពុកគាត់ដោយសារស្នាដៃផលិតស្បែកជើងមិនដែលមាននរណាថាប្រើមិនកើតសោះឡើយ។ 


ការច្បាស់លាស់លើគោលដៅដែលខ្លួនប្រកាន់យកដោយបានពិចារណាល្អិតល្អន់( critical thinking)រួចហើយវាជាកម្លាំងជំរុញដ៏មហាសាលមួយ ទោះបីត្រូវប្រឈមនឹងរឿងអ្វីកើតឡើងក៏ដោយ យើងនឹងអាចញញឹមទាំងមានទំនុកចិត្តក្នុងការតតាំង។ការឈានជើងដើរលើផ្លូវមួយដើម្បីអ្នកដទៃពិតណាស់ថាពិបាកហើយរឹតតែពិបាកថែមទៀតក្នុងបរិបទសង្គមមួយដែលពលរដ្ឋភាគច្រើនមានទុទិដ្ឋិលើអ្នកជួួយ។ ជីវិតលោកអ្នកប្រាជ្ញទាំងឡាយមិនសូវខុសគ្នាប៉ុន្មាននោះឡើយមានតួនាទីបំភ្លឺពិភពលោកដ៏សែនងងឹតដែលមិនធ្លាប់ស្គាល់នូវអ្វីហៅថាពន្លឺភ្លើងពីមុនហើយថែមទាំងមានក្រុមមនុស្សចាំជះទឹកពន្លត់ ចង្កៀងនៃពន្លឺទៀតផង។ ដោយឆ្លងកាត់នៅរឿងរ៉ាវរាប់រយជំពូកបែបនេះហើយទើបលោកផ្តល់នូវតម្រុយអោយមនុស្សជំនាន់ក្រោយថា"មិនមាននរណាម្នាក់អាចធ្វើអោយយើងឈឺចាប់បាននោះទេដ៏រាបណាមិនមានការអនុញាតិពីយើងខ្លួនឯង(យើងជាម្ចាស់លើខ្លួនឯង ចុងភៅមិនអាចស្តីបន្ទោសលើរស់ជាតិៃនម្ហូបខ្លួនបានធ្វើហើយនោះបានឡើយប៉ុន្តែត្រូវបន្ទោសលើសមត្ថភាពនៃការធ្វើម្ហួបរបស់ខ្លួន)។ ស្គាល់ខ្លួនឯងច្បាស់ ស្គាល់ឧបសគ្គច្បាស់ ប្រឈម១០០០ផងឈ្នះទាំង១០០០ផង។ 

ប្រែសម្រួលដោយៈ ផាត់ ម៉ឺន
ប្រភពៈ livepositiveway.com

No comments:

Post a Comment