Thursday, 31 March 2016
ទស្សនាទាននៃការបំផុសសក្តានុពលភាពជាមនុស្ស
កើតមកជាមនុស្ស ត្រូវតែប្រើអោយអស់សក្តានុពលភាពជាមនុស្ស។ ប៉ុន្តែគ្រាន់តែប្រើអស់សក្តានុពលភាពជាមនុស្ស ក៏មិនទាន់មានន័យថាអ្នកបានប្រើជីវិតត្រឹមត្រូវហើយដែរ។សំនួរបន្ទាប់គឺថា តើអ្នកប្រើអស់សក្តានុពលភាពជាមនុស្ស ក្នុងគោលបំណងអ្វី?មនុស្សច្រើនគរគោកលើលោកនេះ ដែលប្រើអស់សក្តានុពលភាពរបស់ខ្លួន ក្នុងន័យអាត្មានិយម។ អ្នកយកមនសិកាជាមនុស្សមកពិចារណាចុះ បើគ្រាន់តែដើម្បីខ្លួនឯង អ្នកឆ្កួត ឬអ្វីដែលខំដើម្បីបាន អោយលើសសេចក្តីត្រូវការដើម្បីរស់នៅសមរម្យនោះ?
អ្នកគ្រាន់តែពិចារណាអំពីជីវិត អំពីសេចក្តីត្រូវការចំបាច់របស់ជីវិត នោះក្តីត្រូវការដើម្បីរស់របស់អ្នក នឹងត្រូវថយចុះ។ ពេលនោះអ្នកក៏មិនចាំបាច់ត្រូវហត់នឿយខ្លាំងហួសដើម្បីរស់ដែរ ហើយបើទោះបីជាអ្នកបានដោយមិនបាច់ខំ ក៏មិនដឹងជាយកទ្រព្យនោះទៅធ្វើអ្វីដែរ។ ប៉ុន្តែបើអ្នកពិចារណាដោយមនសិការ អ្នកនឹងរកឃើញផ្លូវជីវិតនៃការចែករំលែកមួយ ដែលការលះបង់របស់អ្នកដើម្បីសំរេចបំណងនៃការចែករលែកនោះវាមានតំលៃជាគុណធម៌ខ្ពង់ខ្ពស់ណាស់ គួរអោយគោរពណាស់ មនោសញ្ចេតនា មានភាពស្រទន់ កក់ក្តៅ ហើយទីបំផុតពិភពលោកនេះនឹងបានស្រស់បំព្រង ដោយការលះបង់ប្រកបដោយមនោសញ្ចេនាដ៏ជ្រាលជ្រៅរបស់អ្នក។
បើអ្នកបន្ថែមការពិចារណាលើការលះបង់របស់អ្នក អ្នកនឹងរកឃើញលក្ខខណ្ឌមួយដែលចិត្តជាអ្នកលះបង់ដូចអ្នកត្រូវការពីមនុស្សក្នុងលោកនេះមកវិញ " សូមធ្វើខ្លួនអោយមានតំលៃសមជាមនុស្សដែលគួរទទួលបានការលះបង់របស់ខ្ញុំផង " ខ្ញុំពិតជាគ្មានកំលាំងជួយចំពោះមនុស្សដែលគ្មានតំលៃទេ។ នេះហើយជាតំលៃនៃជីវិតរបស់មនុស្សគ្រប់រូប៕
Being a human, we must maximize the use of our potential. However, to properly live a life maximizing the use of human potential is not enough.The next question is what the purpose of that use?
Many people in the world use their potential for personal gain. Use your human conscience to think about it. Don't you think that it is stupid to overwork yourself just for your own?
Think of life and necessary living need; then your living need will decrease. Afterward, you will not overwork yourself for living and even if you become wealthy without any effort you do not know what to do with your wealth.
With your conscience, you will find a way to share. Your sacrifice and virtue are invaluable and respectable. The world will become bright due to your deeply emotional sacrifice. If you think more about that, you will find a required condition for your sacrifice "Behave well if you want to deserve my sacrifice." I am not motivated to help a non-valuable person. This is the value of human life.
Subscribe to:
Post Comments (Atom)

No comments:
Post a Comment